19/02/2021 08:58
ពិធីប្រគល់ជូនផ្ទះឧបការគុណ ដល់គ្រួសារគោលនយោបាយ ។ រូបថត៖ ថាញ់ក្វាង
ជាមួយគុណធម៌ ”ផឹកទឹកនឹកប្រភព” តបស្នងសងគុណចំពោះបណ្ដាគ្រួសារមានសគុណចំពោះជាតិ កន្លងហើយ ការិយាល័យពលកម្ម -យុទ្ធជនពិការ និងសង្គមកិច្ចស្រុកទីវកឹងចាត់តាំងប្រគល់ជូនផ្ទះឧបការគុណ ០២ ខ្នង ដល់គ្រួសារលោកយាយង្វៀងធីកាញ់ (កើតឆ្នាំ ១៩៣៧) នៅអនុសង្កាត់លេខ ៣ និងគ្រួសារ មីងយឿងធីអ៊ុក (កើតឆ្នាំ ១៩៦៨) នៅអនុ សង្កាត់លេខ ៤ ទីប្រជុំជនកូវក្វាង។ មុខសញ្ញាទាំង ០២ ជាកូនរបស់យុទ្ធជនពលី ពលីជីវិតក្នុងការតស៊ូរំដោះជនជាតិ។ ផ្ទះមួយខ្នងៗ បានសាងសង់លើផ្ទៃដីពី ៤៤-៥៦ ម៉ែត្រក្រឡា ដំបូលប្រក់សង្កសី ធារក្រាលថ្មផ្កា សរុបថវិកាពី ១០០-១២០លានដុង។ប្រភពថវិកាសាងសង់អាស្រ័យដោយធនាគារកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមសាខាខេត្តត្រាវិញ ឧបត្ថម្ភក្នុងមួយខ្នងៗ ៥០ លានដុង ក្រៅពីនោះ អាស្រ័យដោយគ្រួសារទាំង ០២ បំពេញបន្ថែម៕
ថាញ់ក្វាង-លឺវវូ