08/07/2022 13:24
បេក្ខសិស្សត្រៀមបម្រុងចូលបន្ទប់ប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ។
ថ្ងៃទី ៧ ខែកក្កដា ពេលព្រឹកបេក្ខសិស្សប្រឡងវិញ្ញាសាអក្សរសាស្រ្ត ដោយមានរយៈពេល ធ្វើមេរៀន ១២០ នាទី។ ពេលរសៀលប្រឡងវិញ្ញាសាគណិតវិទ្យា ដោយរយៈពេលធ្វើមេរៀន ចំនួន ៩០ នាទី។ ពេលព្រឹកថ្ងៃទី ៨ ខែកក្កដា ប្រឡងវិញ្ញាក្រុមរួបរួម ពេលវេលាធ្វើមេរៀន ៥០ នាទី ពេលរសៀលប្រឡងវិញ្ញាសាភាសា បរទេស រយៈពេលធ្វើមេរៀន ៦០ នាទី។
ដំណឹងពីគណៈចង្អុលការសម័យប្រឡងដល់ថ្ងៃបើកសម័យប្រឡង មានបេក្ខសិស្សចំនួន ៩.៤៨៩ រូបចុះឈ្មោះប្រឡង ក្នុងនោះ មានបេក្ខសិស្សប្រព័ន្ធអប់រំសកលចំនួន ៩.០០៧ រូប ប្រព័ន្ធអប់រំជាប្រចាំចំនួន ៤៨២ រូប បេក្ខសិស្សចុះឈ្មោះចំនួន ៨.៣៧៨ រូបពិនិត្យទទួលស្គាល់វិញ្ញាបនបត្រផង ពិនិត្យបញ្ជូនសិស្ស មហាវិទ្យាល័យផង បេក្ខសិស្ស ៧៨១ រូបចុះ ឈ្មោះប្រឡង បានត្រឹមតែពិនិត្យទទួលវិញ្ញាបនបត្រវិទ្យាល័យ ចំនួនក្រៅពីនោះចុះឈ្មោះពិនិត្យតែការបញ្ជូនសិស្សមហាវិទ្យាល័យ។
តាមរយៈនោះ ចំនួនបេក្ខសិស្សចូលរួមប្រឡងបណ្ដាវិញ្ញាសាដូចជា៖ គណិតវិទ្យា (៩.៣១៣ រូប) រូបវិទ្យា (២.២៥៥រូប) គីមីវិទ្យា (២.២៩៣ រូប) ជីវវិទ្យា)(២.២៦១ រូប) អក្សរសាស្ត្រ (៩.៣៨៧ រូប) ប្រវត្តិសាស្រ្ត (៧.១៦៥ រូប) ភូមិសាស្រ្ត (៧.១៣៤ រូប) អប់រំពលរដ្ឋ (៦.៤៩៣ រូប) និងមានបេក្ខសិស្ស ៨.៧២២ រូបចុះឈ្មោះប្រឡងវិញ្ញាសាភាសាបរទេស ក្នុងនោះ មានបេក្ខសិស្ស ចំនួន ៨.៧១៥ រូបប្រឡងវិញ្ញាសាភាសា អង់គ្លេស បេក្ខសិស្សចំនួន ៦ រូបប្រឡងភាសាចិន បេក្ខសិស្ស ១ រូបប្រឡងភាសាកូរេ)។
រយៈពេលមុននោះ នៅថ្ងៃទី ៦ ខែកក្កដា មណ្ឌលប្រឡងជាផ្លូវការចំនួន ៣០ កន្លែងលើភូមិសាស្រ្តខេត្តចាត់តាំងបើកសម័យប្រឡង ដោយមានបេក្ខសិស្ស ៩.៤៥២/៩.៤៨៩ រូបមកធ្វើសំណុំបែបបទប្រឡង(សម្រេច ៩៩,៦១%)៕ ដំណឹង-រូបថត៖ សុខា