• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញ៖ សិស្សជាង ២១៦.០០០ រូបទទួលអំណរឆ្នាំសិក្សាថ្មី

06/09/2022 09:30

នៅព្រឹកថ្ងៃទី ០៥ កញ្ញា រួមជាមួយទូទាំងប្រ ទេស សិស្សានុសិស្សជាង ២១៦.០០០ រូប ពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យនៅសាលារៀន មូលដ្ឋានអប់រំ ៤៣០ កន្លែងក្នុងខេត្ត អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។ នៅក្នុងពិធីបើកបវេសនកាល កម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាទាំងនោះ បានស្ដាប់លិខិតប្រសិទ្ធពរអំណរឆ្នាំសិក្សាថ្មីរបស់ លោកប្រធានរដ្ឋង្វៀងស្វឹងភុក។

លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តជូនអាហារូបករណ៍ដល់សិស្ស។ រូបថត៖ សុជា

      ពិធីបើកបវេសនកាលបានចាត់តាំងដោយសង្ខេបខ្លី អធិកធម ពោរពេញដោយអត្ថន័យ ធានាសុវត្ថិភាព ពិតប្រាកដជាទិវាសមោសររបស់គ្រូបង្រៀន និងសិស្សទាក់ទាញការយកចិត្តទុកដាក់គាំទ្រ ពីសំណាក់ទូទាំងសង្គម។ បណ្ដាសាលាអនុវត្តខ្លឹម សារទទួល សិស្សដើមកម្រិតសិក្សា និងឈុតសិល្បៈ មួយចំនួន។ ទន្ទឹមនឹងនោះ មានសាលាជាច្រើនបានសប្បុរសជនឧបត្ថម្ភជូនអំណោយ ជូនអាហារូបករណ៍ មធ្យោបាយសម្រាប់រៀនសូត្រ ឧបត្ថម្ភទាន់ពេលដល់សិស្សនៅដើមឆ្នាំសិក្សា។
ឆ្នាំសិក្សា ២០២២-២០២៣ ជាឆ្នាំទី ៣ ដែល ផ្សព្វផ្សាយអនុវត្តកម្មវិធីអប់រំសកលឆ្នាំ ២០១៨ បណ្ដាថ្នាក់ទី ១ ទី ២ ទី ៣ ទី ៦ ទី ៧ និងទី ១០  រៀនតាមកម្មវិធីសៀវភៅពុម្ពថ្មី ផ្នែកអប់រំ និងបណ្ដុះបណ្ដាលបានយកចិត្តទុកដាក់ត្រៀមបម្រុងមូលដ្ឋានសម្ភារ ធនធានមនុស្សបន្តអនុវត្តការផ្លាស់ថ្មី និងធានាគុណភាពអប់រំ។ ទន្ទឹមនឹងនោះ យកចិត្តទុក ដាក់អប់រំសីលធម៌របៀបរស់នៅជំនាញ ក្នុងការរស់នៅជូនដល់សិស្សចាប់តាំងពីដើមឆ្នាំសិក្សា ធានាសាលារៀនសុវត្ថិភាព។ បន្តអនុវត្តផ្លាស់ថ្មីគ្រឹះស្ថាន គ្រប់ជ្រុងជ្រោយរបៀប អប់រំ និងបណ្ដុះបណ្ដាលតាមស្មារតីសេចក្ដីសម្រេចចិត្តលេខ ២៩ ចុះថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ របស់ គណៈប្រតិបត្តិការមជ្ឈិមបក្សស្ដីពី “ផ្លាស់ថ្មីគ្រឹះ ស្ថានទាំងស្រុងវិស័យអប់រំ និងបណ្ដុះបណ្ដាល  ឆ្លើយតបតម្រូវការឧស្សាហូបនីយកម្ម ភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារកំណត់ទិសដៅទៅកាន់លទ្ធិសង្គមនិយម និងសមាហរណអន្តជាតិ”៕
កាលពីព្រឹកថ្ងៃទី ០៥ ខែកញ្ញា រួមជាមួយ និងកម្មាភិបាល គ្រូបង្រៀនសិស្សានុសិស្សក្នុងទូទាំង ខេត្តកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្ស នៃសាលាសាកលជនជាតិអន្តេវាសិកវិទ្យាល័យ ខេត្តជាង ៤០០ នាក់ ចាត់តាំងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។ លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តចូលរួមទូងស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី។
     ឆ្នាំសិក្សា ២0២១-២0២២ សាលាមានសិស្ស ប្រឡងជាប់ថ្នាក់ ១០០%។ ក្នុងនោះសិស្សសម្រេចនិទ្ទេសពូកែជាង ៣៦% សម្រេចនិទ្ទេសគ្រាន់ បើជិត ៥៩% ។ ក្រៅពីនោះសាលាមានសិស្ស ១២ នាក់សម្រេចកិត្តិនាមជាសិស្សពូកែថ្នាក់ខេត្ត ០៣ នាក់សម្រេចកិត្តិនាមជាសិស្សឆ្លើយសំណួរគណិតវិទ្យាលើម៉ាស៊ីនគិតលេខ Casio ពូកែថ្នាក់ខេត្ត។
     ថ្លែងសុន្ទរកថាក្នុងពិធីបវេសនកាលលោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត បានស្ងើចសរសើរចំពោះសមិទ្ធផល ដែលសាលាសម្រេច បានក្នុងឆ្នាំសិក្សាកន្លង។ ទន្ទឹមនឹងនោះ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានចង្អុលការ មន្ទីរអប់រំ- បណ្តុះបណ្តាល គប្បីយកចិត្តទុកដាក់ក្នុងការទទួល គ្រូបង្រៀនឲ្យមកបង្រៀននៅសាលានេះ ត្រូវដល់ព្រមដោយចំណេះដឹងអំពីមុខជំនាញ សីលធម៌ និងយល់អំពីទំនៀមទម្លាប់របស់ជនជាតិខ្មែរ។ ចំពោះគណៈចាងហ្វាងសាលាក៏ដូចជាកម្មាភិបាល គ្រូបង្រៀន បុគ្គលិក គប្បីផ្សព្វផ្សាយភារកិច្ចសំ ខាន់ ១២ យ៉ាងនៃឆ្នាំសិក្សាថ្មី ២0២២-២0២៣  ឱ្យបានឆាប់រហ័ស។ ពង្រឹងស្មារតីសាមគ្គីផ្ទៃក្នុងយកចិត្តទុកដាក់ក្នុងការងារកសាងបក្ស និងអង្គការចាត់តាំងមហាជនក្នុងសាលា។ ជំរុញមាំការ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយនឹងចលនា “គ្រូបង្រៀនគ្រប់រូបធ្វើជាគំរូអំពីសីលធម៌ ម្ចាស់ការក្នុងការរៀន និងច្នៃប្រតិដ្ឋ” ភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំង “កសាងសាលារៀនជាទីស្និទ្ធ ស្នាល សិស្សសកម្ម”។
     ក្នុងឱកាសនេះដែរ លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត បានជូនអាហារូបករណ៍ ៥០ ចំណែកសរុបប្រាក់ ៥០ លានដុង ដល់សិស្សា នុសិស្សដែលជម្នះការលំបាករៀនពូែក៕
     នៅសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យ-វិទ្យាល័យស្រុកទីវកឹង
អញ្ជើញចូលរួមពិធីបើកបវេសនកាល មានអ្នកស្រីយឿងធីង៉ុកថើ សមាជិកាអចិន្ត្រៃយ៍នៃ គណៈ កម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន បណ្ដា គណៈ ផ្នែកស្រុក គណៈកម្មាធិការប្រជាជនឃុំ ភូកឹង ស្រុកទីវកឹងរួមជាមួយ កម្មាភិបាល គ្រូ បង្រៀន និងសិស្សានុសិស្សរបស់សាលា។
      ឆ្នាំសិក្សា ២០២២-២០២៣ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យ ស្រុក ទីវកឹងមានសិស្ស ៤៨០ រូបសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ មានកម្មាភិបាល គ្រូបង្រៀន ៤៦ រូប។ សាលាបានវិនិយោគមូលដ្ឋានសម្ភារ  រួមមានបន្ទប់ធ្វើការ ផ្ទះ សម្រាប់គ្រូបង្រៀន អន្តេ វាសិកដ្ឋាន បន្ទប់រៀនឆ្លើយតបបានល្អឲ្យតម្រូវ ការបង្រៀន និងរៀនរបស់សាលា។
     សាលានេះបានជ្រោងខ្ពស់ស្មារតីផ្លាស់ប្ដូរថ្មី  គំនិតច្នៃប្រតិដ្ឋក្នុងការគ្រប់គ្រង និងការចាត់តាំងបណ្ដាសកម្មភាពអប់រំ អនុវត្តមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្ត របៀបជំនាញបង្រៀន និងរៀន សកម្ម ផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធានការត្រួតពិនិត្យ  វាយតម្លៃសិស្សដើម្បីពង្រីកស្មារតីម្ចាស់ការ សកម្ម ច្នៃប្រតិដ្ឋឲ្យសិស្ស។ លើកកម្ពស់គុណភាពបង្រៀន និងរៀនភាសាបរទេស និងសមាហរណអន្តរជាតិ ជំរុញមាំការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការ គ្រប់គ្រងការបង្រៀន និងរៀន បណ្ដាសកម្មភាពឃោ សនាការ និងអប់រំ។ ផ្ដុំរាល់ប្រភពកម្លាំងជំរុញមាំ ការងារសង្គមូបនីយកម្មអប់រំ ចលនាឧបត្ថម្ភបង្កើន សម្ភារ ឧបករណ៍សម្រាប់បង្រៀន និងរៀនបង្ក បរិស្ថានស្រស់ ជ្រះ ស្អាត សុវត្ថិភាព ស្និទ្ធស្នាល  រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពអប់រំ បណ្ដុះ បណ្ដាល។
     ក្នុងឱកាសនេះ សប្បុរសជនបានជូនសៀវភៅសរសេរសិក្ខូបករណ៍ និងអាហារូបករណ៍ជាច្រើន ចំណែកដល់សិស្សានុសិស្ស៕
     កាសែតត្រាវិញជូនទោចក្រយាន អាហារូបករណ៍ដល់សិស្សក្រីក្រ សង្វាតរៀន សូត្រឃុំអាងទ្រឿងអា

លោក ស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញជូនអាហារូករណ៍ដល់សិស្សានុសិស្ស។ រូបថត៖ គីមឡង
​​    កាលពីថ្ងៃទី ០៥ សីហា លោកស៊ើងហុង អគ្គ និពន្ធនាយករងកាសែតត្រាវិញអញ្ជើញទៅចូល រួមពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅសាលាអនុវិទ្យាល័យអាងទ្រឿងអា ឃុំអាងទ្រឿងអា ស្រុកកាងឡុង។
     នាឱកាសនេះ ផ្តើមពីប្រភពចលនាសប្បុរសជន និងការចូលរួមរបស់កម្មាភិបាល និយោជិត  ពលកររបស់ស្ថាប័នកាសែតត្រាវិញ លោកស៊ើងហុងបានជូនទោចក្រយាន ០៥ គ្រឿង សម្ពៀត ១០ និងអាហារូបករណ៍ ០១ ចំណែកដល់សិស្ស បញ្ចប់កម្រិតសិក្សា (តម្លៃ ០១ លានដុង) ជាសិស្ស ក្រីក្រ ជិតក្រ សិស្សមានស្ថានភាពលំបាករបស់សាលាអនុវិទ្យាល័យអាងទ្រឿងអា សរុបរួមថវិកាជាង ១០ លានដុង។

ជូនទោចក្រយានដល់សិស្សក្រីក្រ ជិតក្រសិស្សមានស្ថានភាពលំបាកសាលាអនុវិទ្យាល័យអាងទ្រឿងអា ។ រូបថត៖ គីងឡង
     បានដឹងថា ក្នុងរយៈកាល ០៥ ឆ្នាំកន្លង (២០១៨ -២០២២) ស្ថាប័នកាសែតត្រាវិញជូនអាហារូប ករណ៍បាន ១៥ ចំណែក ទោចក្រយាន ១៥ គ្រឿង សម្ពៀត ១០ ដល់សិស្សក្រីក្រ សង្វាតរៀនសូត្រ របស់សាលាអនុវិទ្យាល័យអាងទ្រឿងអា ឃុំអាង ទ្រឿងអា ស្រុកកាងឡុង សរុបរួមតម្លៃជាង ៣៥ លានដុង៕    ថាច់ហ្វាង-សុជា-តឹងង៉ុក

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.