
កាលពីថ្ងៃទី ១៩ ខែកញ្ញា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២២ ដល់វត្តអង្គររាជបូរី (អង្គ) សង្គាត់ទី ៨ និងវត្តពោធិសាលារាជ(កំពង់)សង្កាត់ទី ១ ទី ក្រុងត្រាវិញ។
09/09/2022 07:56
ក្នុងរយៈពេលពីរថ្ងៃទី ០៦-០៧ខែកញ្ញា លោកគាងក្វឹងអនុប្រធានក្រុមប្រតិភូត្រួតពិនិត្យលេខ ២ នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាសមាជិកក្រុមប្រតិភូត្រួតពិនិត្យ និងតំណាងបណ្តាមន្ទីរ ផ្នែកខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការអនុវត្តន៍បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២២ នៅនឹងស្រុកកូវង៉ាង និងស្រុកថ្កូវ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានលោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង និងលោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ បណ្តាផ្នែក និងថ្នាក់ដឹកនាំបណ្តាឃុំ ទីប្រជុំជនរបស់ទាំងពីរស្រុកកូវង៉ាង និងស្រុកថ្កូវ។
14/07/2022 14:51
អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី ២៧ កក្កដា។ កាលពីថ្ងៃទី ០៧ កក្កដា សមមិត្តតាំងធីថឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពឡេធីធៀត ជន្មាយុ ៩៥ ឆ្នាំរស់នៅនៅនឹងអនុសង្កាត់លេខ ៣ ទីប្រជុំជនថ្កូវ។ សម មិត្តតាំងធីថឹម សាកសួរទុក្ខដោយយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាព ប្រសិទ្ធពរអ្នក ម្តាយមានសុខភាពមួនមាំ អាយុយឺនយូររួមជាមួយនឹងកូនចៅហើយបញ្ជាក់ថា៖ យុវវ័យជំនាន់ក្រោយតែងកត់សម្គាល់ ដឹងគុណចំពោះការបរិច្ចាគយ៉ាងធំធេងរបស់ជំនាន់មុនដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព សេរីភាពជូនមាតុប្រទេស ក្នុងនោះមានការបរិច្ចាគរបស់អ្នក ម្តាយជាដើម។ ក្នុងឱកាសនេះ សមមិត្តតាំងធីថឹមបានជូនអ្នកម្តាយទឹកប្រាក់ ៥ លានដុង។
08/07/2022 13:10
សម័យប្រជុំលើកទី ៥ (សម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២)-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃទី ០៥-០៦ និង ០៧ ខែកក្កដា ក្រោមអធិបតីរបស់លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគាងក្វឹង យឿងធីង៉ុកធើ។
28/06/2022 07:34
*កាលពីថ្ងៃទី ២២ ខែមិថុនា តំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតជាង ១០០ នាក់ របស់ឃុំហ្វាអឹង និងចូវដៀង ស្រុកកូវកែ។
09/06/2022 15:07
កាលពីថ្ងៃទី ០៦ ខែមិថុនា សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ចាត់តាំងពិធីបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២ ប្រគេន និងជូនសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាលី-ខ្មែរ និងមធ្យមសិក្សាបឋមភូមិបាលី-ខ្មែរ ដល់សមណសិស្ស និងយុវសិស្ស។
07/06/2022 09:27
កាលពីថ្ងៃទី ០៤ ខែមិថុនា ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងពាណិជ្ជកម្មលេខ ៤០៧ របស់ក្រសួងស្ថាបនាចាត់តាំងបើកការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសម្តុំឧស្សាហកម្ម ភូកឹង ស្រុកទីវកឹង។ អញ្ចើញចូលរួមមានសមមិត្តង្វៀងហឺវថាញ់ អនុប្រធានសវនកម្មរដ្ឋ តំបន់លេខ ៩ សមមិត្តយឿងធីង៉ុកធើ សមាជិកា គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិនធៀង សមាជិកគណៈប្រតបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវុាំងភឿងសមកជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកទីវកឹង លោកចៀវ ភូយង់អគ្គនាយករងក្រុមហ៊ុន SHOES WORLD INTERNATONAL CO.LTD តំណាងថ្នាក់ដឹកនាំខេត្ត ស្រុក គណៈកម្មាធិការប្រជាជន ឃុំ និងគ្រួសារប្រជាជនលើភូមិសាស្ត្រឃុំភូកឹង។