19/07/2022 14:23
អ្នកម្ដាយវៀតណាមវីរភាព ង្វៀងធីណាំនាគេហដ្ឋានថ្មី ។ រូបថត៖ ស៊ើងតៀង
ចំពោះអ្នកម្ដាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ អ្នកដែលមានសគុណ ក្នុងរយៈកាលកន្លង បក្ខភាគនិងប្រជាជនស្រុកចូវថាញ់ បានអនុ វត្តគំរូជាច្រើនដូចជា៖ ការស្វែងរកអាសយដ្ឋានក្រហម ធ្វើកិច្ចការល្អៗ ជាច្រើន អាវសូត្រជូនយាយ ថែទាំទីបញ្ចុះសពយុទ្ធជនពលី អុជទៀនរំលឹកគុណរបស់សមាជិកសម្ព័ន្ធយុវជន យុវកុមារនៅក្នុងស្រុក អតីតយុទ្ធជនទៅស្វែងរកមិត្តរួមអាវុធជួយគ្នា ពង្រីកសេដ្ឋកិច្ចឲ្យឈានឡើងក្នុងជីវភាពសាងសង់ផ្ទះមិត្តរួមអាវុធ បណ្ដាស្ថាប័ន អង្គការ ចាត់តាំងទទួលថែទាំទំនុកបម្រុងអ្នកម្ដាយវៀតណាមវីរភាពអស់មួយជីវិត។ បណ្ដាផ្នែក អង្គការមហាជន និងសង្គមទាំងមូលជំរុញមាំចលនាកសាងមូលនិធិតបស្នងសងគុណ។ល។ ទង្វើទាំងនេះបានជួយដល់ក្រុមគ្រួសារគោលនយោបាយ អ្នកមានសគុណកាត់បន្ថយការលំបាកក្នុងជីវភាព ប្រចាំថ្ងៃ។
នៅបណ្ដាថ្ងៃរំលឹកគុណក្នុងខែកក្កដានេះ សុ ភមង្គលរបស់គ្រួសារលោកយាយ ង្វៀងធីណាំ នៅភូមិកោះ ឃុំង្វៀកហ្វាស្រុកចូវថាញ់ កាន់តែមានភាពសប្បាយរីករាយទ្វេដងពេលបានរស់នៅជិតកូនចៅក្នុងលំនៅឋានថ្មី។ ឆ្នាំនេះយាយណាំ មានអាយុជាង ៨០ ឆ្នាំហើយ ប៉ុន្តែយាយនៅមានការចងចាំបានល្អជានិច្ច។ លោកយាយនៅចាំច្បាស់ពេលដែលគាត់ទៅនាំសារ ហើយត្រូវពួក ខ្មាំងចាប់ដាក់គុក។ ពេលដែលប្រទេសជាតិបានរំដោះទាំងស្រុង លោកយាយនិងស្វាមី បានវិលត្រឡប់ទៅស្រុកកំណើតនៅឃុំហ្វាមិញរស់នៅ បន្ទាប់មកទៅកាន់ភូមិកោះជាកន្លែងដែលគាត់រស់នៅរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកលោក តាមានជំងឺចាកឋានទៅយូរឆ្នាំហើយ លោកយាយរស់នៅជាមួយកូននិងចៅ។ បច្ចុប្បន្នកូនរបស់លោកយាយមានគ្រួសារនិងជីវភាពរស់នៅយ៉ាង លំនឹង។ លោកយាយបានទទួលមេដាយធ្វើសង្រ្គាមចំណាត់ថ្នាក់លេខ ១ អនុស្សរិយយសយុទ្ធជនបដិវត្តន៍ត្រូវចាប់ខ្លួននិងដាក់គុក។ នេះហើយជារង្វាន់ដ៏ថ្លៃថ្លាដែលបក្សនិងរដ្ឋប្រទានជូនដល់អ្នកមានសគុណ ។ តាមយាយណាំបានប្រាប់ ថា ជារៀងរាល់ឆ្នាំ អនុស្សារីយ៍ទិវាយុទ្ធជនពលី ពិការថ្ងៃទី ២៧ ខែកក្កដា លោកយាយបានអញ្ជើញ ទៅជួបជុំនៅឃុំ ឬស្រុក ការជួបមិត្តរួមអាវុធគឺបាន សួរសុខទុក្ខគ្នាមានអារម្មណ៍កក់ក្តៅខ្លាំងណាស់។ ឆ្នាំនេះ លោកយាយបានរដ្ឋឧបត្ថម្ភថវិកា ៥០ លានដុងសម្រាប់សាងសង់ផ្ទះឧបការគុណ។ យាយបានសំណេះសំណាលដោយរំភើបចិត្តថា៖ មានផ្ទះរឹងមាំសម្រាប់ស្នាក់នៅខ្ញុំរីករាយណាស់ សូម អរគុណដល់បក្ស រដ្ឋ និងរដ្ឋអំណាចមូលដ្ឋានដែលបានយកចិត្តទុកដាក់ឧបត្ថម្ភ។
មានក្ដីរីករាយដូចលោកយាយណាំដែរ យើងខ្ញុំបានជួបគ្រួសារលោកឡេវុាំងហ៊ុង នៅភូមិកោះ ជាមួយគ្នា។ ឪពុករបស់លោកឡេវុាំងហ៊ុងជាយុទ្ធជនពលី បច្ចុប្បន្នគាត់តម្កល់បូជា។ ក្នុងឆ្នាំនេះដែរ លោកក៏បានឧបត្ថម្ភថវិកាចំនួន ៥០ លានដុង សម្រាប់សង់ផ្ទះឧបការគុណមួយខ្នង។ គាត់សំណេះសំណាល៖ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះរដ្ឋ អំណាចមូលដ្ឋាន អ្នកភូមិផងដែលបានផ្តល់ការ យកចិត្តទុកដាក់ និងជួយដល់គ្រួសារខ្ញុំឱ្យបានឈានឡើងក្នុងជីវភាព។ ដើម្បីពង្រីកល្អនូវស្មារតីបដិវត្តន៍ គ្រួសារខ្ញុំតែងធ្វើជាគំរូ លើកទឹកចិត្ត កូនចៅឱ្យគោរពល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ។
លោក ឡឺខាក់ហោយ អនុប្រធានការិយាល័យពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកចូវថាញ់ បានឲ្យដឹងថា ទូទាំងស្រុកមានមនុស្សចំនួន ១.៣៥៤ នាក់កំពុងទទួលប្រាក់ឧបត្ថម្ភប្រចាំខែតាមគោល នយោបាយសម្រាប់អ្នកមានសគុណចំពោះបដិ វត្តន៍។ ជារៀងរាល់ឆ្នាំបណ្តាផ្នែកនិងរដ្ឋអំណាច មូលដ្ឋានក្នុងស្រុកបានជំរុញមាំការផ្សព្វផ្សាយ និងអប់រំប្រពៃណីបិវត្តន៍ដល់កម្មាភិបាល បក្ខជន និងប្រជាជន ដើម្បីបង្ហាញពីការដឹងគុណចំពោះការលះបង់របស់វីរយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនមានជំងឺ អ្នកមានសគុណជាមួយបដិវត្តន៍។
ជិតដល់ខួបអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពលី ពិការ (២៧ ខែកក្កដា ឆ្នាំ១៩៤៧ ដល់ ២៧ ខែកក្កដាឆ្នាំ ២០២២)។ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកបានសហ ការជាមួយបណ្តាផ្នែក និងអង្គការមហាជនស្រុកបង្កើតក្រុមប្រតិភូចុះទៅសួរសុខទុក្ខ និងជូនអំ ណោយដល់មុខសញ្ញាដែលមានសគុណឆ្នើមចំនួន ១៥០ នាក់ ចាត់តាំងនាំអ្នកមានសគុណ ០៨ នាក់ទៅកម្សាន្តនៅទីក្រុងដាណាំង ចាត់តាំងប្រគល់ជូនផ្ទះឧបការគុណ បម្រុងចាត់តាំងអុជធូបគោរព និងរំលឹកដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី នៅល្ងាចថ្ងៃទី ២៦ ខែកក្កដា នៅទីបញ្ចុះសព ស្រុក។ បណ្តាឃុំ-ទីប្រជុំជន រៀបចំការអុជធូបនៅ តាមអាគារចារឈ្មោះយុទ្ធជនពលីឃុំ ទីប្រជុំជន។
នៅឃុំង្វៀកហ្វា លោកង្វៀងវុាំងបែហាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ គណៈកម្មាធិការប្រជាជនឃុំបានប្រគល់ផ្ទះឧបការគុណចំនួន ៧ ខ្នង ចលនាជូនអំណោយចំនួន ១០២៣ ចំណែកដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ ខិតខំដើម្បីឱ្យគ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍មានជីវភាពសម្ភារប្រសើរជាងកម្រិតជីវភាពមធ្យមរបស់ប្រជាជន រួមក្នុងតំបន់។ នៅក្នុងឱកាសថ្ងៃទី ២៧ ខែកក្កដា ជារៀងរាល់ឆ្នាំឃុំរៀបចំក្រុមប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ។ អង្គការសម្ព័ន្ធយុវជនឃុំសហការជាមួយបណ្តាផ្នែក និងអង្គការមហាជនចាត់តាំងចលនា «តបស្នងសងគុណ» ថែរក្សាសំណង់ចារឈ្មោះ យុទ្ធជនពលីអុជទៀនរំលឹកគុណ។
ការរៀនសូត្រនិងធ្វើតាមអ៊ំហូ ជាមួយនឹងចលនា "តបស្នងសងគុណ" បានបំផុសឡើងនូវមនោសញ្ចេតនាស្មារតីទទួលបន្ទុករបស់អង្គការចាត់តាំង បុគ្គលក្នុងការរួមដៃគ្នាគិតគូរដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ និងអនុវត្តបានល្អ គុណធម៌ «ផឹកទឹកនឹកប្រភពដើម» របស់ជានជាតិ។ ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។