19/02/2021 08:52
លោកឡេវុាំងហាំង សួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យតេតដល់កម្មាភិបាល អ្នកជំងឺកំពុង សម្រាកព្យាបាលនៅមន្ទីរពហុវិទ្យាពេទ្យខេត្តត្រាវិញ។ រូបថត៖ ង៉ុកហុង
ស្ថិតនៅនឹងកន្លែងទៅដល់ សមមិត្តឡេវុាំងហាំងសាកសួរសុខទុក្ខដោយការយកចិត្តយ៉ាងម៉ត់ចត់ និងប្រសិទ្ធពរឆ្នាំថ្មីដល់កងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត អ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺបានឆាប់ជាស្បើយវិលទៅផ្ទះទទួលអំណរចូលឆ្នាំថ្មីជាមួយនឹងគ្រួសារប្រកបដោយសុខដុមរមនា និងជូនអំណោយអ្នកជំងឺម្នាក់មួយចំណែកមានសាច់ ប្រាក់ ៣០០.០០០ ដុង។
គិតដល់រសៀលម៉ោង ១៧ នៃថ្ងៃទី ១១ កុម្ភៈ ចំនួនអ្នកជំងឺនៅសម្រាកព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលពេទ្យគឺ ៣០៦ នាក់។ តាមសេចក្តីរបាយការណ៍របស់នាយកមន្ទីរ ពហុព្យាបាលពេទ្យត្រាវិញ បានឲ្យដឹង៖មន្ទីរពេទ្យបានឡើងផែនការចាត់តាំងប្រចាំការសង្រ្គោះជាបន្ទាន់ ២៤/២៤ ម៉ោង ត្រៀមបម្រុងគ្រប់មុខថ្នាំ សម្ភារៈមូលដ្ឋានសម្រាប់បម្រើអ្នកជំងឺ បង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់នៅនឹងមន្ទីរពេទ្យ៕
ប្រែសម្រួល៖ រតនា