09/02/2021 10:02
លោកថាច់កួងចម្រើន។
លោកថាច់កួងចម្រើន កើតឆ្នាំ ១៩៧៧ ជាកម្មាភិបាលមូលដ្ឋានផង ជាគណៈកម្មការវត្តមេរងចាស់ផង បានប្រជាជនទំនុកចិត្តខ្ពស់ ដោយសារទង្វើជាក់ស្តែងរបស់លោក។ ក្រៅពីធ្វើសកម្មភាព បណ្ដាចលនាលោកបានចលនាមហាជន អនុវត្តបណ្ដាសំណង់សាធារណៈប្រយោជន៍សម្រាប់សង្គម ដូចជា៖ ចលនាកសាងអំពូលភ្លើងបំភ្លឺតាមដងផ្លូវជនបទ កសាងរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ លុបបំបាត់បាបគ្រោះសង្គម។ល។ ដោយអនុវត្តល្អការងារចលនានិងបានប្រជាជនគាំទ្រ ម៉្លោះហើយដងផ្លូវនានាលើភូមិសាស្រ្តភូមិសុទ្ធសឹងមានអំពូលភ្លើងសម្រាប់បំភ្លឺ។ ដោយមានទំនុកចិត្តពីសំណាក់ប្រជាជននៅមូលដ្ឋានបានធ្វើឲ្យលោក កាន់តែមានកម្លាំងចិត្ត ដើម្បីខិតខំបន្តនិងពង្រឹង ការអនុវត្តន៍ការងារផ្សព្វផ្សាយអំពីគោល ការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យ ច្បាប់របស់រដ្ឋកាន់តែល្អ។
លោកថាច់កួងចម្រើនបានឲ្យដឹងថា៖ កាលពីដំបូងបំពេញការងារចលនាមហាជនក៏ជួបនឹងភាពលំបាកយ៉ាងច្រើន អាស្រ័យដោយមូលដ្ឋានមាន សមភាពក្នុងសង្គមខុសពីគ្នាច្រើន កម្រិតវិជ្ជារបស់ប្រជាជនមិនស្មើគ្នា ការយល់ដឹងពីគោល ការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់ បក្សនិងរដ្ឋរបស់ប្រជាជននៅអន់ថយ។ ឆ្លងតាម រយៈធ្វើសកម្មភាពនិងការខិតខំរបស់ខ្លួនកាន់តែ បង្កើតការទំទុកចិត្តពីសំណាក់ប្រជាជន ដូច្នោះហើយ ការងារចលនាកាន់តែមានភាពងាយស្រួល ជាង។
លោកថាច់បើអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំថាញ់ហ្វាស៊ើងបាន ឲ្យដឹងថា៖ ក្រោយពេលលាចាកសិក្ខាបទជិត ២០ ឆ្នាំ ទោះជាមមាញឹកនឹងកិច្ចការរបស់គណៈ ការងាររណសិរ្សភូមិ និងកិច្ចការរបស់គ្រួសារក្ដី លោកថាច់កួងចម្រើនតែងរៀបចំពេលវេលាសមស្រប ដើម្បីទៅជួយបង្ហាត់បង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សា និងជួយជ្រោមជ្រែងកិច្ចការក្នុងវត្តជា និច្ច។ ប្រការនោះបានជួយឲ្យលោកកាន់តែមាន ភាពស្និទ្ធស្នាលជាមួយព្រះសង្ឃ គណៈកម្មការពុទ្ធបរិស័ទខ្មែរងាយស្រួលក្នុងការងារផ្សព្វផ្សាយ។ ភូមិមេរងចាស់បានវាយតម្លៃជាភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយសារមានការរួមចំណែករបស់លោកថាច់កួងចម្រើនក្នុងការចលនាប្រជាជនអនុវត្តល្អចលនាការពារសន្តិសុខមាតុភូមិ បង្ការប្រឆាំងនិងផ្ដន្ទាទោសបណ្តាជនល្មើសច្បាប់។
ទន្ទឹមនឹងនោះលោកកួងចម្រើននៅទាំងបានប្រជាជនចាត់ទុកជាអ្នកមានស្នាដៃ ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ព្រោះក្រៅពីកិច្ចការបង្រៀនដល់ព្រះសង្ឃ កូនចៅខ្មែរ លោកតែងចូលរួម បណ្ដាចលនាសិល្បៈកម្សាន្តសប្បាយល្អ ប្រពៃ ញុាំងឲ្យសកម្មភាពវប្បធម៌នៅតំបន់ជនរួមខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ អាស្រ័យការអនុវត្តល្អការងារផ្សព្វផ្សាយ លោកថាច់ កួងចម្រើន បានបណ្តាស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ជូនលិខិតសរសើរជាច្រើនព្រោះមានស្នាដៃឆ្នើមជាច្រើន៕
អត្ថបទ-រូបថត៖ លីសី
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។