• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ដំណាក់កាល ២០២១-២០២៥៖ ចំណាយទឹកប្រាក់ជិត ៤៧៧ ពាន់លានដុងសម្រាប់អនុវត្តបណ្តាសកម្មភាពពង្រីកអាជីវកម្ម

23/02/2021 13:19

ដំណាក់កាល ២០២១-២០២៥ ខេត្តត្រាវិញ ចំណាយទឹកប្រាក់ជិត ៤៧៧ ពាន់លានដុងសម្រាប់អនុវត្ត បណ្តាសកម្មភាពពង្រីកអាជីវកម្មធុនល្មម និងតូច ក្នុងនោះថវិការដ្ឋជិត ៣៦០ ពាន់លានដុង គម្រោងការពង្រីកអាជីវកម្មធុនល្មមនិងតូច ឧបត្ថម្ភជាង ៨,៥ ពាន់លានដុង បណ្តាប្រភពផ្សេងៗ ដូចជាធនាគារពាណិជ្ជកម្ម បណ្តាមូលនិធិឧបត្ថម្ភពង្រីកអាជីវកម្មធុនល្មមនិងតូច។ល។ ជាង ១០៨ ពាន់លានដុង អាជីវកម្មរួមវិភាគទាន ០,៦ ពាន់លានដុង។

 

តំណាងចូលរួមបណ្តាមុខទំនិញផ្តើមអាជីពច្នៃប្រតិដ្ឋនៅខេត្តត្រាវិញ ។ រូបថត៖ ថាញ់ហ្វា
    ផ្តើមពីទឹកប្រាក់ខាងលើ ខេត្តប្រមូលផ្តុំអនុវត្ត ៤ វិធីសាស្រ្ដសំខាន់ឧបត្ថម្ភអាជីវកម្ម។ ជាក់ស្តែង ខេត្តអនុវត្តបណ្តារចនាច្បាប់គោលនយោបាយជំរុញទឹកចិត្ត និងឧបត្ថម្ភបង្កើតអាជីវកម្មធុនល្មម និងតូច ផ្តើមអាជីពច្នៃប្រតិដ្ឋ បំផុសចលនា និងឧបត្ថម្ភបណ្តាគ្រួសារធ្វើអាជីវកម្មផ្លាស់ប្តូរក្លាយជាអាជីវកម្ម ទាក់ទាញបណ្តាអាជីវកម្មល្មមនិងធំ វិនិយោគចូលក្នុងខេត្ត។
   ខេត្តលើកកម្ពស់សមត្ថភាពប្រជែងរបស់អាជីវកម្មធុនល្មមនិងតូច នៅលើភូមិសាស្រ្ដខេត្ត ដូចជាលទ្ធភាពគ្រប់គ្រងពាណិជ្ជកម្ម កែប្រែនិងបង្កើនលទ្ធភាពហិរញ្ញវត្ថុរបស់អាជីវកម្ម កម្រិតវិជ្ជាពលកម្ម របស់អាជីវកម្ម ជាពិសេសបណ្តាអាជីវកម្មស្ថិតក្នុងបណ្តាផ្នែកអាទិភាព កែលម្អនិងបង្កើនកម្រិតវិជ្ជា បច្ចេកវិជ្ជាផលិត កែប្រែហេដ្ឋារចនាមូលដ្ឋានបម្រើ អាជីវកម្មធុនល្មមនិងតូច។ កែលម្អរចនាច្បាប់ គោលនយោបាយ បែបបទរដ្ឋបាល អនុវត្តល្អច្បាប់ឧបត្ថម្ភអាជីវកម្ម ជំរុញរហ័សការត្រួតពិនិត្យ វាយតម្លៃ រួមបំពេញបន្ថែម កែទម្រង់ និងកសាងថ្មីបណ្តាគោលនយោបាយ បែបបទឧបត្ថម្ភអាជីវកម្មមាន ភាពទម្លុះទម្លាយ ផ្លាស់ប្តូរវិធីសាស្រ្ត និងប្រកាសដោយចំហ ដំណាក់កាលឡើងផែនការ គោលនយោបាយបើកទូលាយការប្រឹក្សា និងចូលរួម​បំពេញយោបល់របស់បណ្តាសហព័ន្ធសមាគមអាជីវកម្ម។
    ទន្ទឹមនឹងនោះ កែប្រែផ្គត់ផ្គង់សេវាឧបត្ថម្ភឲ្យអាជីវកម្មធុនល្មមនិងតូច ដូចជាបណ្តាកម្មវិធី គោលនយោបាយពិសេស កសាងប្រព័ន្ធមូលដ្ឋានទិន្នន័យ បណ្តាកម្មវិធី គោលនយោបាយ ព័ត៌មានបម្រើ ក្នុងការពង្រីកអាជីវកម្ម ប្រកាសចំហសំណុំឯកសារ និងឯកសារបទបែង ផែនការគោលនយោ បាយសេដ្ឋកិច្ច-សង្គម បរិស្ថាន កែទម្រង់សមត្ថភាព បទបែងសហព័ន្ធ សមត្ថភាពឧបត្ថម្ភពង្រីកអាជីវកម្ម របស់បណ្តាស្ថាប័ន អង្គភាព។
    ក្រៅពី ៤ វិធីសាស្រ្ដខាងលើនោះ ខេត្តនៅទាំងអនុវត្តបណ្តាវិធានការដោយឡែក ជាមួយបណ្តាផលិតផលពិសេស និងមុខសញ្ញាគប្បីអាទិភាពឧបត្ថម្ភ។
    លោក​ ចូវវុាំងហ្វា នាយកមន្ទីរផែនការ និងវិនិយោគខេត្តត្រាវិញបានឲ្យដឹង៖ បច្ចុប្បន្នទូទាំងខេត្ត មានជាង ២.៩០០ អាជីវកម្មកំពុងធ្វើសកម្មភាពដោយមានប្រាក់ទុនជាង ៣៦.១៦៩ ពាន់លានដុង ដោះស្រាយការងារធ្វើឲ្យពលករជិត ១០០.០០០ នាក់ ក្នុងនោះអាជីវកម្មធុនល្មមនិងតូចស្រូបយកអត្រាជិត ៩៩% ក្នុងមួយឆ្នាំអាជីវកម្មរួមបំពេញចូល GRDP របស់ខេត្តជាង ១០% និងរួមបំពេញ ១៤% ចូលក្នុងថវិកាខេត្ត។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យភាគច្រើនជាអាជីវកម្មធុនល្មម និងតូច ម៉្លោះហើយ នៅមានការអន់ខ្សោយអំពីលទ្ធភាពធ្វើសកម្មភាព លទ្ធភាពហិរញ្ញវត្ថុ ប្រសព្វព័ត៌មានទីផ្សារ លទ្ធភាព អនុវត្តបចេ្ចកវិទ្យាក្នុងការផលិត និងប្រសព្វជាមួយ​ប្រាក់ទុន។ល។
    បានដឹងថាខេត្ត ដាក់គោលដៅដំណាក់កាល ២០២១-២០២៥ ពង្រីកបន្ថែម ២.៥០០ អាជីវកម្ម អត្រាគប់វាល់ចូលក្នុង GRDP របស់អាជីវកម្មល្មមនិងតូចរៀងរាល់ឆ្នាំពី ១៣-១៥% បំពេញចូលក្នុងថវិការដ្ឋពី ១៧-២០%។ ទន្ទឹមនឹងនោះ បង្កការងារថ្មីជូនពលករពី ២២.០០០-២៥.០០០ នាក់ ប្រាក់ចំណូលមធ្យមរបស់អាជីវកម្មធុនល្មម និងតូចសម្រេច ២០ ពាន់ លានដុង៕         
     

    ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.