19/07/2022 13:33
ជូនទិដ្ឋាការសិក្សា និងទទួលសិក្ខាកាមថ្មី។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ១២ ខែកក្កដា មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញសហការជាមួយ នឹងក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ SHB ចាត់តាំងពិធីជូនទិដ្ឋាការសិក្សា និងទទួលសិក្ខាកាមថ្មីស្ថិតក្នុងកម្មវិធីទៅរៀនឧត្តមសិក្សាវិជ្ជាជីវៈ នៅសាធារណៈរដ្ឋសហព័ន្ធន៍អាលី្លម៉ង់។ អញ្ជើញចូលរួមមានអ្នកស្រីផាមធីហុងយ៉ីម នាយិកាមន្ទីរ ពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត លោកឡេហ្វាងភី នាយករងធនាគារគោលនយោបាយសង្គម សាខាខេត្តត្រាវិញ អ្នកស្រី ង្វៀងធីហ្វៀង អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឈន៍ SHB រួមជាមួយនឹងតំណាងសាលាវិទ្យាល័យមួយចំនួន មជ្ឈមណ្ឌលអប់រំជាប្រចាំ-ណែនាំបង្រៀនវិជ្ជាជីវៈ រួមជាមួយនឹងសិស្ស និងឪពុកម្តាយសិស្សជាង ១២០ នាក់។
កម្មវិធីសិក្សាឧត្តមវិជ្ជាជីវៈនៅនឹងសាធារណរដ្ឋសហព័ន្ធអាលី្លម៉ង់គឺជាកម្មវិធីឧត្តមវិជ្ជាជីវៈ"ភ្ជិត"។ សិក្ខាកាមបានបណ្តុះបណ្តាលទន្ទឹមនឹងទ្រឹស្តី និងអនុវត្ត ធានាអ្នករៀនមានកម្រិតវិជ្ជា ថ្វីដៃឆ្លើយតបសំណូមពរនឹងបណ្តាអាជីវកម្ម និងធានាមានការងារធ្វើ ចូលរួមរស់នៅនៅនឹងប្រទេសអាលី្លម៉ង់ទាំង ១០០%។
សិក្ខាកាមកាលបើបានចូលរួមច្បាមខ្ជាប់ខឿនអប់រំជឿនលឿន និងបានទទួលលិខិតបញ្ជាក់រៀនវិជ្ជាជីវៈមានតម្លៃអន្តរជាតិ មានប្រភពចំណូលខ្ពស់ទទួលបានផលប្រយោជន៍សុខុមាលភាពសង្គម ជាច្រើន។ ក្រោយរយៈពេល ០១ ឆ្នាំដែលបានចូល រួមកម្មវិធីនេះ មានសិក្ខាកាម ០៤ រូបគ្រប់លក្ខណៈឆ្លងដែនទៅសាធារណរដ្ឋសហព័ន្ធន៍អាលី្លម៉ង់។
មានយោបល់ក្នុងពិធីនេះអ្នកស្រីផាមធីហុង យ៉ីមជូនព័ត៌មាន និងបង្កលក្ខណៈជួយឱ្យសិស្ស និស្សិតបានបុលទុនចូលរួមកម្មវិធី រួមចំណែកបង្កប្រភពធនធានមនុស្សគុណភាពខ្ពស់ ជូនព័ត៌មានដល់សិស្សអំពីគោលនយោបាយឥណទានឧបត្ថម្ភ កម្លាំងពលកម្ម សិស្ស និស្សិតនៅលើភូមិសាស្ត្រ ខេត្តទៅពលកម្ម រៀនសូត្រក្រៅប្រទេសតាមកិច្ចសន្យាដំណាក់កាល ២០២១-២០២៥ (តាមសេចក្តីសម្រេចចិត្តលេខ ១១/២០២០/NQ-HĐND ចុះ ថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តត្រាវិញ)។ ក្រៅពីនោះ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ SHB ដោះស្រាយមន្ទិល សង្ស័យរបស់ឪពុកម្តាយ និងសិស្ស និស្សិតអំពី កម្មវិធីទៅរៀនឧត្តមសិក្សាវិជ្ជាជីវៈនៅនឹងសាធារណៈរដ្ឋសហព័ន្ធន៍អាលី្លម៉ង់ទៀតផង៕
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។