
កាលពីថ្ងៃទី ២៧ កក្កដា ក្រោយពេលបានទទួលរួច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងសម្ព័ន្ធពលករស្រុកទីវកឹងក៏បានផ្តល់ជូននំពងទា និងនំប័ង ៦២ ធុងដោយមាននំចំ នួន ៣.៧២០ នំដល់កងកម្លាំងគ្រប់គ្រង ប្រចាំនៅតំបន់ចត្តាឡីស័កប្រមូលផ្តុំនៅមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុកសម្រាប់ចែកឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ នំទាំងនេះ អាស្រ័យដោយអគ្គក្រុមហ៊ុន TBS Group ទីរួមផ្សារយីអាង ខេត្តបិញយឿងឧបត្ថម្ភ។
03/08/2021 08:50
តាមការវាយតម្លៃពីផ្នែកជំនាញ ស្រូវរដូវដើមឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តងាយស្រួលបង្គួរ បើប្រៀបជាមួយស្រូវរដូវដើមឆ្នាំ ២០២០ ទិន្នផលក៏ដូចជាបរិមាណផលអាចសម្រេចខ្ពស់ជាងពី ១៥‑២០%។ ជាពិសេសចំពោះបណ្តាផ្ទៃដីដែលចុះពូជនៅដើមរដូវមិនត្រូវជះឥទ្ធិពលពីគ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃ ដូចបណ្តាឆ្នាំកន្លង រួមជាមួយនោះគឺស្ថានភាពអាសន្នរោគជំងឺ និងដង្កូវបំផ្លាញស្រូវរដូវដើមឆ្នាំតិចផង ហើយបានកម្មាភិបាលបចេ្ចកទេសតាមដាន និងគ្រប់គ្រងម៉ត់ចត់ ព្រមទាំងការងារព្យាករណ៍ទាន់ពេល។ល។
03/08/2021 08:44
ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបង្កើតបណ្តាប៉ុស្តិ៍ពិនិត្យសុខាភិបាលនៅនឹងតំបន់ច្រកចេញចូលភូមិសាស្ត្រខេត្ត។ ប៉ុស្តិ៍សុខាភិបាលនីមួយៗរួមមាន បុគ្គលិកសុខាភិបាល កងតម្រួតចរាចរណ៍ អធិការកិច្ចចរាចរណ៍ និងកងកម្លាំងយោធា សមាជិកសម្ព័ន្ធយុវជនរបស់មូលដ្ឋានចូលរួមប្រចាំការអនុវត្តភារកិច្ច។
03/08/2021 08:37
សកម្មភាពឧបត្ថម្ភយុវជនផ្តើមអាជីព ពង្រីកសេដ្ឋកិច្ចតែងបានសម្ព័ន្ធយុវជន និងសមាគមសហព័ន្ធយុវជនវៀតណាមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ សំដៅជួយឱ្យសមាជិកសម្ព័ន្ធយុវជនមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ កម្រិតជីវភាព។ ក្នុងនោះ នៅទីក្រុងត្រាវិញ សម្ព័ន្ធយុវជនទីក្រុង ពង្រីកបានទម្រង់សហការជាច្រើនក្នុងយុវជន នាំមកប្រសិទ្ធភាពជាក់ស្តែង។
30/07/2021 09:09
គិតមកទល់ពេលនេះ ទិដ្ឋភាពបរិស្ថានជនបទ នៅលើភូមិសាស្រ្តស្រុកកាងឡុងមានភាពវិវឌ្ឍយ៉ាងសកម្ម ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បម្រើការផលិតបានយកចិត្តទុកដាក់វិនិយោគ បង្កើនកម្រិតគមនាគមន៍ជនបទបានកែលម្អ ឃុំ ទាំង ១០០% មានផ្លូវបេតុងចុះទៅដល់មជ្ឈមណ្ឌល ឃុំ ផ្លូវនៅតាមភូមិបានក្រាលកៅស៊ូ ៦៥% ផ្លូវទៅកាន់វាលស្រែបានកសាងដោយកៅស៊ូ និងបេតុង ៦១% ស្ពានជនបទរឹងមាំស្រូបយកអត្រា ៧៨% ធានាឲ្យការដឹកជញ្ជូនមុខទំនិញ និងតម្រូវការធ្វើ ដំណើរទៅមករបស់ប្រជាជនបានងាយស្រួល។
30/07/2021 08:32
គណៈកម្មាធិការប្រជាជនខេត្តទើបផ្ដល់សច្ចាប័នផែនការដាំថ្មីនិងរក្សាព្រៃទឹកប្រៃតាមមាត់សមុទ្រស្រុកកូវង៉ាង ៣០ ហិកតា ចាប់ពីឆ្នាំ ២០២១-២០២៥ ជាមួយថវិកាអនុវត្តជិត ១,៣ ពាន់លានដុង អាស្រ័យដោយសម្ព័ន្ធក្រុមហ៊ុនSK Innovation ប្រទេសកូររ៉ខាងត្បូងឧបត្ថម្ភ។
30/07/2021 08:17
លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឲ្យដឹង៖ ឆ្នាំ ២០២១ ខេត្តត្រាវិញបង្វែរផ្ទៃដីផលិតស្រូវបានប្រមាណ ១.៥៥០ ហិកតា និងដីដាំអំពៅផ្តល់ទិន្នផលទាបប្រមាណ ៥០០ ហិកតាមកដាំឈើប្រចាំឆ្នាំ ឈើយូរឆ្នាំ ឬផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល។
27/07/2021 09:04
បច្ចុប្បន្ន ទូទាំងខេត្តមានមណ្ឌលហ៊ុមព័ទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ច្រើនកន្លែង ក្នុងនោះ នៅស្រុកថ្កូវមាន ០២ កន្លែង រួមមាន ២២ គ្រួសារ ដោយមានប្រជាជនចំនួន ៧៦ នាក់នៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ទាក់ទងដល់ករណីជំងឺ BN38377 និង BN42232។ ក្នុងដំណាក់កាលដែល ត្រូវហ៊ុមព័ទ្ធ រដ្ឋអំណាចមូលដ្ឋានរួមជាមួយផ្នែក មានសមត្ថកិច្ចតែងយកចិត្តទុកដាក់ ឧបត្ថម្ភប្រជាជនស្ងប់ចិត្តក្នុងការប្រជុំជីវភាពប្រតិបត្តិត្រឹមត្រូវ បណ្ដាសេចក្ដីកំណត់ស្ដីពីបង្ការទប់ស្កាត់អាសន្នរោគ។
27/07/2021 08:02
ទោះបីត្រូវអនុវត្តការហ៊ុមព័ទ្ធ ចត្តាឡីស័ក តាំងពីថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែមកដល់បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំលឿងហ្វា ស្រុកចូវថាញ់តែងបានធានាអំពីជីវភាព។ មាមីងតែងប្រតិបត្តិ និងអនុវត្តតាមបណ្ដាសេចក្ដីកំណត់ស្ដីពីការធ្វើចត្តាឡីស័ក មិនធ្វើដំណើរចេញផុតពីភូមិសាស្រ្ត។
27/07/2021 07:21
ក្នុងរយៈកាលកន្លង ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅឃុំតឹងហ៊ីប ស្រុកថ្កូវទទួលបានការចូលរួមយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ បណ្តាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាបានអនុវត្តលើគ្រប់វិស័យរបស់ជីវភាព ជាពិសេសគឺលើវិស័យវប្បធម៌‑សង្គម មានវិធីសាស្ត្រធ្វើពូកែ គំរូឆ្នើមជាច្រើនបាននាំមកប្រសិទ្ធភាព និងរាលដាលក្នុងសហគមន៍។
23/07/2021 09:15
តាមដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង រដូវចិញ្ចឹមបង្កងឆ្នាំ ២០២១ នេះ គិតមកដល់ពេលនេះ ក្នុងទូទាំងស្រុកមានគ្រួសារជាង ៩.០៧៥ លើកគ្រួព្រលែងចិញ្ចឹមបង្កងពូជបានជាង ១,៧៤ ពាន់លានក្បាល លើផ្ទៃទឹកជាង ៤.៤៦០ ហិកតា។