• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បណ្តាសាលាបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២៖វិទ្យាល័យជំនាញ ង្វៀងធៀងថាញ់ ស្ងើចសរសើរដល់គ្រូបង្រៀន ២០ រូប និងសិស្ស ៧៨ រូប

15/06/2022 14:45

កាលពីថ្ងៃទី ១១ ខែមិថុនា វិទ្យាល័យជំនាញង្វៀងធៀងថាញ់ចាត់តាំងពិធីបិទឆ្នាំសិក្សា ២០២១-២០២២។ លោកឡេថាញ់ បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងគណៈចាងហ្វាងសាលា កម្មាភិបាល លោកគ្រូ អ្នកគ្រូ គណៈតំណាង ឱពុកម្តាយសិស្ស និងសិស្ស ៨០៣ រូបចូលរួម។

កងជួរគ្រូបង្រៀនថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត។ 
     ឆ្នាំសិក្សា ២០២១-២០២២ សាលាមានសិស្ស ១០០% សម្រេចចរិយាសម្បត្តិល្អ និងគ្រាន់បើមានសិស្ស ៨១ រូប ប្រឡងសម្រេចកិត្តិនាមសិស្សពូកែថ្នាក់ខេត្ត។ ស្ថិតក្នុងពិធីបិទឆ្នាំសិក្សាវិទ្យាល័យជំនាញ ង្វៀងធៀងថាញ់ ស្ងើចសរសើរដល់សិស្សរៀនសូត្រពូកែ ៧៨ រូប សិស្ស សម្រេចស្នាដៃក្នុងបណ្តាចលនា ក្នុងនោះមាន សិស្សត្រឹងភុកទិន ថ្នាក់ទី ១២ A៥ សម្រេចស្នាដៃឆ្នើមទូទាំងវគ្គសិក្សា។ ក្រៅពីនោះ សាលានៅទាំងស្ងើចសរសើរដល់សិស្សទទួលបានរង្វាន់ IOE ជារង្វាន់សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងរង្វាន់សិស្សពូកែថ្នាក់ជាតិ ០៩ រូប រង្វាន់សិស្សពូកែថ្នាក់ខេត្តខាងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យា សិស្ស ២៩ រូប ពូកែខាងកំព្យូទ័រកាន់ដៃ រូបសាស្ត្រអិនធើណែត IOE និងជូនលិខិតសរសើរ និងរង្វាន់ ១៩៧ ច្បាប់ ដល់សិស្សពូកែលេខ ១ លេខ ២ លេខ ៣ និង រង្វាន់លើកទឹកចិត្តថ្នាក់ខេត្ត ថ្នាក់សាលានៃបណ្តា វិញ្ញាសាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យា កំព្យូទ័រកាន់ដៃ។ល។ ជូនអាហារូបករណ៍ លោក យាយ លោកតាសាស្ត្រាចារ្យង្វៀធៀងថាញ់ ៤០ ចំណែក និងអាហារូបករណ៍ ៤៨ ចំណែកដល់សិស្សសម្រេចកិត្តិនាមឆ្នើមបំផុត និងសិស្សឆ្លងកាត់ការលំបាករៀនសូត្របានពូកែ។
     នាឱកាសនេះដែរ សាលាបានជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ២០ ច្បាប់ ដល់លោកគ្រូ អ្នកគ្រូដែលមានស្នាដៃសម្រេចភារកិច្ចឆ្នើម ០២ ឆ្នាំសិក្សាបន្តបន្ទាប់ (២០១៩- ២០២០ និង ២០២១-២០២២)ជូនគ្រឿងអនុស្សារិយយសព្រោះបុព្វហេតុអប់រំ-បណ្តុះបណ្តាលដល់ គ្រូបង្រៀន ១១ រូប និងស្ងើចសរសើរដល់គ្រូបង្រៀន ដែលមានស្នាដៃក្នុងសកម្មភាពអប់រំ ១០ រូប៕                           ប្រែសម្រួល៖ រតនា

     សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យថ្កូវ៖បូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២ និងចាត់តាំងពិធីអំណរគុណវឌ្ឍនាការជូនសិស្សផែនថ្នាក់ទី ៩ និងទី ១២

ស្ងើចសរសើរជូនរង្វាន់សិស្សផែនថ្នាក់ទី ១២។

កាលពីថ្ងៃទី ១១ មិថុនា គណៈចាងហ្វាង ក្រុមប្រឹក្សាគរុកោសល្យសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យថ្កូវ ចាត់តាំងពិធីបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២ និងប្រារព្ធពិធីអំណរគុណវឌ្ឍនាការជូនសិស្សផែនថ្នាក់ទី ៩ និងទី ១២ របស់សាលា។ លោកគឹមសាង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ស្រុកថ្កូវបានអញ្ជើញចូលរួម ។
      ឆ្នាំសិក្សា ២០២១-២០២២ សាលាមានសិស្ស ទាំងពីរកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ៤៨០  រូប។ នេះជាឆ្នាំដែលមានការលំបាកច្រើន អាស្រ័យ ឥទ្ធិពលនៃមហាអាសន្នរោគកូវីដ-១៩។ ប៉ុន្តែដោយមានការខិតខំ ប្ដេជ្ញាចិត្តរបស់សមូហភាពគ្រូបង្រៀន សកម្មក្នុងការរៀនសូត្ររបស់សិស្សបានជាឆ្នាំសិក្សា ២០២១-២០២២ សាលាអនុវត្តសម្រេចរាល់ បណ្ដាភាគកម្រិតដែលបានដាក់ចេញ។ ក្នុងនោះ សិស្ស ១០០% សម្រេចចរិយាសម្បត្តិគ្រាន់បើ ល្អ សិស្ស ៩៩,៨៨% សម្រេចពីនិទ្ទេសគ្រាន់បើ ពូកែ ឡើងទៅ មានសិស្ស ៣/៤៨០ រូបសម្រេចឆ្នើម  សិស្ស ៣ រូបសម្រេចរង្វាន់សិស្សពូកែថ្នាក់ស្រុក សិស្ស ២៥ រូប សម្រេចកិត្តិនាមសិស្សពូកែថ្នាក់ខេត្ត រួមមាន រង្វាន់លេខមួយ ១ រង្វាន់ លេខពីរ ៥ រង្វាន់ លេខបី ៨ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ១១ រង្វាន់។ មានសិស្ស ១៨ រូប សម្រេចរង្វាន់ ក្នុងពិធីប្រឡងថ្នាក់ខេត្ត ១២ លើក។ ដល់ចុងឆ្នាំ សិក្សា សាលាមានសិស្សផែនថ្នាក់ទី ៩ ចំនួន ៦៥/៦៥ រូបគ្រប់លក្ខណៈបានពិនិត្យទទួលស្គាល់វិញ្ញាបនបត្រអនុវិទ្យាល័យ និងសិស្សថ្នាក់ទី ១២ ចំនួន ៦៩/៦៩ រូបគ្រប់លក្ខណៈចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២២។ មានសិស្ស ៤៥/៤៥ រូបសម្រេចចំណេះភាសាខ្មែរ កម្រិតអនុវិទ្យា ល័យ សិស្ស ៦៧/៦៨ រូបសម្រេចចំណេះភាសាខ្មែរកម្រិតបឋមសិក្សា។
     ក្នុងពិធីបូកសរុបលទ្ធផលឆ្នាំសិក្សានេះ សាលាបានចាត់តាំងពិធីវឌ្ឍនាការ អំណរគុណចំពោះ លោកគ្រូ អ្នកគ្រូសម្រាប់សិស្សផែនថ្នាក់ទី ១២  និងទី ៩ របស់សាលា។

លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់
បណ្តាគ្រូបង្រៀន។ រូបថត៖  ម៉ីញ៉ឹង

     ឱកាសនេះដែរ សាលាជូនរង្វាន់ដល់សិស្សានុសិស្សសម្រេចរង្វាន់ថ្នាក់ខេត្ត ថ្នាក់ជាតិ សម្រេចនិទ្ទេសឆ្នើមក្នុងការរៀនសូត្រ ជូនរង្វាន់សិស្សមាន ស្នាដៃឆ្នើមក្នុងការរៀនសូត្រជូនអាហារូបករណ៍ ១៦ ចំណែកក្នុងមួយចំណែកៗជាទឹកប្រាក់ ១ លាន ដុងដល់សិស្ស ១៦ រូបដែលមានស្ថានភាពលំបាក ពុះពាររៀនសូត្រពូកែ និងគ្រូបង្រៀន ៥ រូបរបស់សាលាបានទទួលគ្រឿងអនុស្សារិយយសព្រោះបុព្វហេតុអប់រំ៕               ហុងភុក-សុខា

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.