09/02/2021 09:01
ក្រុមប្រតិភូសិទ្ធពរបុណ្យតេតនៅគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង។
នៅបណ្តាកន្លែងដែលក្រុមប្រតិភូនិមន្តទៅសួរសុខទុក្ខ ជំនួសព្រះភក្ត្រឱ្យក្រុមប្រតិភូ ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានជូនដំណឹងដល់បណ្តាផ្នែកអំពីស្ថានភាពបួសរៀនរបស់ព្រះសង្ឃ ការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនៃបណ្តាវត្តខាងគណៈមហានិកាយ និងឧត្តរនិកាយ ជូនដំណឹងអំពីការផ្អាកចាត់តាំងពិធីបុណ្យសម្ពោធ បញ្ចុះខណ្ឌសីមា ព្រមទាំងពិធីបុណ្យផ្សេងៗមួយចំនួនទៀតនៅតាមវត្តខ្មែរដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់បង្ការ ទប់ ស្កាត់អាសន្នរោគកូវីដ-១៩។ល។
ព្រះតេជគុណថាច់រ៉ីយ៍មានបំណងឲ្យបណ្តាថ្នាក់ បណ្ដាផ្នែកបន្តការយកចិត្តទុកដាក់ជាងទៀតដល់បណ្តាវត្តក៏ដូចជាជីវភាពរបស់ប្រជាជននិយាយរួមដើម្បីឱ្យការបួសរៀនរបស់បណ្តាវត្ត និងជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែបានកែលម្អ៕
ដំណឹង-រូបថត៖ ថាច់សម្បត្តិ