• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជ្រួតជ្រាបបណ្តាខ្លឹមសារស្នូលក្នុងវណ្ណកម្ម “បញ្ហាមួយចំនួនអំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយម សង្គមនៅវៀតណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុង

12/08/2022 13:26

បណ្តាតំណាងចូលរួមសន្និបាតទូទាំងប្រទេសនៅខេត្តត្រាវិញ ។ រូបថត៖ រតនា

     កាលពីថ្ងៃទី ០៩ ខែសីហា ស្ថិតនៅនឹងមជ្ឈ​មណ្ឌលសន្និបាតខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្ទាល់ និង​ផ្សាយបន្តផ្ទាល់ជ្រួតជ្រាបនូវ “បញ្ហាមួយចំនួន ​អំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀង ភូត្រុងជូនដល់កម្មាភិបាល បក្ខជន។
      ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ខេត្ត មានបណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខា អនុលេខា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្តបណ្តានីតិ កាលដែលបានចូលនិវត្តន៍នៅលើភូមិសាស្ត្រ ទីក្រុងត្រាវិញ ប្រធាន អនុប្រធានបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជន  សមាគមមហាជនខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត នាយកបណ្តាអាជីវកម្មមានទុនរដ្ឋឥទ្ធិពល អ្នក របាយការណ៍ថ្នាក់មជ្ឈិម ថ្នាក់ខេត្តរបស់បណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្ម ថ្នាក់ដឹកនាំគណៈឃោ សនាអប់រំបក្ស ប្រធានផ្នែកទ្រឹស្តីនយោបាយ របស់សាលាសកលមហាវិទ្យាល័យត្រាវិញ  ឧត្តមសិក្សាវិជ្ជាជីវៈ ឧត្តមសិក្សាសុខាភិបាល បណ្តាផ្នែករបស់សាលានយោបាយខេត្ត។
     ចូលរួមនៅបណ្តាមណ្ឌលផ្សាយបន្តផ្ទាល់ ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងមានបណ្តាសមាជិកគណៈប្រតិបតិ្តការបក្ខភាគស្រុក ទីផ្សាររួមខេត្ត ទីក្រុង អតីតសមាជិកគណៈប្រតិបត្តិការ​មជ្ឈិមបក្ស អតីតលេខាអនុលេខាសមាជិក​អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្តបណ្តានីតិកាលដែលបានចូលនិវត្តន៍នៅលើភូមិសាស្ត្រ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រធាន អនុប្រធាន បណ្តាការិយល័យ គណៈ ផ្នែក អង្គការមហាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង លេខា អនុលេខាគណៈកម្មាធិការបក្ស ប្រធាន អនុប្រធាន ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ឃុំ សង្កាត់ ទីប្រជុំជន លេខាសាខាបក្ស ចាងហ្វាងបណ្តាសាលាវិទ្យាល័យ កម្មាភិបាលថ្នាក់ ដឹកនាំចូលនិវត្តន៍នៅនឹងមូលដ្ឋាន អ្នករបាយការណ៍ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
      មានយោបល់ចង្អុលការក្នុងសន្និបាត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្គត់ធ្ងន់ថា៖ ការរៀនសូត្រ ជ្រួតជ្រាបខ្លឹមសារស្នូល ក្នុងវណ្ណកម្មរបស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុង គឺជាប្រការសំខាន់ចាំបាច់។ ឆ្លងតាមអត្ថបទឧទ្ទេស នាមរបស់អនុសាស្ត្រាចារ្យ បណ្ឌិតង្វៀក្វឹកយុង ធ្វើបំភ្លឺច្បាស់លាស់ និងសម្បូណ៌នៃតម្លៃអត្ថន័យទ្រឹស្តីស្នូលស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម ធ្វើឱ្យច្បាស់នៃតម្លៃអត្ថន័យទ្រឹស្តី និងភាពពិតប្រាកដរបស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុងនៅលើបណ្តាទិដ្ឋភាពទ្រង់ទ្រាយនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេសក្នុងដំណាក់កាល នាពេលបច្ចុប្បន្ននេះ ជួយឱ្យកម្មាភិបាល បក្ខជន បុគ្គលិក និយោជិត និងប្រជាជនក្នុងទូទាំងបក្ខភាគជ្រួតជ្រាប ជ្រាលជ្រៅ ឯកភាព និងធ្វើសកម្មភាព បញ្ជាក់គោលមាគ៌ានិយមសង្គមដែលប្រជា ជន ប្រជាជាតិយើង បក្សយើងបានជ្រើសរើស ផ្តើមពីកាលបង្កើតបក្សគឺជាសមស្របទាំងស្រុង។
      គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សំណូមពរតំណាងចូលរួមសន្និបាតដែលបាន ពោលមកខាងលើគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ប្រមូលផ្តុំប្រាជ្ញាស្រាវជ្រាវ ក្រេបជញ្ជក់យកគ្រប់គ្រាន់នូវបណ្តាខ្លឹមសារដែលបានផ្សព្វផ្សាយ ក្នុងសន្និបាត រឹងប៉ឹងក្នុងការមានយោបល់ផ្តោះប្តូរដើម្បីធ្វើបំភ្លឺបញ្ហា ទន្ទឹមនឹងនោះត្រូវមានការទាក់ទងជាមួយនឹងភាពពិតប្រាកដនៅមូលដ្ឋាន អង្គភាព និងស្ថានភាពរួមរបស់ខេត្តដើម្បីអនុវត្តខ្លឹមសារសារវន្តរបស់វណ្ណកម្មដោយរបៀបច្នៃប្រតិដ្ឋទៅក្នុងភាពជាក់ស្តែង បញ្ជាក់ច្បាស់កម្មវិធី ផែនការ ភារកិច្ច វិធីសាស្ត្រសមស្របនឹងលទ្ធភាពអនុវត្ត ពីសេសគឺតួនាទី ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន អនុវត្តសម្រេចជោគជ័យ បណ្តាគោលដៅភារកិច្ចដែលសេចក្តីសម្រេចចិត្ត មហាសន្និបាតបក្ខភាគបានដាក់ចេញ។ 
     ឆ្លងតាមរយៈសន្និបាតលើកនេះ សំណូមពរគណៈឃោសនាអប់រំបក្សខេត្ត គណៈកម្មាធិការបក្សបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត និងបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែកយោងតាម សមត្ថកិច្ច ភារកិច្ច ប្រមូលផ្តុំកម្លាំងធ្វើលម្អិតអនុវត្តល្អផែនការលើកប្រជុំជីវភាពនយោបាយ សតិអារម្មណ៍ស្តីពីខ្លឹមសារវណ្ណកម្ម “បញ្ហាមួយចំនួន អំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម  និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀត ណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុង គួបផ្សំជាមួយនឹងការអនុវត្តន៍ភារកិច្ចរបស់កម្មាភិបាល បក្ខជន បង្កជាលើកប្រជុំជីវភាពស៊ីជម្រៅ  ធ្វើឱ្យវិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ សកម្មលើគ្រប់វិស័យ៕          រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.