
សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ចង្អុលការសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត រួមបំពេញយោបល់កសាងសេចក្តីព្រាងបណ្តាកម្មវិធីរបស់គណៈកម្មាធិការបក្សខេត្តអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត តំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ និងបូកសរុបលទ្ធផលការងារខែ ០២ កសាងកម្មវិធីការងារខែ ០៣ ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត។ សន្និបាតបានប្រព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃគឺថ្ងៃទី ២៣-២៤ កុម្ភៈ។
26/02/2021 09:27
កាលពីថ្ងៃទី ២៨ មករាឆ្នាំ ២០២១ គណៈកម្មការបោះឆ្នោតខេត្តត្រាវិញ បានចេញផ្សាយសារលិខិតលេខ ១០/UBBC-TCV “ស្តីអំពីការណែនាំធ្វើសំណុំលិខិតបេក្ខភាពចេញឈរឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ខេត្តត្រាវិញ”។
23/02/2021 13:19
ដំណាក់កាល ២០២១-២០២៥ ខេត្តត្រាវិញ ចំណាយទឹកប្រាក់ជិត ៤៧៧ ពាន់លានដុងសម្រាប់អនុវត្ត បណ្តាសកម្មភាពពង្រីកអាជីវកម្មធុនល្មម និងតូច ក្នុងនោះថវិការដ្ឋជិត ៣៦០ ពាន់លានដុង គម្រោងការពង្រីកអាជីវកម្មធុនល្មមនិងតូច ឧបត្ថម្ភជាង ៨,៥ ពាន់លានដុង បណ្តាប្រភពផ្សេងៗ ដូចជាធនាគារពាណិជ្ជកម្ម បណ្តាមូលនិធិឧបត្ថម្ភពង្រីកអាជីវកម្មធុនល្មមនិងតូច។ល។ ជាង ១០៨ ពាន់លានដុង អាជីវកម្មរួមវិភាគទាន ០,៦ ពាន់លានដុង។
23/02/2021 07:33
កាលពីថ្ងៃទី ១៧ កុម្ភៈ ក្រុមប្រតិភូត្រួត ពិនិត្យស៊ើបអង្កេតរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត អាស្រ័យដោយសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មការបោះឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ធ្វើជាប្រ ធានក្រុមប្រតិភូ អញ្ជើញទៅធ្វើការត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថា្នក់ស្រុក ថា្នក់ឃុំ អាណត្តិកាល ២០២១-២០២៦ នៅនឹងទីក្រុងត្រាវិញ និងស្រុកកាងឡុង។
19/02/2021 08:58
ផ្ទះមួយខ្នងៗ បានសាងសង់លើផ្ទៃដីពី ៤៤-៥៦ ម៉ែត្រក្រឡា ដំបូលប្រក់សង្កសី ធារក្រាលថ្មផ្កា សរុបថវិកាពី ១០០-១២០លានដុង។ប្រភពថវិកាសាងសង់អាស្រ័យដោយធនាគារកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមសាខាខេត្តត្រាវិញ ឧបត្ថម្ភក្នុងមួយខ្នងៗ ៥០ លានដុង ក្រៅពីនោះ អាស្រ័យដោយគ្រួសារទាំង ០២ បំពេញបន្ថែម៕
19/02/2021 08:43
កាលពីថ្ងៃទី ០៦ កុម្ភៈ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំ ទី ៩១ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣ កុម្ភៈ ឆ្នាំ ១៩៣០-០៣ កុម្ភៈ ឆ្នាំ ២០២១) អំណរនិទាឃរដូវតឹងសឺវឆ្នាំ ២០២១។
19/02/2021 07:58
កាលពីថ្ងៃទី ០៥ កុម្ភៈ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្រាវិញចាត់តាំងសន្និបាតផ្សព្វផ្សាយការងាររៀបចំការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ អាណត្តិកាល ២០២១-២០២៦។
09/02/2021 09:31
ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សម្រេចជោគជ័យល្អប្រសើរ អំណរអនុស្សាវរីយ៍ ឆ្នាំទី ៩១ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ០៣ កុម្ភៈឆ្នាំ ១៩៣០-០៣ កុម្ភៈឆ្នាំ ២០២១។ ទន្ទឹមនឹងការអនុវត្តន៍សីលធម៌ “ផឹកទឹកនឹកប្រភព”របស់ប្រជាជាតិយើង។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបង្កើតក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យ តេតដល់កម្មា ភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ គ្រួសារគោលនយោបាយ ៥០ គ្រួ ៣៦ អង្គភាពត្រៀមបម្រុងប្រយុទ្ធនិងមូលដ្ឋានជំនឿសាសនា ២៦ កន្លែងក្នុងនិងក្រៅខេត្ត៕
09/02/2021 09:20
ជនរួមជាតិ សមមិត្ត និងយុទ្ធជនជាទីមេត្រី! នាឱកាសអំណរនិទាឃរដូវថ្មីតឹងសឺវឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូម ផ្ញើជូនចំពោះកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្តាយវៀត ណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធ វីរពលកម្ម គ្រួសារមានសគុណចំពោះប្រទេសជាតិ ជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជន សហគមន៍អាជីវកម្ម អ្នកមុខអ្នកការ សាសនិកជនក្នុងខេត្តទាំងមូល បណ្តាអ្នកមានកំណើតនៅខេត្តត្រាវិញកំពុងរស់នៅរៀនសូត្រ បំពេញការងារនៅលើមាតុប្រទេស និង នៅក្រៅប្រទេសនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្ដៅព្រមទាំងស័ព្ទសាធុការពរយ៉ាងប្រពៃបំផុត!
05/02/2021 14:10
ឯកសារសំណួរ ចម្លើយ បណ្តាសមិទ្ធផលសម្រេចបានក្នុងអាណត្តិកាល ២០១៥-២០២០ និង សេចក្តីសម្រចចិត្តមហាសន្និបាត បក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥
05/02/2021 08:07
តាមប្រភពព័ត៌មានពីគណៈចង្អុលការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ស្រុកកូវកែគិតដល់ចុងឆ្នាំ ២០២០ ស្រុកកសាង ០៣ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ (ឃុំនិញថើយ អាងភូតឹង និងឃុំថាញ់ភូ) បាន ១០០% សេចក្ដីសម្រេចចិត្ត រក្សាលំនឹងបណ្ដាលក្ខឋានស្រុកជនបទថ្មី។ ទទួលស្គាល់ ២៧.៨៩៥/២៩.៨៥២ គ្រួសារជនបទថ្មី ៦០/៦១ ភូមិវប្បធម៌ ជនបទថ្មី (នៅ ០១ ភូមិ៖ ភូមិលេខ ២ ឃុំផុងថាញ់)។