• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ត្រាវិញជំរុញមាំការងារផ្សព្វផ្សាយនៅតំបន់ជនជាតិ

26/02/2021 08:19

គឺជាមូលដ្ឋានមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើន កន្លងហើយ គណៈជនជាតិខេត្តត្រាវិញបានជំរុញការផ្សព្វផ្សាយបង្ការប្រឆាំងគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្សនៅតំបន់ជនជាតិភាគតិច។

         ជាមួយនឹងតួនាទីជាសមាជិកគណៈចង្អុលការផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្ស គណៈជនជាតិខេត្តត្រាវិញបានបង្កើនការចង្អុលការ ណែនាំការិយាល័យជនជាតិបណ្តាស្រុក ទីក្រុងឲ្យជំរុញមាំការងារផ្សព្វផ្សាយ អប់រំដើម្បីលើកកម្ពស់ការយល់ដឹងជូនកងជួរកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាព និងជនជាតិភាគតិច។ ការងារផ្សព្វផ្សាយលើកបណ្តាមធ្យោបាយព័ត៌មានមហាជនដោយកម្មវិធីភាសាខ្មែរមិនបពា្ឈប់នឹងបានលើកកម្ពស់អំពីចំណុះពេល និងគុណភាព។ ស្ថានីយវិទ្យុ-ទូរទស្សន៍កសាង និទ្ទេសបទ មាតិកាជំនាញប្រចាំសប្តាហ៍ផ្សព្វផ្សាយអំពីការបង្ការប្រឆាំងបណ្តាគ្រោះអបាយមិខសង្គម និងនិទ្ទេសបទសុខុមាលភាពសង្គម ការងារធ្វើ ប្រៀនវីជ្ជាជីវៈ។ ឆ្លងតាមនោះ ឧទ្ទេសនាមអំពីបណ្តាទម្រង់បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ គោលនយោបាយសុខុមាលភាពសង្គមរបស់ខេត្ត ដើម្បីឧបត្ថម្ភជនក្រោយពីបានផ្តាច់ញៀនមានព័ត៌មាន និង ឱកាសស្វែងរកការងារធ្វើ ឆាប់បានចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ។ សមមិត្ត គាងបុណ្យ អនុប្រធានគណៈជនជាតិខេត្តត្រាវិញបានឲ្យដឹងថា៖ ដោយពិនិត្យរួម ឆ្លងតាមការងារផ្សព្វផ្សាយ និងចាត់តាំងអនុវត្តបណ្តាកម្មវិធី គោលនយោបាយ គម្រោងការដែលបានវិនិយោគ ជនជាតិភាគច្រើនមានក្តីជំនឿទៅលើការផ្លាស់ប្តូរថ្មីអាស្រ័យដោយបក្សដឹកនាំ មានគំនិតខ្លួនទីពឹងខ្លួន ខិតខំចេញកម្លាំងឆ្លងកាត់ការលំបាករួចផុតពីភាពក្រីក្រចីរភាព។ មាមីងក៏មានគំនិតចូលរួមក្នុងការងារបង្ការ បង្រ្កាបប្រឆាំងនឹងឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម កសាងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់មាតុប្រទេស និងបណ្តាសកម្មភាពសង្គម។ ផ្តើមពីនោះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងខេត្តមានភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចលនាមហាជនការពារសន្តិសុខមាតុប្រទេសបានពង្រីកទូលំទូលាយ និងរឹងមាំ។

ពិធីផ្សព្វផ្សាយបង្ការប្រឆាំងគ្រឿងញៀន គ្រោះអបាយមុខសង្គម។ រូបថត៖ ស៊ើងតៀង

        នៅពេលខាងមុខនេះ ដើម្បីបន្តអនុវត្តល្អការងារផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្សក្នុងតំបន់ជនជាតិភាគតិចនោះ គណៈជនជាតិខេត្តត្រាវិញនិងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តបន្តផ្សព្វផ្សាយ ជ្រួតជ្រាបទូលំទូលាយជូនកងជួរកម្មាភិបាល បុគ្គលិក ប្រជាជន និងកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិ។ ជំរុញទឹកចិត្តមាមីងបង្កើនការរកឃើញ ថ្កោលទោសឧក្រឹដ្ឋជនជាមួយនឹងបណ្តាស្ថាប័នដែលមានសមត្ថកិច្ចដើម្បីវិនិច្ឆ័យទាន់ពេល។ ទន្ទឹមនឹង នោះ គួបផ្សំការផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្សភ្ជាប់ជាមួយនឹងចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌”  “កសាងជនបទថ្មី” ​​​​​​​​​​​​​​​​​ពិធីប្រឡងនីទានរឿង។ ឆ្លងតាមនោះ ស្តារឡើងចលនាការឧបត្ថម្ភពីមហាជន និងសកម្មអនុវត្តល្អការងារតស៊ូប្រឆាំងបង្រ្កាបគ្រោះអបាយមុខសង្គម។ យកចិត្តទុកដាក់កសាងបំពាក់បំប៉ន លើកកម្ពស់សមត្ថកិច្ច លទ្ធភាពផ្សព្វផ្សាយជូនកងជួរអ្នករបាយការណ៍ អ្នកឃោសនិក អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិ។ ទន្ទឹមនឹងនោះ ពង្រីកទូលំទូលាយបណ្តាញសហការីក្នុងសកម្មភាពតស៊ូប្រឆាំងបង្រ្កាបឧក្រឹដ្ឋជន បទល្មើសច្បាប់ ពិសេសគឺនៅក្នុងតំបន់ជនជាតិ៕                 

ហ្វាយថឿង-រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.