09/09/2022 07:56
ក្រុមប្រតិភូត្រួតពិនិត្យធ្វើការជាមួយស្រុកកូវង៉ាង និងស្រុកថ្កូវ។ រូបថត៖ ង៉ុកស្វង
យោងតាមលទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញកាលពីចុងឆ្នាំ ២០២១ ស្រុកកូវង៉ាងនៅមានគ្រួសារក្រីក្រចំនួន ២.៣២៨ គ្រួ ស្រូបយកអត្រា ៦,២១% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក ក្នុងនោះគ្រួសារក្រីក្រជនរួមជាតិខ្មែរចំនួន ១.៥៥៣ គ្រួ ស្រូបយកអត្រា ៦៦,៧៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារក្រីក្ររួមរបស់ស្រុក គ្រួសារជិតក្រនៅ ៣.៩២១ គ្រួ ស្រូបយកអត្រា ១០,៤៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក គ្រួសារជិតក្រក្នុងជនរួមជាតិខ្មែរចំនួន ១.៩៧០ គ្រួ ស្រូបយកអត្រា ១០,៤៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារជិតក្ររួមរបស់ស្រុក។ ចំនួនគ្រួសារបានទទួលឧបភោគសោធនសង្គមចំនួន ១.៦២២ លើកគ្រួសារក្រីក្រ។ លទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រឆ្នាំ ២០២០-២០២១ ទូទាំងស្រុកមានគ្រួសារក្រីក្រសាឡើងវិញចំនួន ១៩ គ្រួ អាស្រ័យដោយគ្រោះថ្នាក់ រោគជំងឺ អ្នកពលកម្មសំខាន់ក្នុងគ្រួសារជួបគ្រោះថ្នាក់ មានជំងឺតម្កាត់។
អនុវត្តគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រស្រុកកូវង៉ាងដំណាក់កាល ២០២០-២០២២ ស្រុកឧបត្ថម្ភដល់សិស្សចំនួន ៣០.៨៦៦ រូបជាមួយនឹងចំនួនទឹកប្រាក់ ៣១,១៤៤ ពាន់លានដុង ឧបត្ថម្ភគោលនយោបាយអំពីសុខាភិបាល ថែទាំសុខភាព គាំពារសង្គម គាំពារសុខាភិបាលដល់ ៦១.៣៦០ លើកគ្រួសារក្រីក្រ គ្រួសារជិតក្រនៅតាមបណ្តាឃុំលំបាកពិសេស ជាមួយនឹងចំនួនប្រាក់សរុបរួមជាង ២៤ ពាន់លានដុង ផ្តល់ជូនបណ្ណគាំពារសុខាភិបាល ២៤៨.៣៦៩ ច្បាប់ បង្កការងារធ្វើថ្មីជូនកម្លាំងពលកម្ម ៨.១៦០ នាក់ ឧបត្ថម្ភពលកម្មបានបុលទុនទៅធ្វើការនៅក្រៅប្រទេស ៨៣ នាក់ ជាមួយនឹងចំនួនប្រាក់ជាង ៦,៦ ពាន់លានដុង អនុវត្តគោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ គិតមកដល់ពេលនេះ ស្រុករំសាយទុនសម្រេច ១០០% (គ្រួសារក្រីក្រចំនួន ១៤៧ គ្រួ គ្រួសារជិតក្រចំនួន ២០៣ គ្រួ) ឧបត្ថម្ភគោលនយោបាយដីសម្រាប់សាងសង់លំនៅឋានដល់ក្រួសារក្រីក្របាន ០៥ គ្រួ ជាមួយនឹងចំនួនថវិកា ១៦៥ លានដុង ឧបត្ថម្ភពង្រីកសេដ្ឋកិច្ច ពហុសណ្ឋានរបរចិញ្ចឹមជីវិត និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រតាមកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រចីរភាព។ គិតតាំងពីឆ្នាំ ២០២០ រហូតដល់ខែឧសភា ឆ្នាំ ២០២២ ស្រុកផ្សព្វផ្សាយ វិនិយោគគម្រោងការពង្រីកការផលិតបាន ០៨ គម្រោងការ ពហុសណ្ឋានរបររកទទួលទានចិញ្ចឹមជីវិត នៅ ០៨ ឃុំលំបាកពិសេសជាមួយនឹងចំនួនថវិកា ២,៤ ពាន់លានដុង មាន ១៧១ គ្រួសារចូលរួមក្នុងគម្រោងការ កេណ្ឌប្រមូលប្រភពធនធានសង្គមូបនីយកម្មឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកក្នុងថ្ងៃបុណ្យតេតជាង ១០,៣ ពាន់លានដុង។
លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ មានប្រសាសន៍នៅពិធីត្រួតពិនិត្យ។
*គិតមកដល់ចុងឆ្នាំ ២០២១ ស្រុកថ្កូវនៅមានគ្រួសារក្រីក្រ ៤.១៧៦ គ្រួ ស្រូបយកអត្រា ៩,៦៤% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក ក្នុងនោះគ្រួសារក្រីក្រជនរួមជាតិខ្មែរ ៣.០៩៤ គ្រួ ស្រូបយកអត្រា ៧៤,០៩% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារក្រីក្ររួមរបស់ស្រុក គ្រួសារជិតក្រ នៅ ៣.៩៩៣ គ្រួ ស្រូបយកអត្រា ៩,២២% គ្រួសារជិតក្រក្នុងជនរួមជាតិខ្មែរចំនួន ២.៩៤៥ គ្រួ ស្រូបយកអត្រា ៧៣,៧៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារជិតក្ររួមរបស់ស្រុក (ចំនួនគ្រួសារគ្មានសមត្ថភាពពលកម្មស្រូបយកអត្រា ១៩,០៦% ) គ្រួសារក្រីក្រ ៥០៤ គ្រួ គ្រួសារជិតក្រ ៥៣០ គ្រួបានទទួលឧបភោគសោធនសង្គម។ លទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រ ០៥ ខែដើមឆ្នាំ ២០២២ ទូទាំងស្រុកមានគ្រួសារក្រីក្រ ៧២៨ គ្រួ គ្រួសារជិតក្រ ៤៣៧ គ្រួទទួលឧបភោគសោធនសង្គម។ ចំពោះគោលនយោបាយអប់រំ អនុវត្តការលើកលែងប្រាក់សាលា ឧបត្ថម្ភប្រាក់រៀនសូត្រជូនសិស្ស ឧបត្ថម្ភប្រាក់ហូបចំពោះកុមារពន្លកនឹងឧបត្ថម្ភសិស្សបាន ១៩.៤៧៨ លើកនាក់ ជាមួយនឹងចំនួនប្រាក់ជាង ១១,៦ ពាន់លានដុង។ អនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រតាមសេចក្តីសម្រេចចិត្ត អនុក្រឹត្យរបស់គណៈកម្មាធិការបក្សខេត្ត និងមជ្ឈិម ស្រុករំសាយប្រាក់បានជាង ៧០០ គ្រួសារ ជាមួយនឹងចំនួនថវិកាជិត ៣២ ពាន់លានដុង។ អនុវត្តការវិនិយោគគម្រោងការឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រលំនឹងជីវភាព រកទទួលទានចិញ្ចឹមជីវិតបាន ៤០ គម្រោងការ។
ស្ថិតក្នុងអង្គត្រួតពិនិត្យទាំងពីរអង្គភាពដោយមាន ១៦ យោបល់របស់សមាជិកក្រុមប្រតិភូការងារសំណូមពរស្រុកគប្បីប្រមូលផ្តុំឱ្យការងារផ្សព្វផ្សាយសាយភាយបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ ពិសេសគឺគោលនយោបាយគាំពារសុខាភិបាល ថែទាំសុខភាព លទ្ធផលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ គ្រួសារជិតក្រ ចាត់តាំងយន្តការ វាយតម្លៃអំពីចំនួនគុណភាពរបស់កងជួរកម្មាភិបាលទទួលបន្ទុកមិនជំនាញ និងជំនាញអនុវត្តបណ្តាគោលនយោបាយជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ផ្សព្វផ្សាយអនុវត្តគោលនយោបាយឧបត្ថម្ភការផលិតកសិកម្ម វាយតម្លៃជម្រៅទៅក្នុងលទ្ធផលអនុវត្តភាគម្រិតកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំ លទ្ធផលអនុវត្តការឧបត្ថម្ភអប់រំ និងប្រាក់អគ្គិសនី បង្កើនការងារត្រួតពិនិត្យ ស៊ើបអង្កេតការអនុវត្តន៍បណ្តាគោលនយោបាយ។
លោកគាងក្វឹងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលអនុវត្តបណ្តាគោលនយោបាយរបស់បណ្តាស្រុក ទន្ទឹមនឹងនោះសំណូមពរក្នុងពេលខាងមុខស្រុកទាំងពីរគប្បីបន្តការផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ។ ពង្រឹងគណៈចង្អុលការ និងចាត់តាំងពិនិត្យសាឡើងវិញចំនួនគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រស្រុកដើម្បីមានការខិតខំអនុវត្តសម្រេចបណ្តាភាគកម្រិត ផែនការដែលបានដាក់ចេញ ត្រួតពិនិត្យជម្រើសគ្រួសារក្រីក្រ គ្រួសារជិតក្របានត្រឹមត្រូវ និងចំមុខសញ្ញាដើម្បីឧបត្ថម្ភពង្រីកការផលិត ដោះស្រាយការងារធ្វើ ពិសេសគឺឧបត្ថម្ភដល់ពលករក្រីក្រចូលរួមនីហរ័ណកម្លាំងពលកម្ម វិនិយោគទុនឥណទានឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដើម្បីមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ បង្កើនការត្រួតពិនិត្យឧបត្ថម្ភចំមុខសញ្ញាដែលបានទទួលផលរួមចំណែកកាត់បន្ថយភាពក្រីក្រចីរភាព បន្ថយយ៉ាងទាបបំផុតស្ថានភាពក្រឡើងវិញ៕ រតនា