• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពភារកិច្ចត្រួតពិនិត្យស៊ើបអង្កេត

21/07/2022 14:36

បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ ស៊ើងតៀង

​​     កាលពីថ្ងៃទី ១៨ ខែកក្កដា អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ២២-QĐ/ TW ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ របស់ គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីការងារត្រួត ពិនិត្យ ស៊ើបអង្កេត និងពិន័យបក្ស និងសេចក្តីសម្រេចចិត្តលេខ ៦៩-QĐ/TW ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីការពិន័យអង្គការចាត់តាំងបក្ស បក្ខជនបំពាន។ អញ្ជើញចូលរួមសន្និបាតមាន សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញ ដាំង អនុលេខាបក្សខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការ ត្រួតពិនិត្យនៃគណៈកម្មា​ធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង  គណៈកម្មាធិការបក្សស្ថិតក្រោម ឱវាទគណៈកម្មាធិការបក្សខេត្ត។
     ស្ថិតនៅនឹងសន្និបាត សមមិត្តង្វៀងធីមិញ តឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មា​ធិការត្រួតពិនិត្យ នៃគណៈកម្មាធិការបក្សខេត្ត  និងសមមិត្តឡេថាញ់អូយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បានរបាយការណ៍ បណ្តាខ្លឹមសារសំខាន់ៗ បណ្តាចំណុចថ្មី តម្រែ តម្រង់បំពេញបន្ថែមរបស់សេចក្តីកំណត់លេខ ២២-QĐ/TW និងសេចក្តីកំណត់លេខ ៦៩-QĐ/TW។
      ស្ថិតលើមូលដ្ឋាននៃសេចក្តីកំណត់លេខ ២២-QĐ/TW រួមមាន ០៧ ជំពូក ៣៦ មាត្រា  ធ្វើលម្អិតបណ្តាខ្លឹមសារអំពីការងារត្រួតពិនិត្យ ស៊ើបអង្កេត និងពិន័យរបស់បក្ស។ សេចក្តីកំណត់លេខ ៦៩-QĐ/TW រួមមាន ០៤ ជំពូក ជាមួយនឹង ៥៨ មាត្រាកំណត់ខ្លឹមសារល្មើស និងរូបភាពពិន័យអង្គការចាត់តាំងបក្ស បក្ខជនល្មើស ដល់កម្រិតត្រូវអនុវត្តការពិន័យ។ យោងលើ មូលដ្ឋានជ្រួតជ្រាបបណ្តាខ្លឹមសាររបស់សេចក្តីកំណត់លេខ ២២-QĐ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស និងសេចក្តីកំណត់លេខ  ៦៩-QĐ/TW របស់ការិយាល័យនយោបាយ  សមមិត្តអនុលេខាបក្សខេត្តឡឹមមិញដាំងសំណូមពរគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សគប្បីប្រមូលផ្តុំអនុវត្តភារកិច្ចមួយចំនួនដូច ជា៖ បន្តដឹកនាំ ចង្អុលការកសាងផែនការចាត់តាំងសិក្សាស្រាវជ្រាវ ជ្រួតជ្រាបបណ្តាឯកសារ របស់បក្សស្តីពីការងារត្រួតពិនិត្យ ស៊ើបអង្កេត និងជ្រួតជ្រាបគ្រប់គ្រាន់បណ្តាខ្លឹមសារដែលបានចែងក្នុងសេចក្តីកំណត់លេខ ២២-QĐ/TW និងសេចក្តីកំណត់លេខ ៦៩-QĐ/TW។ អនុវត្តដោយព្រមៗគ្នា មានប្រសិទ្ធភាពភារកិច្ច ត្រួតពិនិត្យ ស៊ើបអង្កេតដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ២១-KL/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពី ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីល ធម៌ ឥរិយាបថហូជីមិញ។ អនុវត្តមានប្រសិទ្ធ ភាពបែបបទសហការរវាងគណៈកម្មាធិការត្រួតពិនិត្យជាមួយនឹងបណ្តាស្ថាប័ន អង្គការចាត់តាំងបក្ស  ក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ ស៊ើបអង្កេត ពិន័យរបស់បក្ស។ គួបផ្សំ នឹងការ “កសាងនិងប្រឆាំង” ក្នុងនោះយក “កសាង”ជាសារ​សំខាន់ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារត្រួតពិនិត្យ ស៊ើបអង្កេតរួមចំណែកកសាងបក្សស្អាតស្អំរឹងមាំអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ ចាត់តាំង និងកម្មាភិបាល។ ក្នុងដំណាក់កាលអនុវត្តគប្បីច្បាមខ្ជាប់វិធានការល័ក្ខការណ៍ បែបបទ បណ្តា វិធានការសារវន្តក្នុងការងារត្រួតពិនិត្យ ស៊ើបអង្កេត និងបែបផែនកំណត់អនុវត្តភារកិច្ចការងារត្រួតពិនិត្យ ស៊ើបអង្កេតសម្រេចគុណភាពប្រសិទ្ធភាព។ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទាន់ពេលដើម្បីចង្អុលការដាស់តឿន តម្រែតម្រូវនូវបណ្តាភាពអន់ខ្សោយ គុណវិបត្តិដែលឆ្លងតាមការត្រួតពិនិត្យ សើុបអង្កេត មិនទុកឱ្យអូសអន្លាយ មានកើតឡើងការបំពានល្មើសធំនាំឱ្យត្រូវពិន័យ។ បង្កើនការចង្អុលការណែនាំរបស់គណៈកម្មាធិការត្រួតពិនិត្យថ្នាក់ លើជាមួយនឹងគណៈកម្មាធិការត្រួតពិនិត្យថ្នាក់ ក្រោមក្នុងការងារត្រួតពិនិត្យ ស៊ើបអង្កេត និងពិន័យបក្សតាមសេចក្តីកំណត់លេខ ១៩៥-QĐ/TW ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩ របស់ គណៈលេខាមជ្ឈិមបក្ស៕          ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.