19/02/2021 07:58
ថ្លែងយោបល់ក្នុងអង្គសន្និបាត លោកគឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសំណូមពរ៖ ទូទាំងប្រព័ន្ធនយោបាយត្រូវម៉ឹងម៉ាត់ជ្រួតជ្រាប និងអនុវត្តព្រមៗគ្នា ឯកភាពច្បាប់បោះឆ្នោតតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជន បណ្ដាសារលិខិតចង្អុលការរបស់ការិយាល័យនយោបាយ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ដីពីដឹកនាំការបោះឆ្នោត។
អញ្ជើញចូលរួមសន្និបាត តំណាងបានស្ដាប់ផ្សព្វផ្សាយជ្រួតជ្រាបបណ្ដាសារលិខិតស្ដីពីផែនការដឹកនាំ ចង្អុលការ ការផ្សព្វផ្សាយ ចាត់តាំងអនុវត្តការបោះឆ្នោត ផែនការបោះឆ្នោត កាលបរិច្ឆេទជម្រាបនិងពេលវេលា បណ្ដាកិច្ចការបោះឆ្នោត ថវិការបម្រើការបោះឆ្នោត ជាពិសេស ថ្នាក់ដឹកនាំគណៈចាត់តាំងបក្សខេត្តរៀបរាប់ណែនាំអំពីការងារបេក្ខភាព ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរៀបរាប់អំពីជំនាញនីតិវិធី ពិភាក្សាយោបល់ ឧទេ្ទសនាមអ្នកឈរឆ្នោត។ល។ តាមផែនការលេខ ០២- KH/TU ចុះថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីការអនុវត្តន៍សារាចរលេខ ៤៥- CT/TW របស់ការិយាល័យនយោបាយស្ដីពីការដឹកនាំ ការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦ ការឧទ្ទេសនាមជ្រើសរើសបេក្ខភាពដើម្បីធានាបោះបានបណ្ដាតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនឆ្នើមពិតប្រាកដ ស័ក្ដិសមតំណាងឲ្យឆន្ទៈ បំណងនិងសិទ្ធធ្វើម្ចាស់របស់ប្រជាជន ធានាគ្រប់សម្បទា គុណភាព។
ដើម្បីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ក្នុងខេត្តអនុវត្តប្រកបដោយប្រជាធិបតេយ្យភាព សុវត្ថិភាព ប្រិតសំចៃ ជាទិវារបស់ទូទាំងប្រជាជនពិតប្រាកដនោះ លោកគឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ អ្នកជាប្រមុខ បណ្ដាផ្នែក បណ្ដាថ្នាក់ មូលដ្ឋានក្នុងខេត្តគប្បីកំណត់ការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយសំខាន់របស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពក្នុងខេត្ត។
ក្នុងអង្គសន្និបាតនេះដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោតផ្សព្វផ្សាយអនុវត្តផែនការលេខ ០៥/KH-UBBC ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ស្ដីពីប្រឡងចាត់តាំងអនុវត្តនិងបម្រើការងារបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ខេត្តត្រាវិញ។ តាមផែនការនេះ ចាប់ពីថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ ២០២១ (១០៧ ថ្ងៃមុនថ្ងៃបោះឆ្នោត) ចាប់ផ្ដើមឲ្យពិន្ទុប្រឡងប្រណាំង ស្ងើចសរសើរជូនរង្វាន់ដល់បញ្ចប់ការបោះឆ្នោត។ មុខសញ្ញាប្រឡងប្រណាំងសំខាន់គឺបណ្ដាសមូហភាព បុគ្គលចូលរួមផ្ទាល់ការងារបម្រើការបោះឆ្នោត (គណៈកម្មាធិការរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោត ក្រុមរៀបចំការបោះឆ្នោត)៕
*ស្ថិតក្នុងថ្ងៃខែដដែលនេះដែរ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងសន្និបាតពិភាក្សាលើកទីមួយដើម្បីព្រមព្រៀងអំពីការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ រួមជាមួយនឹងបណ្តាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមមាន សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានប្រចាំការគណៈកម្មការបោះឆ្នោតខេត្ត សមមិត្តយឿងធីង៉ុកធើ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មការបោះឆ្នោតខេត្ត តំណាងបណ្តាអង្គការចាត់តាំងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ តំណាងអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។
សន្និបាតបានឆ្លងសារលិខិតជាផ្លូវការលេខ ៦៦៦/UBTVQH ១៤-CTĐB ចុះថ្ងៃទី ២៦ មករាឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីអំពីការត្រៀមបម្រុងបត់បែងចំនួន និងរចនាតំណាងរដ្ឋសភា នីតិកាលទី ១៥ និងសេចក្តីសម្រេចចិត្តលេខ ២០/NQ-HĐND ចុះថ្ងៃទី ០៤ កុម្ភៈឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីអំពីរចនា សមភាព ចំនួនអ្នកដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
យោងតាមសារលិខិតលេខ ៦៦៦ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺចំនួនតំណាងរដ្ឋសភា នីតិកាលទី ១៥ របស់ខេត្តត្រាវិញបានបោះគឺ ០៦ នាក់ ក្នុងនោះ តំណាងស្នាក់នៅនិងធ្វើការនៅនឹងមូលដ្ឋានគឺ ០៤ នាក់ តំណាងអាស្រ័យមជ្ឈិមឧទ្ទេសនាម ០២ នាក់។
យោងតាមសេចក្តីសម្រេចចិត្តលេខ ២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត គឺចំនួនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ គឺ ៥០ នាក់។ ចំនួនអ្នកបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ពី ៨៣-១០២ នាក់។ អំពីរចនា វ័យក្មេង អាយុក្រោម ៤០ ឆ្នាំមិនទាបជាង ១៥% នារីតិចបំផុត ៣៥% ជនជាតិពី ២០% ឡើងទៅ ចេញឈរឆ្នោតឡើងវិញ ៣០% ក្រៅបក្សមិនទាបជាង ១០%។
សន្និបាតប្រមូលផ្តុំពិភាក្សា លទ្ធផលឯកភាពអនុម័តិឆ្លង ១០០% ចំនួន និងរចនា តំណាងរដ្ឋសភា នីតិកាលទី ១៥ រចនា សមភាព និងចំនួនអ្នកបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ ដូចបានពោលខាងលើ៕
*កាលពីថ្ងៃទី ០៩ កុម្ភៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមស្រុកទីវកឹងចាត់តាំងសន្និបាតពិភាក្សា ព្រមព្រៀងអំពីការរចនាចំនួនបេក្ខភាពចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
ស្ថិតលើមូលដ្ឋាននោះ ចំនួនបេក្ខភាពដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុកពី ៥៨-៧៣ នាក់។ រចនាអ្នកដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ មានអាយុក្រោម ៤០ ឆ្នាំមិនទាបជា ១៥% នារីយ៉ាងតិចណាស់ ៣៥% ជនជាតិពី ២០% ឡើងទៅ ក្រៅបក្សមិនទាបជាង ១០% និងបណ្តារចនាផ្សេងៗតាមសេចក្តីកំណត់របស់ខេត្ត។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ថាញ់ក្វាង
អំពីសមភាពបេក្ខភាពចេញឈរឆ្នោតបានអនុវត្តត្រឹមត្រូវតាមសេចក្តីសម្រេចចិត្តលេខ ១១៨៧ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាក់ស្តែងដូចជា៖ អង្គការចាត់តាំងនយោបាយមានបេក្ខភាពចេញឈរឆ្នោតពី ០៨ -១០ នាក់ អង្គការចាត់តាំងនយោបាយ-សង្គម ពី ០៨-១០ នាក់ អង្គការចាត់តាំងសង្គមពី ០៣-០៥ នាក់ កងកម្លាំងប្រដាប់អាវុធពី ០២ -០៣ នាក់ ស្ថាប័នរដ្ឋបាលពី ១១-១៣ នាក់ អង្គការចាត់តាំងសេដ្ឋកិច្ចពី ០៥-០៧ នាក់ អង្គភាពបុព្វហេតុរដ្ឋពី ០៦-០៨ នាក់ និងបណ្តាឃុំ ទីប្រជុំជនមានបេក្ខភាពចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ពី ១៥-១៧ នាក់។
បន្ទាប់ពីថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងបានឆ្លងបណ្តាឯកសារ និងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនស្រុក បណ្តាតំណាង និងសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកបានឯកភាពអនុម័តិឆ្លង ១០០% អំពីការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹង នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៕
*កាលពីថ្ងៃទី ០៨ កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវសន្និបាតពិភាក្សាលើកទីមួយដើម្បីព្រមព្រៀងអំពីការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦។
សន្និបាតបានស្តាប់អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវឆ្លងសេចក្តីព្រាងរចនា សមភាព និងបត់បែងចំនួនអ្នកដែលបានឧទ្ទេសនាមចេញឈរឆ្នោតក្រុមប្រឹក្សាប្រជាជនស្រុកអាណត្តិកាល ២០២១-២០២៦។ យោងតាមនោះ ចំនួនតំណាងក្រុមប្រឹក្សាប្រជាជនស្រុកអាណត្តិកាលថ្មីចំនួន ៣៤ នាក់ ចំនួនបេក្ខភាពចេញឈរឆ្នោតរួមពី ៦៥ -៦៩ នាក់។ អំពីការរចនាអាយុក្រោម ៤០ ឆ្នាំមិនទាបជាង ១៥% នារីតិចបំផុត ៣៥% ជនជាតិពី ២០% ឡើងទៅ។ អំពីសមភាពដែលបានឧទ្ទេសនាមចេញឈរឆ្នោតក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦ រួមមាន៖អង្គការចាត់តាំងនយោបាយមានបេក្ខភាពចេញឈរឆ្នោត ០៦ នាក់ អង្គការចាត់តាំងនយោបាយ-សង្គម ០៥ នាក់ អង្គការចាត់តាំងសង្គម ០៥ នាក់ កងកម្លាំងប្រដាប់អាវុធ ០២ នាក់ ស្ថាប័នរដ្ឋបាល ០២ នាក់ អង្គការចាត់តាំងសេដ្ឋកិច្ច ០៤ នាក់ អង្គភាពបុព្វហេតុរដ្ឋ ០២ នាក់ និងបណ្តាឃុំ ទីប្រជុំជនមានបេក្ខភាពចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ពី ៣៥-៣៧ នាក់។
សន្និបាតឯកភាពអនុម័តិឆ្លង ១០០% អំពីការរចនា សមភាព ចំនួនអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦៕
ថាច់ហ្វាង-រតនា