• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតស្ងើចសរសើរអ្នកមានសគុណចំពោះបដិវត្តន៍ឆ្នើមនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី

29/07/2022 14:11

កាលពីថ្ងៃទី ២៧ ខែកក្កដា ស្ថិតក្នុង​សកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៥ ​ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) ​ក្រុមប្រតិភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលីនៅ បូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានវីរយុទ្ធជនពលីឃុំឡុងឌឹក ទីក្រុងត្រាវិញ។ ស្ថិតក្នុងបរិយាកាសឧត្តុង្គឧត្តមជាទីគោរព ក្រុមប្រតិភូការងារ បានដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលអង់អាចក្លាហាន តស៊ូបូជាជីវិតដើម្បី បុព្វហេតុឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីបុព្វហេតុសុភមង្គលរបស់ប្រជាជន ដើម្បី បុព្វហេតុអមតៈ របស់ប្រជាជាតិ។

 

ពិធីជូនបណ្ណសរសើរដល់បុគ្គល អ្នកមានសគុណ យុទ្ធជនពិការ-ជំងឺឆ្នើម។ រូបថត៖ គីមឡង

     
     *បន្ទាប់ពីពិធីដាក់កម្រងផ្ការំលឹកគុណថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញ ចូលរួមសន្និបាតស្ងើចសរសើរអ្នកមានសគុណចំពោះបដិវត្តន៍ឆ្នើម នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី(២៧ ខែកក្កដា ឆ្នាំ  ១៩៤៧ -២៧ ខែកក្កដា ឆ្នាំ ២០២២) ដោយ មានវត្តមានរបស់សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តយឿង ធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់​ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត កងកម្លាំង ប្រដាប់អាវុធប្រជាជន។ល។ រួមជាមួយនឹងបណ្តាអ្នកម្តាយវៀតណាមវីរភាព វីរកងកម្លាំង ប្រដាប់អាវុធប្រជាជនគ្រួសារយុទ្ធជនពិការ-ពលីបានអញ្ជើញចូលរួម។
     រួមជាមួយនឹងការអនុវត្តន៍ល្អបណ្តាភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម រក្សាលំនឹងការការពារជាតិ សន្តិសុខ ក្នុងរយៈពេលកន្លងហើយ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញអនុវត្តល្អរបបគោលនយោបាយដែលរដ្ឋបានដាក់ចេញ។ ចលនាតបស្នងសងគុណជានិច្ចកាល បានបំផុសចលនាយ៉ាងទូលំទូលាយហើយនាំ មកនូវលទ្ធផលជាក់ស្តែងជាច្រើនជួយឱ្យគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ និងអ្នកម្តាយវៀតណាមវីរភាពរលស់បំបាត់នូវបណ្តា ការបាត់បង់ឈឺឆ្អាលអាស្រ័យដោយសង្រ្គាម បន្សល់ទុកមក។ បច្ចុប្បន្ននេះ ត្រាវិញមានគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ចំនួន ៦៤.៤៦០ នាក់ដែលបាន​លើកតម្កើង និងទទួលបានឧបភោគសោធនអាទិភាព របស់បក្ស រដ្ឋ និងការថែទាំពីបណ្តាផ្នែក បណ្តាថ្នាក់ និងប្រជាជន។ ក្នុងនោះ មានអ្នកធ្វើសកម្មភាពបដិវត្តន៍មុនថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤៥ ចំ នួន ៤១៧ រូប  អ្នកធ្វើសកម្មភាពបដិវត្តន៍ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤៥ រហូតដល់មុនថ្ងៃក្រោកឡើងទូទៅខែសីហា ឆ្នាំ ១៩៤៥ ចំនួន ៣២៥ រូបមានយុទ្ធជនពលី ១៩.៦២៤ រូប យុទ្ធជនពិការ-ជំងឺ ៩.៨១១ រូប មានអ្នកម្តាយ វៀតណាមវីរភាពចំនួន ៣.៣៧០ រូប (សព្វថ្ងៃ នៅរស់ ១០២ រូប) អ្នកធ្វើសកម្មភាពសម័យតស៊ូរំដោះប្រជាជាតិចំនួន ១២.៣៧៣ រូប មានមនុស្ស និងគ្រួសារដែលមានស្នាដៃជួយឧបត្ថម្ភ បដិវត្តន៍ចំនួន ៨.៨១៤ រូប និងគ្រួសារដែលមានមនុស្សធ្វើសកម្មភាពតស៊ូត្រូវខ្មាំងចាប់ដាក់ពន្ធនាគារ និរទេសចំនួន ៣.៣៨៤ រូប មានមនុស្សធ្វើសកម្មភាពតស៊ូ និងកូនបង្កើតរបស់គេត្រូវជ្រាបជាតិពុលគីមីសាស្ត្រចំនួន ១.៦៧៨ រូប។ គិតតាំងពីឆ្នាំ ២០១៧ មកដល់ពេលនេះ ខេត្តតែងអនុវត្តល្អការចំណាយឧបភោគសោ ធនអាទិភាពប្រចាំខែដល់មុខសញ្ញា ៦៥.៨៣៦ រូបជាមួយនឹងថវិកាជាង ១.២៣៥,៤ ពាន់លានដុង។ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកំពុងគ្រប់គ្រង និងចំណាយប្រាក់ឧបភោគសោ ធនដល់មុខសញ្ញាដែលមានសគុណ និងញាតិ កំពុងទទួលឧបភោគសោធនប្រចាំខែចំនួន ១១.៩៣២ រូបជាមួយនឹងថវិកាជាង ២០,៧ ពាន់លានដុងក្នុងមួយឆ្នាំ។ គិតមកដល់ខែកក្កដា ឆ្នាំ ២០១៩ ក្នុងទូទាំងខេត្តគ្មាននៅគ្រួសារ គោលនយោបាយក្រីក្រឡើយ) គោលនយោបាយ សាងសង់ផ្ទះឧបការគុណជូនបណ្ណគាំពារសុខា ភិបាលដល់អ្នកមានសគុណតែងបាន អនុវត្តល្អ។
     មានយោបល់ក្នុងសន្និបាតស្ងើចសរសើរនេះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំងបានត្រដាងឡើងនូវការដឹងគុណ ចំពោះការពលីជីវិតរបស់បណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាវីរយុទ្ធជនពលីយុទ្ធជនពិការ -ជំងឺ ដែលបានពលីដើម្បីបុព្វហេតុរំដោះប្រជាជាតិ។ ទន្ទឹមនឹងនោះសង្ឃឹមថាបណ្តាគ្រួសារ គោលនយោបាយ អ្នកមានសគុណចំពោះបដិ វត្តន៍បន្តពង្រីកប្រវេណីស្នេហាជាតិចូលរួមបំពេញ ឱ្យបុព្វហេតុកសាង និងពង្រីកភូមិស្រុកត្រាវិញ។
     នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តបានជូនបណ្ណសរសើរដល់បុគ្គល ជាអ្នកមានសគុណយុទ្ធជនពិការ-ជំងឺឆ្នើម ១៨ រូបដែលមានស្នាដៃឆ្នើមក្នុងការពលកម្ម ផលិត ឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាព៕       រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.