• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយ នឹងមាមីងម្ចាស់ឆ្នោតស្រុកកូវកែ-ឃុំភឿកហ៊ឹង និង តឹបសើុង

28/06/2022 07:34

*កាលពីថ្ងៃទី ២២ ខែមិថុនា តំណាងរដ្ឋ​សភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួប​សំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតជាង ១០០ នាក់ របស់ឃុំហ្វាអឹង និងចូវដៀង ស្រុកកូវកែ។

តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ជួប​សំណេះសំណាលជាមួយម្ចាស់ឆ្នោត។ រូបថត៖​ ហុងភុក

   ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញរួមមាន លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខា បក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា  នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមតំណាងជំនាញនៃក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ អង្គភាព ខេត្តត្រាវិញ លោកបេទ្រុងអាញ់ លោកស្រី ផាមធីហុងយៀម។ អញ្ជើញចូលរួមមានលោក  ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ  គណៈ ផ្នែកខេត្ត ស្រុកកូវកែ។
     តំណាងឱ្យក្រុមប្រតិភូតំណាងរដ្ឋសភា លោក ស្រីផាមធីហុងយៀមឆ្លងលទ្ធផលកម្មវិធីសម័យប្រជុំលើកទី ៣ របស់រដ្ឋសភា បណ្តាសេចក្តី សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត និងឆ្លើយនូវ បណ្តាសេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោត បានយកចិត្តទុកដាក់។ ជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់ ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពត្រាវិញ ចូលរួមយោបល់ក្នុងបណ្តាអង្គប្រជុំ ពិភាក្សានៅនឹងក្រុម និងពិភាក្សាផ្ទាល់ក្នុងសាល ប្រជុំបាន ២០ លើក យោបល់ រួមមានបណ្តាខ្លឹម សារស្តីអំពីពង្រីកសេដ្ឋកិច្ច-សង្គមការពារជាតិ-សន្តិសុខរបស់តំបន់វាលទំនាបទន្លេគឺវឡុង និងរបស់ខេត្តត្រាវិញ។ ពិសេស គឺបញ្ហាច្រកចេញរបស់ ផលិតផលតម្លៃសម្ភារជី សន្ទុះកំណើនកសាងផ្លូវ ល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង ផ្លូវល្បឿន លឿនហុងងឺ-ត្រាវិញ ស្ពានដាយង៉ាយ។
     ស្ថិតនៅនឹងពិធីជួបសំណេះសំណាលនេះ ដោយមាន ០៧ លើកយោបល់របស់មាមីងម្ចាស់ឆ្នោត សំណើស្នើដូចជា៖ ស្រុក ខេត្តគប្បីកសាងរោងផ្សារដើម្បីបម្រើតម្រូវការលក់ដូររបស់ប្រជាជនឃុំចូវដៀង សព្វថ្ងៃនេះមូលដ្ឋានមិនទាន់មានផ្សារ សម្រាប់ធ្វើអាជីវកម្ម ជួបលំបាកក្នុងវិស័យធ្វើពាណិជ្ជកម្មនៅមូលដ្ឋាន។ គប្បីមានគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរទិញបណ្ណគាំពារសុខាភិបាល កសាងបណ្តាតួទេសចរណ៍ដោយភ្ជាប់ ជាមួយនឹងបណ្តាវត្តដើម្បីបម្រើភ្ញៀវទេសចរ។  កម្រិតអាយុចំពោះអ្នកមានវ័យចាស់ពេលចូលរួម ក្នុងសមាគមដោយកម្រិតអាយុខ្ពស់ហួស គប្បី បន្ថយចុះដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នក បានចូលរួមក្នុងសមាគម។ របបប្រាក់បំណាច់ សម្រាប់អ្នកធ្វើសកម្មភាពមិនជំនាញនៅភូមិនៅទាប ពិបាកនឹងទាក់ទាញមនុស្សចូលរួម។
     ស្ថានភាពខ្វះទឹកសាបសម្រាប់ផលិត គប្បីកសាងបណ្តាអនុស្ថានីយបូមទឹកបន្តចូលវាលស្រែ បម្រើឱ្យការផលិតស្រូវ តម្លៃសម្ភារកសិកម្មកើនខ្ពស់ គប្បីមានគោលនយោបាយឧបត្ថម្ភកសិករផលិតស្រូវ បញ្ហាប្រេងសាំង ជីបន្លំក្លែងក្លាយ អន់គុណភាពរួមជាមួយនឹងបណ្តាខុសឆ្គងដែលមាន កើតឡើងលើវិស័យសុខាភិបាលអូសបន្លាយបង្ក ឱ្យអរិចិត្តក្នុងប្រជាជន។
បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ ឆ្នោតតែងបានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុកកំណត់ត្រា និងដោះស្រាយក្នុងពិធីជួបសំណេះសំណាលនេះដែរ។
      ក៏ស្ថិតក្នុងពិធីនេះដែរលោកលេខាបក្សខេត្តង៉ូជីកឿងបានជូនព័ត៌មានដល់មាមីងម្ចាស់ឆ្នោតអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ពិសេសគឺការងារបង្ការបង្រ្កាបអំពើពុករលួយ បណ្តាករណីរឿងមានកើតឡើងលើភូមិសាស្ត្រខេត្តតែងបានត្រួតពិនិត្យ វិនិច្ឆ័យទាន់ពេល និងត្រឹមត្រូវតាមសេចក្តីកំណត់ របស់ច្បាប់៕
     *កាលពីថ្ងៃទី ២១ ខែមិថុនា នៅឃុំភឿកហ៊ឹង ស្រុកថ្កូវ គណៈប្រតិភូតំណាងរដ្ឋសភានីតិកាល ទី ១៥ អង្គភាពខេត្តត្រាវិញរួមមាន៖ លោកបេទ្រុងអាញ់ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ នៃរដ្ឋសភា លោកថាច់ភឿកបិញ អនុប្រធានក្រុម តំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ អ្នកស្រីហ្វិញធីហាំងង៉ា អនុលេខាគណៈកម្មាធិការបក្សស្រុកកាងឡុង អញ្ជើញទៅសំណេះសំ ណាលជាមួយម្ចាស់ឆ្នោតចំនួន ១០០ រូបនៅឃុំ ភឿកហ៊ឹង និងឃុំតឹបសើុង។ ចូលរួមក្នុងឱកាស ជួបសំណេះសំណាល មានលោកគាងគ្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកយឿងវុាំងត្រេវ លេខាគណៈកម្មាធិការបក្សស្រុកថ្កូវ ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្ត និងថ្នាក់ដឹកនាំនៃឃុំ ទាំងពីរ។
     ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត អ្នកស្រីហ្វិញធីហាំងង៉ា ជំនួមុខឱ្យគណៈប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ របាយការណ៍ជាមួយមាមីងម្ចាស់ឆ្នោតអំពីលទ្ធផលសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ ទើបបានប្រព្រឹត្តឡើងក្នុងខែឧសភា និងដើមខែមិថុនា ឆ្នាំ ២០២២។ ឆ្លើយសំណួររបស់ម្ចាស់ឆ្នោតស្ដី ពីយោបល់ សំណើនៅបណ្ដាឱកាសជួបសំណេះ សំណាលលើកមុន។ ស្ដាប់គណៈកម្មាធិការប្រជា ជនឃុំភឿកហ៊ឹង និងឃុំតឹបស៊ើងរបាយការណ៍លទ្ធផលបញ្ជាការ ចង្អុលការពង្រីកសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិរយៈពេល ៦ ខែដើមឆ្នាំ ២០២២។

ម្ចាស់ឆ្នោតចូលរួមយោ​បល់លាតត្រដាងជាមួយតំណាងរដ្ឋសភា។ រូបថត៖ ង៉ុកហុង
     ក្នុងឱកាសជួបសំណេះសំណាលនេះដែរ មានម្ចាស់ឆ្នោត ១២ រូបនៅឃុំតឹបស៊ើង ភឿកហ៊ឹង  មានយោបល់ស្នើ ផ្ញើទៅដល់រដ្ឋសភា ក៏ដូចជាបណ្ដាក្រសួង ផ្នែកដែលពាក់ព័ន្ធពិនិត្យដោះស្រាយ។ ម្ចាស់ឆ្នោតឃុំទាំងពីរស្នើគប្បីពិនិត្យមកវិញកិច្ច បញ្ជាការចាត់ចែងទម្រង់ដើម្បីមានគោលនយោបាយសមស្របទប់ស្កាត់ការកើនថ្លៃបណ្ដាមុខទំនិញសំខាន់ដូចជា៖ សាំង ប្រេង សម្ភារកសិកម្ម  ចំណីសត្វជលផលដើម្បីអ្នកផលិតបន្ថយការបង់ ខាតអាស្រ័យមុខទំនិញចម្បងដូចជា៖ ស្រូវ អង្ករ ជលផលមិនកើនតម្លៃក្នុងរយៈពេលវែង។ ម្ចាស់ឆ្នោតស្នើ គប្បីវិនិយោគទុនបង្កើនកម្រិត បើកទូលាយផ្លូវជាតិលេខ ៥៣ លេខ ៥៤ លើភូមិសាស្រ្ត ស្រុកថ្កូវដើម្បីបន្ថយភាពធ្ងន់ធ្ងរ និងកខ្វក់បរិស្ថាន ពេលរដូវភ្លៀងដក់ទឹកលើផ្លូវជាតិទាំងពីរខ្សែនេះ។ មា្ចស់ឆ្នោតស្នើ គប្បីមានគោលនយោបាយអាទិភាពសម្រាប់បណ្ដាអ្នកជាប្រពន្ធយុទ្ធជនជំងឺ គោលនយោបាយឧបត្ថម្ភសម្រាប់កម្មាភិបាលចូលនិវត្តន៍ ប្រាក់ខែទាប គោលនយោបាយសម្រាប់កម្មាភិបាលភូមិ អនុសង្កាត់នៅតាមបណ្ដាភូមិក្រោមការ កំណត់អំពីកម្រិតអាសយជន គោលនយោបាយ គាំពារសុខាភិបាលសម្រាប់ជនរួមជាតិខ្មែរ។ល។ ម្ចាស់ឆ្នោតក៏បានស្នើ ឲ្យរដ្ឋសភាគប្បីពិនិត្យ និង ចេញផ្សាយបណ្ដាច្បាប់គប្បីមានកំហិតខ្លាំងដើម្បី វិនិច្ឆ័យបណ្ដាបទល្មើសគ្រឿងញៀន លួចទ្រព្យ សម្បត្តិកំពុងជ្រួលជ្រើម គ្រប់លក្ខណៈគំរាមដើម្បី ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ល។
     បណ្ដាយោបល់សំណើទាំងអស់របស់ម្ចាស់ឆ្នោត បានបណ្ដាស្ថាប័នជំនាញការបកស្រាយ ឆ្លើយបំភ្លឺក្នុងឱកាសជួបសំណេះសំណាល។ ដោយឡែកបណ្ដាបញ្ហាហួសពីសិទ្ធិអំណាច បានកត់សម្គាល់នឹងលាតត្រដាងឡើងទៅរដ្ឋសភា បណ្ដាក្រសួងដែលពាក់ព័ន្ធពិនិត្យ ដោះស្រាយស្របតាមចិត្តគំនិតដើម្បីម្ចាស់ឆ្នោតបានស្ងប់ចិត្ត។
     ជំនួសមុខឱ្យគណៈប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ លោកថាច់ភឿកបិញ ទទួលយក និងកត់សម្គាល់បណ្ដាយោបល់សំណើរបស់ម្ចាស់ឆ្នោត។ ក្នុងនោះមានបណ្ដាយោបល់ជាក់ស្ដែង ជួយឱ្យក្រុមតំណាងរដ្ឋសភា អនុវត្តល្អតួនាទី បន្ទុករបស់អ្នកតំណាងរបស់ប្រជាជន។ លោកថាច់ភឿកបិញ ជូនជាព័ត៌មានរដ្ឋ សភាស្នើផ្លាស់ប្ដូរការកំណត់មួយចំនួនចំពោះការ ឧបត្ថម្ភបណ្ណគាំពារសុខាភិបាលសម្រាប់មុខសញ្ញា មួយចំនួនស្នើបង្កើនប្រាក់ឧបភោគសោធនសម្រាប់ អ្នកទទួលបន្ទុកការងារភូមិ អនុសង្កាត់។ល។ ទោះជាដូច្នោះក៏ដោយ បញ្ហានៅស្ថិតទៅលើសិទ្ធិអំណាចរបស់មជ្ឈិមចាំបាច់មាននីតិវិធីច្បាស់លាស់ ត្រូវតាមការកំណត់ដើម្បីដាក់ចេញគោលនយោបាយសមស្រប៕  រតនា-ហុងភុក-សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.