• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញ៖បង្កើតក្រុមប្រតិភូ ១៧ ក្រុមអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតដល់ គ្រួសារគោលនយោបាយ និងបណ្តាអង្គភាពត្រៀមបម្រុងប្រយុទ្ធនៅក្នុងនិងក្រៅខេត្ត

09/02/2021 09:31

ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សម្រេចជោគជ័យល្អប្រសើរ អំណរអនុស្សាវរីយ៍ ឆ្នាំទី ៩១ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ០៣ កុម្ភៈឆ្នាំ ១៩៣០-០៣ កុម្ភៈឆ្នាំ ២០២១។ ទន្ទឹមនឹងការអនុវត្តន៍សីលធម៌ “ផឹកទឹកនឹកប្រភព”របស់ប្រជាជាតិយើង។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបង្កើតក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យ តេតដល់កម្មា​ ភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ គ្រួសារគោល​នយោបាយ ៥០ គ្រួ ៣៦ អង្គភាពត្រៀមបម្រុង​ប្រយុទ្ធនិងមូលដ្ឋានជំនឿសាសនា ២៦ កន្លែង​ក្នុងនិងក្រៅខេត្ត៕

           ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រសិទ្ធពរបុណ្យតេតគណៈកម្មាធិការបក្សខេត្ត។ រូបថត៖ គីមឡង
* គណៈអភិបាលពុទ្ធសាសនាវៀត ណាម ខេត្តត្រាវិញ៖ ប្រសិទ្ធពរបុណ្យតេតគណៈកម្មាធិការបក្សខេត្ត
     កាលពីថ្ងៃទី ០៤ កុម្ភៈ គណៈអភិបាលពុទ្ធ សាសនាវៀតណាមខេត្តត្រាវិញចាត់តាំងក្រុមប្រតិភូ អាស្រ័យដោយព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាវៀតណាម ប្រធានអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញប្រ ធានសមាគម​ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាននិមន្ត ទៅប្រសិទ្ធពរដល់គណៈកម្មាធិការបក្សខេត្ត។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូរដ្ឋសភាខេត្តត្រាវិញ នីតិកាលទី ១៤ អង្គភាពត្រាវិញ សមមិត្តគឹមង៉ុកថាយ អនុលេ​ខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចប្រតិភូ។       

      ស្ថិតនៅនឹងពិធីជួបសំណេះសំណាល ព្រះ ឧបជ្ឈាយ៍ ថាច់សុខសាន្ត មានថេរដីកាដោយក្តី រីករាយ និងប្រសិទ្ធពរក្រុមប្រតិភូតំណាងរបស់ ខេត្តត្រាវិញទើបចូលរួមសម្រេចជោគជ័យប្រសើរមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ របស់បក្ស។ រួមជាមួយនឹងនោះព្រះអង្គបានជូនព័ត៌មានដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តអំពីស្ថានភាពធ្វើសកម្មភាពរបស់ សមាគមពុទ្ធសាសនវៀតណាមខេត្តក្នុងឆ្នាំ ២០២០។ នាឱកាសអំណរបក្ស អំណរនិទាឃរដូវឆ្នាំឆ្លូវ ២០២១ ព្រះឧបជ្ឈាយ៍ថាច់សុខ​សាន្តប្រសិទ្ធពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិ​ការបក្សឆ្នាំថ្មីជោគជ័យថ្មី។
   តំណាងឲ្យគណៈកម្មាធិការបក្សខេត្ត សមមិត្តង៉ូជីកឿងបានថ្លែងអំណរគុណ និងកត់ត្រានូវការរួមវិភាគទានរបស់សមាគមពុទ្ធសាសនាកន្លងហើយ ទន្ទឹមនឹងនោះបានថ្វាយប្រគេនជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ក្នុងឆ្នាំ ២០២០ និងផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១។ សមមិត្តង៉ូជីកឿងបាន​ប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ដូនជី ពុទ្ធបរិស័ទឆ្នាំថ្នីសប្បាយរីករាយ សុខភាពមួនមាំបន្ត​រួមវិភាគទានទៅក្នុងការងារកសាង និងពង្រីកសេដ្ឋ​កិច្ច-សង្គមរបស់ខេត្ត៕                                                                                                 

*គណៈកម្មាធិការបក្សផែនរដ្ឋបាលទីក្រុងហូជីមិញជូនអំណោយដល់មុខសញ្ញាគោលនយោបាយនៅស្រុកទីវកឹង និងថ្កូវ

                      ជូនអំណោយ ១០០​​ ចំណែកដល់គ្រួសារមុខសញ្ញាគោលនយោបាយនៅ
                 ស្រុកទីវកឹង​។  រូបថត៖ថាញ់ក្វាង

      កាលពីថ្ងៃទី ០១ កុម្ភៈគណៈកម្មាធិការបក្សផែនរដ្ឋបាលទីក្រុងហូជីមីញចាត់តាំងពិធីជូនអំណោយ ១០០ ចំណែកដល់គ្រួសារមុខសញ្ញាគោលនយោបាយនៅស្រុកទីវកឹង អំណោយ​មួយ​ ចំណែកៗរួមមាននំ  ស្កគ្រាប់ កាហ្វេ របាំងមុខសុ ខាភិបាល និងសាច់ប្រាក់ ៥០០.០០០ ដុង សរុបថវិកាជាង ៧០ លានដុង។ ក្រុមប្រតិភូបានអញ្ជើញទៅជូនជំណោយដល់អ្នកម្តាយវៀត ណាមវីរភាព ០៨ ម្តាយ អំណោយមួយចំែណកៗមានសាច់ ប្រាក់ ២ លានដុង និងយុទ្ធជនពិការ ២៤ រូប អំណោយមួយចំណែកៗមានសាច់ប្រាក់ ១ លាន ដុងនិងជូនអំណោយដល់គ្រួសារក្រីក្រ ១០០ គ្រួ អំណោយមួយចំណែៗ រួមមានសាច់ប្រាក់ ៥០០.០០០ ដុង និងនំ ស្កគ្រាប់ គិតជាតម្លៃ ២០០.០០០ ដុង និងចាត់តាំងពិធីប្រគល់ជូនផ្ទះ ឧបការគុណដល់លោកថាច់ច័ន្ទ នៅភូមិកោះទន្លប់ ឃុំតឹងហ៊ីប និងលោកយាយគឹមធីបេនៅភូមិស្វាយធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ផ្ទះមួយខ្នងៗបានសាង សង់លើផ្ទៃដីពី ៥០-៦១ ម៉ែត្រក្រឡា អាស្រ័យដោយស្ថានីយទូរទស្សន៍ទីក្រុងហូជីមិញឧបត្ថម្ភ ក្នុងផ្ទះមួយខ្នងៗ ៥០ លានដុង។
    នាឱកាសនេះក្រុមប្រតិភូគណៈកម្មាធិការបក្ស ផែនរដ្ឋបាលទីក្រុងហូជីមីញបានជូនគណៈចង្អុល ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុក ថ្កូវ ម៉ួកសុខាភិបាល ០៥ ធុង និង របាំងការពារ ០៥ ធុងដែរ។
 ទន្ទឹមនឹងនោះធនាគារ TMCP ពាណិជ្ជកម្មវៀត ណាម- Vietcombank បានជូនប្រាក់ ៣២ លាន ដុងសម្រាប់គណៈកម្មាធិការបក្ស រដ្ឋអំណាចស្រុកទីវកឹង ថែទាំបុណ្យតេត និងទំនុកបម្រុងអ្នកម្តាយវៀតណាមវីរភាព ១៦ ម្តាយនៅលើភូមិសាស្ត្រស្រុក ទីវកឹង ក្នុងមួយចំណែកៗ ២ លានដុង៕  ថាញ់ក្វាង-ហុងភុក-រតនា

 *ស្រុកថ្កូវ៖ ជូនអំណោយគ្រួសារក្រីក្រ

 កាលពីថ្ងៃទី ២៧ មករា ក្រុមហ៊ុនភាគហ៊ុនប្រៃសណីយ៍ Viettel សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកថ្កូវចាត់តាំងកម្មវិធី“ និទាឃរដូវកក់ក្តៅ - តេតជាទីស្រឡាញ់” និទាឃរដូវតឹងសឺវ ឆ្នាំ ២០២១ ជូនអំណោយដល់គ្រួសារក្រីក្រ ១៥០ គ្រួសារនៅឃុំង៉ាយស្វៀង និងសិស្ស ៥០ នាក់ នៅសាលាវិទ្យាល័យថ្កូវ។ អំណោយមួយចំណែកៗ តម្លៃ ៤៣០.០០០ ដុងរួមមាន៖ អង្ករ ២០ គីឡូក្រាមនំនិងគ្រឿងឧបភោគផ្សេងៗមួយចំនួន សរុបតម្លៃនៃអំណោយទាំងអស់ ៨៦ លានដុង៕        

 *ក្រុមសប្បុរិសធម៌ខេត្តបិញយឿង និងទីក្រុងហូជីមិញ ជូនអំណោយជាង ៥០០ ចំណែកដល់សិស្ស គ្រួសារក្រនៅឃុំហ៊ីវទ្រុង
   កាលពីថ្ងៃទី ៣០ ខែមករា លោកត្រឹងវុាំងហាក មានស្រុកកំណើតនៅភូមិភូទ័រញឹក ឃុំហ៊ីវទ្រុង រួមជាមួយនឹងសមាជិកក្រុមសប្បុរិសធម៌ខេត្តបិញយឿងចាត់តាំងជូនអំណោយតេត ១៥៩ ចំណែក ដល់គ្រួសារក្រ គ្រួសារជិតក្រ នៅឃុំហ៊ីវទ្រុង ស្រុកទីវ កឹង។បណ្តាអំណោយរួមមាន៖ អង្ករ ម៉ីកញ្ចប់ ទឹកស៊ីអ៊ីវ ប្រេងចម្អិន ម្សៅស៊ុប សរុបតម្លៃជាង ៥០ លានដុង។
​​​ក្នុងខណៈនេះដែរ ក្រុមសប្បុរិសធម៌នៅទីក្រុងហូជីមិញក៏បានអញ្ជើញមកចាត់តាំងសកម្មភាពកម្សាន្ដសប្បាយ និងជូនទោ​ចក្រយាន ១២ គ្រឿង អាហារូបករណ៍ ២០ ចំណែក អំណោយតេត ៣២០ ចំណែកដល់សិស្សនិងគ្រួសារស្ថិតក្នុងគោលនយោ​បាយនៅឃុំហ៊ីវទ្រុង។ សរុបថវិកាសម្រាប់ ចាត់តាំងសកម្មភាពទាំងនេះជាង ១២០ លានដុង៕     
*សមាគមសហព័ន្ធនារីខេត្តត្រាវិញជូនអំណោយសមាជិកា អ្នកមានវ័យចាស់អនាថា

                        សមាគមសហព័ន្ធនារីខេត្តត្រាវិញ សួរសុខទុក្ខជូនអំណោយ ដល់សមាជិកាមានស្ថានភាពក្រ
                         លំបាកនិងអ្នកមានវ័យចាស់អនាថា ។
រូបថត៖ ហុងភុក

      កាលពីថ្ងៃទី ២៩ មករា សមាគមសហព័ន្ធនារីខេត្តត្រាវិញចាត់តាំងជូនអំណោយ ៦១ ចំណែកដល់សមាជិកាមានស្ថានភាពក្រលំបាកនិងអ្នកមានវ័យចាស់អនាថានៅភូមិបាត្រាច (អា) ឃុំតឹងហ៊ីប ស្រុកថ្កូវ​ ដើម្បីមានលក្ខណៈទទួលបុណ្យតេតរីករាយសប្បាយ។
    អំណោយមួយចំណែកៗរួមមាន៖ម៉ី ០២ ធុង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ ប៊ីចេង តម្លៃ ៤០០.០០០ ដុង សរុបតម្លៃនៃអំណោយទាំងអស់ ២០ លានដុង ក្នុងនោះ សមាគមសហព័ន្ធនារីខេត្តត្រាវិញឧបត្ថម្ភ អំណោយ ១១ ចំណែកនិងម៉ី ១០០ ធុង ក្រៅពីនោះអាស្រ័យដោយសមាគមសហព័ន្ធនារីឃុំតឹងហ៊ីប ចលនាលោកង្វៀងថាញ់ហ៊ុង អតីតអនុប្រធានគណៈជនជាតិខេត្តឧបត្ថម្ភ ៕                                                                         
    ​​*កាលពីថ្ងៃទី ២៧ មករា ក្រុមប្រតិភូតំណាងរដ្ឋសភា (នីតិកាលទី ១៤) អង្គភាពខេត្តត្រាវិញ រួមមានលោក ថាច់ភឿកបិញ លោកស្រីត្រឹងធីហ្វៀង ចាត់តាំងជូនអំណោយតេតតឹងសឺវឆ្នាំ ២០២១ ដល់គ្រួសារក្រីក្រ ២០០ គ្រួនៅស្រុកថ្កូវ ក្នុងនោះឃុំហាមយ៉ាង ៦៥ គ្រួ ឃុំគីមសើុង ៥៩ គ្រួ និង ឃុំថាញ់សើុង ៧៦ គ្រួ ។ គ្រួសារនីមួយៗទទួលបានអំណោយមួយចំណែករួមមានសាច់ប្រាក់ ៦០០.០០០ ដុង។ សរុបតម្លៃអំណោយទាំងអស់ ១២០ លានដុងអាស្រ័យក្រុមប្រតិភូតំណាង រដ្ឋសភា (នីតិកាលទី ១៤) ចលនាសម្ព័ន្ធ Ving Roup មូលនិធិធៀងតឹមឧបត្ថម្ភ។  តាមតំណាង សម្ព័ន្ធ Ving Roup មូលនិធិធៀងតឹម ក្នុងកម្មវិធីជូនអំណោយតេតតឹងសឺវឆ្នាំ ២០២១ សម្ព័ន្ធ Ving Roup មូលនិធិធៀងតឹមនឹងជូនអំណោយ ១.០០០ ចំណែកដល់គ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត ត្រាវិញជាមួយទឹកប្រាក់សរុប ៦០០ លានដុង៕
       

ក្រុមអ្នកយកពត៌មាន

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.