• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលខេត្តត្រាវិញឆ្នាំ ២០២២

14/07/2022 14:55

កាលពីថ្ងៃទី ១០ ខែកក្កដា គណៈបញ្ជា​ការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលខេត្តត្រាវិញឆ្នាំ ២០២២ ចាត់តាំងពិធីបើកយុទ្ធនាការ។ អញ្ជើញចូលរួមមានសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត មេបញ្ជាការយុទ្ធនាការ សមមិត្តគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត បងត្រឹងទ្រីកឿង លេខាសម័្ពន្ធយុវជនខេត្ត អនុប្រធានប្រចាំការនៃគណៈបញ្ជាការយុទ្ធនាការ រួមជាមួយនឹងថ្នាក់ដឹកនាំបណ្តា មន្ទីរ ផ្នែក អង្គការមហាជនខេត្ត គណៈចាងហ្វាង និងសម័្ពន្ធយុវជនសកលវិទ្យាល័យត្រាវិញ បរិបាល បណ្តាអង្គភាពឧបត្ថម្ភតំណាង គណៈបញ្ជាការយុទ្ធនាការបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង និងសមាជិកសម័្ពន្ធយុវជន យុទ្ធជនស្ម័គ្រចិត្តជាង ៣០០ នាក់ចូលរួម។

ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២២។ រូបថត៖ បាធី
     ជាមួយនឹងបធានបទ “ យុវវ័យត្រាវិញច្នៃប្រតិដ្ឋ កសាងជនបទថ្មី និងអារ្យធម៌ទីក្រុង” យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលខេត្តត្រា​វិញឆ្នាំ ២០២២ បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែសីហា នៅលើភូមិសាស្ត្រ ១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងទូទាំងខេត្ត។ ក្នុងនោះប្រមូលផ្តុំកំ ពូលនៅស្រុកកូវង៉ាង ស្រុកយ្វៀងហាយ និងស្រុកថ្កូវ ដោយមានកងកម្លាំងប្រមាណ ៤.៦០០ នាក់ចូលរួម។ យុទ្ធនាការរួមមាន៖ កម្មវិធីបន្តកម្លាំងរដូវប្រឡង។ យុទ្ធនាការ ០៤ យ៉ាងរួមមាន៖ យុទ្ធនាការស្ម័គ្រចិត្ត “ផ្កាក្ងោកក្រហម” “ រដូវសម្រាកពណ៌លឿង” “ធ្វើយុទ្ធនាការដំណើរបៃតង” “រដូវវិស្សមកាលបៃតង” លំដាប់ក្បួនជំ នាញថ្នាក់ខេត្ត ០៧ យ៉ាងរួមមាន៖ ផ្សព្វផ្សាយបង្ការប្រឆាំងនឹងលង់ទឹក និងបង្រៀន ហែលទឹក ជួសជុលសម្ភារឧបករណ៍អគ្គិសនីនិងបំពាក់អំពូលភ្លើងចាំងពន្លឺ លើកកម្ពស់ និងជួសជុលទីលានកំសាន្តសម្រាបកុមារ ហ្វឹកហាត់ ផ្ទេរ ជូនវិទ្យាសាស្ត្រ-បច្ចេកទេស ផ្សព្វផ្សាយ សាយភាយច្បាប់ ផ្សព្វផ្សាយការថែទាំសុខភាព ក្រោយពេលវិជ្ជមានកូវីដ-១៩ បង្រៀនភាសាអង់គ្លេស។
     គិតមកដល់ពេលនេះ តម្លៃបណ្តាប្រភពឧបត្ថម្ភ បណ្តាសំណង់សកម្មភាពយុទ្ធនាការសរុបរួម បានជិត ០២ ពាន់លានដុង។ ក្រៅពីនោះ ក្នុងយុទ្ធនាការ សម្ព័ន្ធយុវជនខេត្តនឹងផ្សព្វផ្សាយអនុវត្តគម្រោងការកសាងកន្លែងប្រជុំជីវភាព សប្បាយកំសាន្តសម្រាប់កុមារ ៥០ កន្លែង ជាមួយនឹងថវិកា សរុបរួម ២,៥ ពាន់លានដុង សហការជាមួយនឹងសាខាធនាគារគោលនយោបាយសង្គមខេត្តត្រាវិញឧបត្ថម្ភទុនបុលដល់ ១៥៧ គម្រោងការយុវជន ផ្តើមអាជីព កសាងអាជីពជាមួយនឹងប្រភពទុនសរុបរួម ០៦ ពាន់លានដុង។
     មានយោបល់ក្នុងពិធីបើកយុទ្ធនាការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សង្កត់ធ្ងន់ថា៖ សកម្មភាពរបស់យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលក្នុងបណ្តាឆ្នាំកន្លង ហើយបង្កបានស្នាមអនុស្សវរីយ៍នៅក្នុងសហគមន៍សង្គម។ ឆ្នាំ ២០២២ នេះសំណូមពរគណៈបញ្ជាការយុទ្ធនាការគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងសម័្ពន្ធយុវជនគ្រប់ថ្នាក់ សមាគមសហពន្ធន៍យុវជនវៀតណាម កងកម្លាំងចូលរួមយុទ្ធនាការគប្បីចាត់តាំងបណ្តាសកម្មភាពដោយច្នៃប្រតិដ្ឋ វិទ្យាសាស្ត្រជាក់ស្តែង ធានាសុវត្ថិភាពដល់បណ្តាលំដាប់ក្បួនយុវជនចូលរួមយុទ្ធនាការ។ ជំរុញមាំការផ្សព្វផ្សាយអប់រំនយោបាយ សតិអារម្មណ៍ជូន សម្ព័ន្ធយុវជន ប្រមូលផ្តុំអនុវត្តមានប្រសិទ្ធភាពបណ្តាសំណង់កិច្ចការ និងរកឃើញបណ្តាទម្រង់ ពូកែ ច្នៃប្រតិដ្ឋដើម្បីពង្រីកទូលាយទាន់ពេល។  បណ្តាយុទ្ធជនស្ម័គ្រចិត្តចូលរួមយុទ្ធនាការអនុវត្តល្អបណ្តាសំណង់ កិច្ចការ បទបញ្ជារបស់យុទ្ធនាការ បង្កភាពទំនាក់ទំនងល្អជាមួយនឹងប្រជាជន និងសមាជិកសម្ព័ន្ធយុវជនមូលដ្ឋាន ពង្រីកស្មារតី “រួមហូបរួមនៅ រួមធ្វើ”នៅប្រជាជនស្រឡាញ់ធ្វើប្រជាជនជឿទៅប្រជាជននឹក”។

 បណ្តាភាគកម្រិតផែនការរបស់យុទ្ធនាការ

១. ជួសជុល ៣០ គីឡូម៉ែត្រ កសាងថ្មី ០៦ គីឡូម៉ែត្រផ្លូវជនបទ។
២. កសាងថ្មី និងរក្សាខ្ជាប់ដោយប្រសិទ្ធភាព ២៤ កំណាត់ផ្លូវទីក្រុង (ផ្លូវច្រក) អារ្យធម៌ជាមួយ នឹងបណ្តាភាគកម្រិត “ភ្លឺ-បៃតង-ជ្រះស្អាត-អារ្យធម៌-សុវត្ថិភាព” នៅតំបន់ទីក្រុង។
៣. កសាង និងរក្សា ០៤ ក្លឹបយុវជនការពារបរិស្ថាន ជានិច្ចកាលរក្សាខ្ជាប់សកម្មភាពយុទ្ធនាការដើម្បីធ្វើស្អាតសមុទ្រ និងដាំរុក្ខជាតិថ្មី ១០.០០០ ដើម។
៤. ពិនិត្យផ្តល់ថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជន ២.០០០ នាក់។ កសាងផ្ទះមនុស្ស ធម៌ ផ្ទះឧបការគុណ ផ្ទះកន្សែងក្រហម ២០ ខ្នង។
៥. កសាងបន្ទប់អនាម័យយ៉ាងតិចណាស់បាន ០២ បន្ទប់ លើកកម្ពស់បន្ទប់អនាម័យក្នុងសាលារៀន ០៩ កន្លែង។
៦.ឧបត្ថម្ភប្រឹក្សាជូនកុមារដែលមានស្ថានភាពទុក្ខលំបាក ១.០០០  និងលើកកម្ពស់ជួសជុលកន្លែង ប្រជុំជីវភាព សប្បាយកំសាន្តសម្រាប់យុវវ័យ យុវកុមារ សំណង់ "ដើម្បីប្អូនៗជាទីស្រឡាញ់" ១៤ កន្លែង។
៧.ចលនាសមាជិកសម្ព័ន្ធយុវជនឱ្យសំណើស្នើមនោគតិ ច្នៃប្រតិដ្ឋចំនួន ៣.៥០០ ។
៨. ប្រឹក្សាណែនាំមុខរបរជូនសមាជិកសម្ព័ន្ធយុវជន ១.៥០០ លើកនាក់។ ខិតខំឧទ្ទេសនាមការងារធ្វើជូនយុវជន ៦០០ នាក់។
៩. ហ្វឹកហាត់ចំណេះដឹងអំពីផ្តើមអាជីពជូនសមាជិកសម្ព័ន្ធយុវជន ៤០០ លើកនាក់។
១០. មាន ១០០% ឃុំសង្កាត់ ទីប្រជុំជនបង្កើតលំដាប់ក្បួន “បង្វែរឌីជីថល់សហគមន៍” ឧបត្ថម្ភលើកកម្ពស់សមត្ថភាព ឌីជីថល់ជូនយុវវ័យ យុវកុមារ និងប្រជាជន។
១១. ចាត់តាំងហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេសជូនសមាជិកសម័្ពន្ធយុវជនជនបទ ១.០០០ នាក់។
១២. ខិតខំមានសមាជិកសម័្ពន្ធយុវជនយ៉ាងតិចណាស់ ២៥.០០០ លើកនាក់ចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្ត។
១៣. មាន ១០០% សម័្ពន្ធយុវជនថ្នាក់ស្រុកចាត់តាំងបាន ០១ លើក ធ្វើសកម្មភាពបង្ការប្រឆាំង នឹងលង់ទឹកគ្រោះថ្នាក់របួស ធ្វើឱ្យកុមាររងទុក្ខ ១០០% សមាជិកសម័្ពន្ធយុវជនឃុំ សង្កាត់ ទីប្រជុំជនចាត់តាំងបាន ០១ លើក ធ្វើសកម្មភាពបង្ការប្រឆាំងនឹងលង់ទឹក និងសកម្មភាពរដូវវិស្សមកាលសម្រាប់កុមារ ០១ លើក ( រៀនសាឡើងវិញរដូវវិស្សមកាល ប្រជុំជីវភាពសប្បាយកំសាន្តប្រ ជាប្រិយ លំហាត់ហែលទឹក សិល្បៈ កីឡាហាត់ប្រាណ)។
១៤. ពង្រីកសមាជិកសម័្ពន្ធយុវជន ១.០០០ នាក់ សមាជិកសមាគម ១.៥០០ នាក់ ឧទ្ទេសនាម​សមាជិកសម័្ពន្ធយុវជនឆ្នើម ១៥០ នាក់ជូនបក្សពិនិត្យពង្រីកបក្ខជន៕ 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.