09/02/2021 09:26
មុនពេលចាត់តាំងពិធីជួបជុំ ថ្នាក់ដឹកនាំស្ថាប័នចាត់តាំង-ផ្ទៃក្នុងស្រុកបានប្រកាសសេចក្តី សម្រេចចិត្តលេខ ៧៣-QĐ/TU ចុះថ្ងៃទី ១៩ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ស្ដីពីជូនសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ ៤០ ឆ្នាំ និង ៣០ ឆ្នាំ លើក ០៣ កុម្ភៈ ឆ្នាំ ២០២១ ដល់បក្ខជន ១៤ នាក់ កំពុងប្រជុំជីវភាពនៅសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំតឹបង៉ាយ ឡុងថើយ តឹងហ្វា ហ៊ីវទឺ តឹងហ៊ុង, ភូកឹង និងទីប្រជុំជនទីវកឹង។
ពិធីជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន។ រូបថត៖ ថាញ់ក្វាង
ក្នុងពិធីជួបជុំ សមមិត្តង្វៀងវ៉ាំងភឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្ស ស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុករំលឹកឡើងវិញនូវប្រវេណី ៩១ ឆ្នាំបង្កើតនិងរីកចម្រើនរបស់បក្សកុម្មុយនិស្តវៀតណាម។ ចំពោះស្រុកទីវកឹងស្នាដៃនោះបានបក្សនិងរដ្ឋកត់សម្គាល់និងស្ងើចសរសើរប្រទានកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធដល់ ០៤ ឃុំ ទីប្រជុំជន (ហ៊ុងហ្វា តឹបង៉ាយ តឹងហ្វា ទីប្រជុំជនទីវកឹង)។ ទន្ទឹមនឹងនោះ ស្រុកទីវកឹងនៅទាំងបានលោកប្រ ធានរដ្ឋជូនកិត្តិនាមជា “វីរកងកម្លាំងប្រដាប់អាវុធប្រជាជន” មានអ្នកម្តាយ ២៩២ រូបបានប្រទាននិងឧទ្ទិសជូនកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព (នៅរស់ ១៦ នាក់) និងបុគ្គល ០៤ នាក់បានប្រទាននិងឧទ្ទិសជូនកិត្តិនាម “វីរកងកម្លាំងប្រដាប់អាវុធប្រជាជន”។
ទោះបីពិធីជួបជុំបានប្រព្រឹត្តឡើងក្នុងរយៈពេលខ្លី ប៉ុន្តែនេះជាការលើកទឹកចិត្ត និងមោទនភាពដើម្បីជំនាន់ក្រោយបន្តបរិច្ចាគពង្រីកប្រវេណី រួមចំណែកកសាងស្រុកទីវកឹងឲ្យកាន់តែល្អ ប្រពៃអារ្យធម៌ និងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តមុនឆ្នាំ ២០២៥ តាមសេចក្តីសម្រេចចិត្តលេខ ១៥ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកទីវកឹងអាណត្តិកាល ២០២០-២០២៥ ដាក់ចេញ៕
ថាញ់ក្វាង-សុខា