14/07/2022 15:12
របាំកិន្នរ ទទួលបានរង្វាន់មេដាយប្រាក់នាសមោសរចម្រៀងរបាំតន្រ្តី ។ រូបថត៖ ត្រឹងវុាំងដាយ
លទ្ធផលចូលរួមពិធីសមោសរក្រុមទទួលបានមេដាយគ្រប់ប្រភេទចំនួន ៥ គ្រឿង រួមមាន៖ មេដាយមាស ១ គ្រឿង(នៃឈុតសំដែងប្រគំភ្លេងបាសាក់) មេដាយប្រាក់ ២ គ្រឿង (នៃឈុត សំដែងឧបករណ៍តន្ត្រីរនាតឯក និងឈុតសំដែងរបាំកិន្នរ) មេដាយស្ពាន់ ២ គ្រឿង(នៃឈុតសំដែងរបាំដាល់អំបុក និងចំណងស្នេហ៍ភូមិស្រុក)។
ក៏ក្នុងពិធីសមោសរនោះដែរ ក្រុមបានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ជូនបណ្ណទទួលស្គាល់ “តន្រ្តីករប្រជាប្រិយឆ្នើមវិសេស” កម្មវិធី “ចំណងស្នេហ៍ភូមិស្រុក” ដល់តន្ត្រីករគាងវាសនា ។ សមាគមសិល្បករវៀតណាមជូនបណ្ណសរសើរដល់ក្រុមរបាំរបស់ក្រុមជាមួយស្នាដៃ “រក្សាអត្តសញ្ញាណ វប្បធម៌ជនជាតិ”។ សមាគមអ្នកនិពន្ធចម្រៀងវៀតណាមជូនបណ្ណសរសើរជាមួយ ស្នាដៃ “សំដែងយ៉ាងចំណាប់”៕ ដំណឹង៖ សម្បត្តិ