19/07/2022 14:21
ជូនអំណោយដល់សិស្សក្រីក្រសាលាបឋមសិក្សាង៉ាយស្វៀង (បេ) ស្រុកថ្កូវ។ រូបថត៖ ខាក់លឿង
ចូលរួមជ្រោមជ្រែងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២២ សាខាសម្ព័ន្ធយុវជនតុលាការប្រជាជនខេត្តសហការជាមួយនឹងគណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ឃុំង៉ាយស្វៀងចាត់តាំងជូនអំណោយ ៥០ ចំណែកដល់សិស្សក្រីក្ររបស់សាលាបឋមសិក្សាង៉ាយស្វៀង (បេ) ស្រុកថ្កូវ។ អំណោយមួយចំណែកៗគិតជាតម្លៃ ២៥០.០០០ ដុងរួមមានអង្ករ ១០ គីឡូក្រាមមី ០១ធុង ស្ករ ទឹកស៊ីអ៊ីវ និងសៀវភៅ ១០ ក្បាល គិតជាតម្លៃសរុបរួមជាង ១៧,៥ លានដុង៕ ខាក់លឿង-រតនា