• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តគឹមង៉ុកថាយអញ្ជើញទៅសួរសួខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាបណ្តាវត្ត

23/09/2022 09:05

កាលពីថ្ងៃទី ១៩ ខែកញ្ញា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២២ ដល់វត្តអង្គររាជបូរី (អង្គ) សង្គាត់ទី ៨ និងវត្តពោធិសាលារាជ(កំពង់)សង្កាត់ទី ១ ទី ក្រុងត្រាវិញ។

​​

សមមិត្តគឹមង៉ុកថាយប្រគេនទេយ្យវត្ថុបុណ្យសែនដូនតាដល់ព្រះឧបជ្ឈាយ៍វត្តពោធិសាលារាជ (កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ។

​      សមមិត្តគឹមង៉ុកថាយមានបិយវាចាសួរសុខ ទុក្ខយ៉ាងកក់ក្តៅដល់សុខភាព ជីវភាព ព្រះ ឧបជ្ឈាយ៍ ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ គ្រួ សារគោលនយោបាយ និងប្រសិទ្ធពរប្រគេនដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ប្រកបដោយក្តីសប្បាយ សុខដុម សុភមង្គល សាមគ្គី ប្រិតសំចៃ និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ សមមិត្តវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងឈានឡើងរបស់ព្រះសង្ឃ មាមីង​ ពុទ្ធបរិស័ទខ្មែរតែងសាមគ្គី រួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ច កសាងភូមិស្រុក រួមវិភាគទានក្នុងការលើកកម្ពស់ ជីវភាពគ្រប់ជ្រុងជ្រោយរបស់ជនរួមជាតិខ្មែរ ខេត្តត្រាវិញ។
     សមមិត្តអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ សង្ឃឹមថាព្រះសង្ឃ គ្រប់ព្រះអង្គ និងមាមីងពុទ្ធបរិស័ទខ្មែរក្នុងខេត្ត គប្បីបន្តអនុវត្តល្អគោលការណ៍ គោលមាគ៌ា  គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ  អភិរក្ស និងអភិវឌ្ឍន៍ប្រវេណីស្នេហាជាតិ សកម្ម ពលកម្ម ផលិតពង្រីកសេដ្ឋកិច្ច អនុវត្តល្អគោលការណ៍សាមគ្គីសាសនា ជនជាតិ អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិវៀតណាម។ល។
     ព្រះឧបជ្ឈាយ៍គ្រប់ព្រះអង្គបានអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋជាមួយ នឹងជនរួមជាតិខ្មែរក្នុងការវិនិយោគប្រភពទុន កសាងហេដ្ឋារចនាសម្ព័ន្ធ ទុនផលិត ឧបត្ថម្ភ លំនៅឋាន ដីសម្រាប់នៅ ដីសម្រាប់ផលិត  បណ្តុះបណ្តាលវិជ្ជាជីវៈជូនជនរួមជាតិខ្មែរនៅតាមបណ្តាឃុំក្រីក្រ។ ផ្តើមពីនោះបានរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទ ក៏ដូចជាជីវភាព  សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងតំបន់ជនរួមជាតិខ្មែរត្រាវិញពីមួយថ្ងៃកាន់តែបានរីកចម្រើនដោយឥតឈប់ឈរ៕   
  ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.