05/02/2021 09:34
លោក ង្វៀងភូត្រុង អគ្គលេខា ប្រធានរដ្ឋនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្លែងសុទ្ទរកថាបិទមហាសន្និបាតសម្រេចជោគជ័យល្អប្រសើរ ។
ក្រោយពីមហាសន្និបាតលើកទី ១៣ របស់បក្សបានបិទបញ្ចប់ អគ្គលេខា ប្រធានរដ្ឋ ង្វៀងភូត្រុង បានធ្វើជាអធិបតីអង្គប្រជុំសន្និសិទ្ធសារព័ត៌មានដើម្បីប្រកាសលទ្ធផលមហាសន្និបាតដល់សារព័ត៌មាននៅក្នុង និងក្រៅប្រទេស។
អញ្ជើញចូលរួមអង្គប្រជុំសន្និសិទ្ធសារព័ត៌មាន មានសមាជិកការិយាល័យនយោបាយ ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស វ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិជ្ជាស្ថាននយោបាយ ជាតិហូជីមិញ ង្វៀងស្វឹងថាំង លេខាមជ្ឈិមបក្ស ប្រធាខុទ្ទការល័យមជ្ឈិមបក្ស ឡេមិញហ៊ឹង រដ្ឋមន្រ្តីក្រសួងព័ត៌មានទូរគមនាគមន៍ ង្វៀងម៉ាញ់ហុង ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ហ្វាងបិញហ្វឹង អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ម៉ាយវុាំងជិញ អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ឡេម៉ាញ់ហុង អនុរដ្ឋមន្ត្រីក្រសួង ការបរទេស ង្វៀងក្វឹកយុង។
ថ្លែងយោបល់ក្នុងអង្គប្រជុំសន្និសិទ្ធសារព័ត៌មាន អគ្គលេខា ប្រធានរដ្ឋង្វៀងភូត្រុងបានបញ្ជាក់ថា៖ មកដល់ពេលនេះ អាចអះអាងជាមួយនឹងទូទាំងបក្សទូទាំងប្រជាជនថាមហាសន្និបាតលើកទី ១៣ របស់បក្សបានសម្រេចជោគជ័យដ៏ល្អប្រសើរ ប្រៀបជាមួយនឹងផែនមហាសន្និបាតកាត់បន្ថយពេលវេលាបានជិត ២ ថ្ងៃ។ អាចបញ្ជាក់បានថានេះ គឺជាមហាសន្និបាតមួយស្ថិតក្នុងបណ្តាមហាសន្និបាតសម្រេចជោគជ័យបំផុតលើគ្រប់ផ្នែកអំពីខ្លឹមសារ រូបភាព របៀបរៀបរយចាត់តាំង របៀបធ្វើការ។ល។ តាមប្រសាសន៍អគ្គលេខាប្រធានរដ្ឋ ង្វៀងភូ ត្រុង ការងារសំខាន់បំផុតគឺការចាត់តាំងឯកសារ កសាងបណ្តាសេចក្តីរបាយការណ៍ពិនិត្យឡើងវិញ ការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ និងពិនិត្យឡើងវិញ ដំណាក់កាល ៣៥ ឆ្នាំដែលបានផ្លាស់ប្តូរថ្មី ធ្វើស្វ័យទិតៀន បូកសរុបលទ្ធផល ០៥ ឆ្នាំកន្លង។ សេចក្តីរបាយការណ៍នយោបាយសេដ្ឋកិច្ច-សង្គម។ល។ ការងារឯកសារបណ្តាថ្នាក់ បណ្តាផ្នែកតែងបានធ្វើជានិច្ចកាលតាំងពីឆ្នាំ ២០១៨ កែប្រែទៅមក និងជម្រាបចេញបាន ៨០ លើក ហើយមានយកយោបល់រួមបំពេញរបស់បណ្តាថ្នាក់ បណ្តាផ្នែក បណ្តាស្ថាប័ន ចុះផ្សាយទូទាំងឯកសារនៅលើមធ្យោបាយព័ត៌មានមហាជនយកយោបល់រួមបំពេញ បូកសរុបយោបល់រួម បំពេញពីមហាសន្និបាតគ្រប់លំដាប់ថ្នាក់ ដើម្បី បំពេញបន្ថែប និងធ្វើសម្រេចឯកសារដើម្បីជម្រាបមហាសន្និបាត។ ពេលចេញមហាសន្និបាតសុទ្ធតែមានរបាយការណ៍បូកសរុបរួមអំពីបណ្តាឯកសារជម្រាប ព្រមទាំងបូកសរុបសង្ខេបទាំងអស់បណ្តាខ្លឹមសារធំៗដើម្បីជម្រាប មហាសន្និបាតនេះ គឺជារបៀបធ្វើថ្មី។ ចំពោះឯកសារជម្រាបមហាសន្និបាតគឺជាផលិតផល ដែលបានរួមផ្សំនូវអ្វីៗដែលល្អបរិសុទ្ធនៃប្រាជ្ញារបស់ទូទាំងបក្សទូទាំងប្រជាជន។
ទីពីរគឺការងារបេក្ខភាពក៏បានធ្វើតាំងពីដើមមក តាំងពីឆ្នាំ ២០១៨ ធ្វើដោយលម្អិតហ្មត់ចត់ត្រឹមត្រូវសត្យានុម័តិ ទៀងត្រង់ ធ្វើដោយជំហានសន្សឹមៗតាមការងារនីមួយៗតាំងពីភាពងាយស្រួលឡើងដល់ការងារលំបាក ទូលំទូលាយនិងចង្អៀតចង្អល់។ ការត្រៀមបេក្ខភាពបម្រុងឲ្យគណៈប្រតិបត្តិការមជ្ឈិមបក្សបានធ្វើយ៉ាងហ្មត់ចត់ ដោយជំហាននីមួយៗ មានយក យោបល់របស់បណ្តាស្ថាប័ន។
ទីបីស្តីអំពីការងារចាត់តាំងបម្រើមហាសន្និបាតតែងបានចាត់តាំងល្អប្រសើរ ត្រឹមត្រូវហ្មត់ចត់កន្លែងហូបចុក កន្លែងសម្រាក ធានាគ្រប់មធ្យោបាយទៅមកដើម្បីងាយស្រួលឲ្យបណ្តាតំណាង ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ដាច់អហង្ការ ពិសេសគឺស្ថិតក្នុងស្ថានភាពអា សន្នរោគជំងឺកូវីដ-១៩ប្រែប្រួលយ៉ាងស្មុគស្មាញ។ ធ្វើល្អការងារចាត់តាំងការងារបម្រើគឺជាការបង្ការ ទប់ស្កាត់ស្ថានការណ៍ជូបសំណេះសំណាលគ្នា បរិភោគ សូមសន្លឹកឆ្នោតបោះឆ្នោត។ល។ “ខ្ញុំលើកឡើង ៣ បញ្ហានេះ ដើម្បីបញ្ជាក់ឱ្យឃើញនូវការត្រៀមបម្រុងយ៉ាងត្រឹមត្រូវហ្មត់ចត់លើគ្រប់ផ្នែកសម្រាប់មហាសន្និបាត” អគ្គលេខា ប្រធានរដ្ឋ ង្វៀងភូត្រុងបានសង្កត់ធ្ងន់ និងឱ្យដឹងបន្ថែមថា៖ការងារបេក្ខភាពលើកនេះ បោះឆ្នោតយកតែមួយលើកគឺសម្រេចទាំងពេញ សិទ្ធិ និងបម្រុង គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ តាមការប៉ាន់ស្មានតាមកម្មវិធី ចាត់តាំងសន្និបាតលើកទីមួយប្រជុំទាំងមួយថ្ងៃ ប៉ុន្តែលទ្ធផលប្រជុំតែមួយពេលគឺបានសម្រេច។ បោះឆ្នោតជ្រើសរើសការិយាល័យ គណៈលេខា មជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស។
សង្កត់ធ្ងន់ថា បរិយាកាសមហាសន្និបាតជំ នឿទំនុកចិត្តគ្នាទៅវិញទៅមក អាកប្បកិរិយា រួសរាយ សប្បាយរីករាយពេលដែលបានឃើញ មហាសន្និបាតសម្រេចជោគជ័យ និងជោគជ័យនៅទីនេះមិនមែនជាការធម្មតាដែលមានស្រាប អគ្គលេខា ប្រធានរដ្ឋង្វៀងភូត្រុងបាន និយាយច្បាស់ថា នៅពេលខាងមុខនេះមិនត្រឹម តែមានរយៈកាល ៥ ឆ្នាំ គឺឆ្ពោះទៅដល់យូរ អង្វែងជាងទៀត។ ការសម្រេចជោគជ័យរបស់មហាសន្និបាតមិនត្រឹមតែជាការអនុម័តិឆ្លងសេចក្តីសម្រេចចិត្ត ការបោះឆ្នោតជ្រើសរើស គណៈប្រតិបត្តិការថ្មីបុ៉ណ្ណោះប្រការសំខាន់នោះ គឺការខាងមុខនេះគឺត្រូវបញ្ជូនសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព និងការអនុវត្តន៍ការធ្វើលម្អិត សេចក្តីសម្រេចចិត្តរបៀបណា។ “គិតមកដល់ ពេលនេះ មហាសន្និបាតរបស់យើងបានសម្រេច ជោគជ័យល្អប្រសើរ បើប្រៀបជាមួយនឹងផែន ការមហាសន្និបាតកាត់បន្ថយបានជិត ២ ថ្ងៃ បរិយាកាសគួរឲ្យសប្បាយរីករាយ និងផ្សាយចេញបានសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងប្រការយ៉ាងសំខាន់ជាងទៀតនោះគឺផ្សាយបន្តបានមនោសញ្ចេតនា និងការប្តេជ្ជាចិត្ត ឆន្ទះ ឫទ្ធានុភាពដើម្បីបន្តការលើកស្ទួយ ប្រទេសជាតិពង្រីកនៅកម្រិតខ្ពស់ថ្មី៕
(យោងតាមកាសែតអេឡិចត្រូនិករដ្ឋាភិបាលប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម)