• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ​ ១៥ ​ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖ កិច្ចប្រជុំលើកទីមួយ

23/02/2021 07:47

​​​​​​​​​​​ ទិដ្ឋភាពអង្គសន្និបាត ។ រូបថត៖ គីមឡង

      គណៈកម្មការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ចាត់តាំងកិច្ចប្រជុំលើកទីមួយនាថ្ងៃទី ១៩ កុម្ភៈ ដើម្បីពិនិត្យ ឆ្លងឯកសារមួយចំនួន ដែលមានការទាក់ទិនដល់ការងារបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិកាល ២០២១ -២០២៦។ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មការបោះឆ្នោតខេត្ត សមមិត្ត​ ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធាន គណៈកម្មការបោះឆ្នោតខេត្ត ធ្វើជាអធិបតីអង្គប្រជុំ។
    បណ្តាសេចក្តីព្រាងឯកសារទាក់ទិនដល់ការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ដោយបានតំណាងចូលរួមប្រជុំពិនិត្យ រួមនិងបំពេញយោបល់ក្នុងកិច្ចប្រជុំនេះរួមមាន៖ សេចក្តីជម្រាបផ្ញើជូនក្រុមប្រឹក្សាបោះឆ្នោតជាតិស្តីអំពីការត្រៀមបម្រុងចំនួន បញ្ជីរាយនាមបណ្តាអង្គភាពបោះឆ្នោត និងសេចក្តីព្រាងចំនួនតំណាងរដ្ឋសភាដែលបានបោះ។ សេចក្តីសម្រេចចិត្ត របស់គណៈកម្មការបោះឆ្នោតខេត្ត ស្តីអំពីតំណត់ចំនួនអង្គភាពបញ្ជីរាយនាម បណ្តាអង្គភាពបោះឆ្នោតចំនួនតំណាង បានបោះនៅគ្រប់អង្គភាពបោះឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ ឆ្លងសេចក្តីប្រកាសរបស់គណៈកម្មការបោះឆ្នោតខេត្ត ស្តីអំពីប្រគល់ភារកិច្ចបណ្តាសមាជិក គណៈកម្មការបោះឆ្នោតខេត្ត សេចក្តីសម្រេចចិត្ត​ របស់គណៈកម្មការបោះឆ្នោតខេត្ត ស្តីអំពីការផ្តល់សច្ចាប័នវិធីសាស្ត្របត់បែងថវិកាបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
      តាមសេចក្តីរបាយការណ៍ជាបន្ទាន់របស់គណៈកម្មការបោះឆ្នោតខេត្ត គិតដល់ថ្ងៃទី ១៩ កុម្ភៈ ថា្នក់ខេត្តបានចេញផ្សាយសេចក្តី សម្រេចចិត្តបង្កើតគណៈចង្អុលការបោះឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦
ចេញផ្សាយសេចក្តីសម្រេចចិត្តបង្កើតគណៈកម្មការបោះឆ្នោតខេត្តចេញផ្សាយសារាចរស្តីអំពីការផ្សព្វផ្សាយ ចាត់តាំងអនុវត្តការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ អញ្ជើញចូលរួមសន្និបាតផ្សាយបន្តផ្ទាល់ផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦ អាស្រ័យដោយក្រុមប្រឹក្សាបោះ ឆ្នោតជាតិចាត់តាំងផ្សព្វផ្សាយការងារបោះឆ្នោតលើភូមិសាស្ត្រខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមចាត់តាំងសន្និបាតពិភាក្សាលើកទីមួយដើម្បីព្រមព្រៀងការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

    ថា្នក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ថា្នក់ឃុំ សង្កាត់ ទីប្រជុំជន បានបង្កើតគណៈកម្មការបោះឆ្នោតរួមថ្នាក់ចាត់តាំងសម្រេចសន្និបាត ផ្សព្វផ្សាយជ្រួតជ្រាបការងារបោះឆ្នោតលើភូមិសាស្ត្រស្រុក ឃុំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក៏បានចាត់តាំងសន្និបាតពិភាក្សាលើកទីមួយដើម្បីព្រមព្រៀងការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តរួមថ្នាក់អាណត្តិកាល ២០២១-២០២៦។

     ភារកិច្ចសំខាន់បានដាក់ចេញដល់ថ្ងៃទី ២៥ កុម្ភៈ គណៈកម្មការបោះឆ្នោតខេត្តណែនាំធ្វើសំណុំលិខិតបេក្ខភាពតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ប្រកាសអង្គភាពបោះឆ្នោត បញ្ជីរាយនាមបណ្តាអង្គភាពបោះឆ្នោត និងចំនួនតំណាងបានបោះឆ្នោតរបស់អង្គភាពបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ស្រុក ឃុំនីមួយៗ រួមជាមួយនឹងនោះគឺបណ្តាការងារយោងតាមកាលបរិច្ឆេទពេលវេលា និងបណ្តាការងារបោះឆ្នោតរបស់គណៈកម្មាការបោះឆ្នោតខេត្ត។

  ស្ថិតនៅនឹងអង្គប្រជុំ សមមិត្ត គឹមង៉ុកថាយ បានផ្តល់យោបល់មួយចំនួនជាក់ស្តែងដែលទាក់ទិនដល់ការងារព័ត៌មានផ្សព្វផ្សាយថវិកាបោះឆ្នោត ការងារបត់បែងភារកិច្ចដល់បណ្តាសមាជិកគណៈកម្មការបោះឆ្នោតខេត្ត ការដោះស្រាយលិខិតបណ្តឹងថ្កោលទោស ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។ សមមិត្តគឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ គឺជាភារកិច្ចសំខាន់ សំណូមពរត្រៀមបម្រុងបណ្តាកិច្ចការឲ្យបានត្រឹមត្រូវហ្មត់ចត់ គុណភាព៕

       ប្រែសម្រួល៖ រតនា

 

 

 

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.