28/06/2022 07:47
ម៉ោងប្រឡងភាសាអង់គ្លេស។ រូបថត៖ ង៉ុកស្វង
ក្នុងនោះ មាន ០២ អង្គភាពដែលមានបេក្ខសិស្សចូលរួមប្រឡងដោយចំនួនច្រើនបំផុត គឺសាលាវិទ្យាល័យផាមថាយបឿង ចំនួន ៦២១ រូប (មាន ២៦ បន្ទប់ប្រឡង) និងសាលាវិទ្យាល័យង្វៀងដាង ចំនួន ៦០៥ រូប (មាន ២៦ បន្ទប់ប្រឡង)។ សម័យប្រឡងបានប្រព្រឹត្តឡើងក្នុង រយៈពេលពីរថ្ងៃ ( ២២-២៣ ខែមិថុនា)។ បណ្តា បេក្ខសិស្សត្រូវប្រឡង ០៣ វិញ្ញាសាគឺ៖អក្សរសាស្ត្រ (១២០ នាទី) ភាសាអង់គ្លេស (៦០ នាទី) គណិតសាស្ត្រ(១២០ នាទី)។ ខ្លឹមសារ ប្រឡងសំខាន់នៅក្នុងកម្មវិធីថ្នាក់ទី ៩។ ដោយ ឡែកបេក្ខសិស្សសាលាវិទ្យាល័យជំនាញង្វៀងធៀងថាញ់ និងសាលាជំនាញអនុវត្តគរុកោសល្យក្រៅពី ០៣ វិញ្ញាសាចាប់បង្ខំបេក្ខសិស្ស ត្រូវប្រឡងបន្ថែម ០១ វិញ្ញាសាជំនាញទៀត។ បណ្តាវិញ្ញាសាប្រឡងនៅពេលរសៀលថ្ងៃទី ២៣ ខែមិថុនា ក្នុងនោះមានវិញ្ញាសាគីមីសាស្ត្រ និងភាសាអង់គ្លេសប្រឡង ១២០ នាទី បណ្តាវិញ្ញាសាផ្សេងៗប្រឡង ១៥០ នាទី។
ក្រោយពិនិត្យឱ្យពិន្ទុសម្រេច មន្ទីរអប់រំ-បណ្តុះបណ្តាលប្រកាសលទ្ធផល និងចេញសារលិខិតផ្តល់សច្ចាប័នពិន្ទុជម្រើសចូលរៀនថ្នាក់ទី ១០ វិទ្យាល័យរបស់បណ្តាសាលា។ លទ្ធផល យោងលើចំនួនពិន្ទុកំណត់ ចាងហ្ចាងបណ្តាសា លាវិទ្យាល័យប្រជុំក្រុមប្រឹក្សាជម្រើសសិស្ស និងពិនិត្យសិស្សត្រឹមត្រូវតាមការកំណត់។ ក្នុងនោះ បណ្តាសាលាពិនិត្យជម្រើសយកពី ៧៥ -៨០% បេក្ខសិស្សដែលប្រឡងសម្រេចពិន្ទុខ្ពស់ចូលរៀនវិទ្យាល័យចំនួនបេក្ខសិស្ស ក្រៅពីនោះចូលរៀនប្រព័ន្ធអប់រំជាប្រចាំ។
ចំពោះសាលាវិទ្យាល័យជំនាញង្វៀងធៀងថាញ់ សាលាអនុវត្តគរុកោសល្យ បណ្តាសាលាសកលជនជាតិអន្តេវាសិកគឺពិនិត្យជម្រើស តាមចំនួនកំណត់។ បណ្តាសាលាដែលមានប្រព័ន្ធវិទ្យាល័យក្រៅពីនោះ មិនចាត់តាំងប្រឡងជម្រើសសិស្ស ប៉ុន្តែត្រូវជម្រើស ១០០% សិស្សចូលរៀនប្រព័ន្ធវិទ្យាល័យ៕ រតនា