• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មការបោះឆ្នោតខេត្តត្រាវិញ៖ ណែនាំធ្វើសំណុំលិខិតបេក្ខភាពចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

26/02/2021 09:27

កាលពីថ្ងៃទី ២៨ មករាឆ្នាំ ២០២១ គណៈកម្មការបោះឆ្នោតខេត្តត្រាវិញ​ បានចេញផ្សាយសារលិខិតលេខ ១០/UBBC-TCV “ស្តីអំពីការណែនាំធ្វើសំណុំលិខិតបេក្ខភាពចេញឈរឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ខេត្តត្រាវិញ”។

*គណៈកម្មាធិការមជ្ឍិមរណសិរ្សមាតុភូមិវៀតណាម៖ ហ្វឹកហាត់ការងារត្រួតពិនិត្យ ស៊ើបអង្កេតការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ ។​ រូបថត៖  ​គីមឡង

    យោងតាមសារលិខិតនេះ គណៈកម្មការបោះឆ្នោតខេត្តត្រាវិញណែនាំធ្វើសំណុំលិខិតបេក្ខភាពចេញឈរឆ្នោត តំណាងរដ្ឋសភា នីតិកាលទី ១៥ រួមមានសំណុំលិខិត ០២ ដូចគ្នា ក្នុងសំណុំលិខិតរួមមាន៖ (១) លិខិតចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ (តាមគំរូលេខ ០១/HĐBC-QH) ,(២) ប្រវត្តិរូបសង្ខេបរបស់អ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា (តាមគំរូលេខ ០២/HĐBC-QH) មានបោះត្រាភ្ជាប់ជាយ និងមានការបញ្ជាក់របស់ស្ថាប័ន អង្គការចាត់តាំងអង្គភាពកំពុងបំពេញការងារ ឬ គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជនទីកន្លែងស្នាក់អាស្រ័យ, (៣) ជីវប្រវត្តិសង្ខេប របស់អ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា (តាមគំរូលេខ ០៣/HĐBC-QH) ,(៤) បញ្ជីរៀបរាប់ទ្រព្យសម្បត្តិ ប្រភពចំណូលរបស់អ្នកចេញឈរឆ្នោត តំណាងរដ្ឋសភា (តាមគំរូលេខ ០៤/HĐBC -QH) ។ល។
    ចំពោះអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់ អាណតិ្តកាល ២០២១ -២០២៦ បេក្ខភាពម្នាក់ៗធ្វើសំណុំលិខិតមួយ ក្នុងសំណុំលិខិតរួមមាន៖ (១) លិខិតចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណតិ្តកាល ២០២១-២០២៦ (តាមគំរូលេខ ០៦/HĐBC- HĐND), (២)ប្រវត្តិរូបសង្ខេបរបស់អ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន (តាមគំរូលេខ ០៧/HĐBC- HĐND) មានបោះត្រាភ្ជាប់ជាយនិងមានការបញ្ជាក់របស់ស្ថាប័ន អង្គការចាត់តាំង អង្គភាព កំពុងបំពេញការងារឬគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជនទីកន្លែងស្នាក់អាស្រ័យ, (៣) ជីវប្រវត្តិសង្ខេបរបស់អ្នកចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជន (តាមគំរូលេខ ០៨/HĐBC- HĐND), (៤) បញ្ជីរៀបរាប់ទ្រព្យ សម្បត្តិប្រភពចំណូលរបស់អ្នកចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជន (តាមគំរូលេខ ០៩/HĐBC- HĐND)។ល។
   កំណត់ពេលដាក់ពាក្យបានឯកភាព កំណត់អំពីពេលវេលាចុងបញ្ចប់ទទួលសំណុំលិខិតរបស់បណ្តាអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦ តាមច្បាប់កំណត់គឺនៅម៉ោង ១៧ នៃថ្ងៃទី ១៤ មីនា ឆ្នាំ ២០២១៕
    *គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងសន្និបាត​ផ្សាយបន្តផ្ទាល់ហ្វឹកហាត់ការងារត្រួតពិនិត្យស៊ើបអង្កេតការបោះឆ្នោត តំណាងរដ្ឋសភា នីតិ​កាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ក្នុងប្រព័ន្ធរណសិរ្សនាថ្ងៃទី ២៣ កុម្ភៈ។ លោក ហូវអាលិញ អនុប្រធាន អគ្គលេខាធិការគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោកង៉ូសាត់ទឺក អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ធ្វើជាអធិបតីសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមាន បណ្តាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្ត អធិការបណ្តាក្រុមប្រឹក្សារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាស្រុក ទីក្រុង ទី ផ្សាររួមខេត្ត។
    ចូលរួមសន្និបាត បណ្តាតំណាងបានឧទ្ទេសនាមប ញ្ហារួមមួយចំនួនស្តីអំពីការធ្វើសកម្មភាព ត្រួតពិនិត្យ ស៊ើបអង្កេតការងារបោះឆ្នោតដូចជា៖ គោលដៅ សំណូមពរត្រួតពិនិត្យ ស៊ើប​អង្កេតម្ចាស់មុខសញ្ញា ខ្លឹមសារ រូបភាព ពេលវេលាត្រួតពិនិត្យ ស៊ើបអង្កេត។
   យោងតាមនោះ មាន ០៩ ខ្លឹមសារជាក់ស្តែង ដែលគប្បីរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ត្រូវត្រួតពិនិត្យស៊ើបអង្កេតដូចជា៖ (១) ការបង្កើត និងធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ និងបណ្តាអង្កការចាត់តាំងទទួលបន្ទុកបោះឆ្នោតនៅនឹងមូលដ្ឋាន (២) ការឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន និងការដាក់ពាក្យ របស់បេក្ខភាពរបស់អ្នកចេញឈរឆ្នោត អ្នកបានឧទ្ទេសនាមចេញឈរឆ្នោត (៣) ការចាត់តាំងយកយោបល់ម្ចាស់ឆ្នោតចំពោះអ្នកចេញឈរឆ្នោត (៤) ការបង្កើត បិទបញ្ជីរាយនាម ម្ចាស់ឆ្នោត (៥) ការបង្កើត បិទបញ្ជីរាយនាមបណ្តាអ្នកចេញឈរឆ្នោត (៦) ការផ្សព្វផ្សាយចលនាបោះឆ្នោត (៧) លំដាប់លំដោយបោះឆ្នោត ពិនិត្យឆ្នោត (៨) ការទទួលយក វិនិច្ឆ័យដោះស្រាយសំណុំលិខិតបណ្តឹងតវ៉ាថ្កោលទោស សំណើឆ្លុះបញ្ចាំងទាក់ទិនដល់ការងារបោះឆ្នោត (៩) ការផ្សព្វផ្សាយអនុវត្តការត្រួតពិនិត្យ សើុបអង្កេតបោះឆ្នោត។
   មានយោបល់ក្នុងសន្និបាត លោកហូវអាលិញ បានសង្កត់ធ្ងន់ថា៖ ការត្រួតពិនិត្យ ស៊ើបអង្កេត ដើម្បីក្តាប់ខ្ជាប់ស្ថានភាព លទ្ធផលចាត់តាំងផ្សព្វផ្សាយការងារបោះឆ្នោតនៅនឹងបណ្តាមូលដ្ឋានដើម្បីរកឃើញនូវការលំបាក ជំពាក់វាក់វិន ដើម្បីជម្នះទាន់ពេលរួមចំណែកធានាឲ្យការបោះឆ្នោតពិតជាប្រជាធិបតេយ្យ ពិតជាថ្ងៃ បុណ្យរបស់ប្រជាជន។ សំណូមពររណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់ ដំណាក់កាលត្រួតពិនិត្យសើុបអង្កេតបោះឆ្នោតត្រូវអនុវត្តត្រឹមត្រូវតាមបណ្តាសេចក្តីកំណត់របស់ច្បាប់ អំពីបោះឆ្នោត ត្រួតពិនិត្យ ស៊ើបអង្កេតត្រូវមានការសហការជិតស្និទ្ធជាមួយនឹងគណៈកម្មការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័ន អង្គ​ការចាត់តាំងមានការទាក់ទិន ក្នុងដំណាក់កាល ត្រួតពិនិត្យ ស៊ើបអង្កេត ប្រសិនបើរកឃើញនូវ បណ្តាកិច្ចធ្វើមិនបានត្រឹមត្រូវតាមសេចក្តីកំណត់ឬបំពានច្បាប់ គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់គប្បីត្រូវជូនដំណឹង ឆ្លុះបញ្ចាំងសំណើទាន់ពេល ដល់បណ្តាស្ថាប័នមានសមត្ថកិច្ចដើម្បីពិនិត្យ ដោះស្រាយ ជម្នះទាន់ពេល ធ្វើសកម្មភាពត្រួតពិនិត្យ ស៊ើបអង្កេតបោះឆ្នោតត្រូវបានដំណើរការទាន់ពេល ប្រិតសំចៃ លទ្ធផល ត្រឹមត្រូវតាមខ្លឹមសារ និងល្បឿននៃផែនការដាក់ចេញ៕   

  ប្រែសម្រួល៖ រតនា

 

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.