• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

21/02/2025 09:02

ឆ្នាំ ២០២៥ គណៈកម្មាធិការបក្សស្រុកកូវកែ បានដាក់ចេញ ២៣ ភាគកម្រិតដើម្បីអនុវត្ត។ តាមរយៈនោះ ស្រុកខិតខំនាំយកតម្លៃផលិតរួមឲ្យកើន ១៣,៥% ប្រៀបជាមួយឆ្នាំ ២០២៤។ ប្រមូលទុន វិនិយោគទូទាំងសង្គម ៣.៨០០ ពាន់លានដុង ប្រមូលថវិកាតាមការគ្រោង ៦០,៥ ពាន់លានដុង បង្កើតថ្មីអាជីវកម្ម ៥០ កន្លែង ដោះស្រាយការងារធ្វើជូនពលករក្នុងប្រទេស ៣.៥០០ នាក់ បញ្ជូនពលករ ១៣០ នាក់ទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេស។ បន្ថយអត្រាគ្រួសារក្រីក្រ ០,០១% ប្រាក់ ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់សម្រេច ៨២ លានដុងក្នុងមួយឆ្នាំ និងផ្ដុំរាល់ប្រភពកម្លាំងដើម្បី សម្រេចភាគកម្រិតបានដាក់ចេញ។

អ្នកស្រី ង្វៀងធីញៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ មានប្រសាសន៍ឱ្យដឹងថា៖ ឆ្នាំ ២០២៤ ស្រុកកូវកែ ដឹកនាំចង្អុលការអនុវត្តសម្រេច និងសម្រេចលើស ២៣/២៣ ភាគកម្រិតនៃសេចក្ដីសម្រេចចិត្ត។ សរុបតម្លៃផលិត សម្រេច ជាង ២២.៩០០ ពាន់លានដុង កើន ១៤% ប្រៀប ជាមួយឆ្នាំ ២០២៣ ប្រមូលទុនទូទាំងសង្គមសម្រេច ៣.៨៣០ ពាន់លានដុង កើន ១១,៤% ប្រៀបជាមួយឆ្នាំ ២០២៣។ ប្រមូលថវិកាតាមគម្រោងដែលខេត្តប្រគល់ឱ្យជាង ៥៧ ពាន់លានដុង សម្រេចជិត ១០៤% ប្រៀបជាមួយគម្រោងថវិកា។ ផ្សព្វផ្សាយអនុវត្ត ៥៩ សំណង់កសាងស្ថិរវន្តសរុបទុន វិនិយោគជាង ២៥៦ ពាន់លានដុង។ ពង្រីកថ្មីផលិត ផល OCOP ២១ ប្រភេទ បង្កើនចំនួនផលិតផល OCOP គិតមកទល់ពេលនេះចំនួន ៥៨ ប្រភេទ។ បណ្ដាវិស័យវប្បធម៌ សុខាភិបាល អប់រំសុខុមាល ភាពសង្គម ជនជាតិ សាសនា បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ គិតដល់ចុងឆ្នាំ ២០២៤ អត្រា គ្រួសារក្រីក្ររបស់ស្រុកថយចុះនៅ ០,៤៣%  ថយ ចុះ ០,១៥% ប្រៀបជាមួយឆ្នាំ ២០២៣។ល។

កសិករស្រុកកូវកែប្រមូលផលស្រូវ។
ក្នុងបណ្ដាខែនៃដើមឆ្នាំ ២០២៥ បណ្ដាមូលដ្ឋានបន្តអនុវត្តការបំផុសចលនាបង្វែរផ្ទៃដីដែលផលិតស្រូវសម្រេចទិន្នផលទាប ជិត ៦០ ហិកតាមកដាំដូង និងបណ្ដាប្រភេទឈើផ្លែមានកំពឹស។ ក្នុងនោះ ឃុំហ្វាតឹង មានផ្ទៃដីប្រមាណ ០៧ ហិកតា ផ្ដុំឱ្យការដាំដូងខ្ទិះ ចម្រុះជាមួយប្រភេទដំណាំមានរយៈពេលខ្លីដោយរបៀប “យកខ្លីចិញ្ចឹមវែង”។ ទន្ទឹមនឹងនោះ ដើម្បីធានាឱ្យការអនុវត្តន៍សម្រេចបណ្ដាភាគកម្រិត ស្រុកកូវកែប្រមូលផ្ដុំទូទាំងប្រព័ន្ធនយោបាយ ប្រគល់ភារៈឱ្យគណៈ ផ្នែកនីមួយៗទទួល បន្ទុក ដាក់ចេញបណ្ដាដំណោះស្រាយច្បាស់លាស់ ដើម្បីជម្នះភាពអន់ខ្សោយ ទន្ទឹមនឹងនោះគួបផ្សំ បណ្ដាកម្មវិធីគម្រោងការរបស់ខេត្ត និងមជ្ឈិម ជ្រោងខ្ពស់តួនាទីរបស់ប្រជាជនចូលរួមអនុវត្តគម្រោងបង្កជាកម្លាំងរឹងមាំចម្រុះអនុវត្តបណ្ដាភារកិច្ច គោល ដៅ។ ក្នុងនោះយកចិត្តទុកដាក់ដល់ការបន្ថយភាព ក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ៕    អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន

ភូមិក្បាលទូកបេ ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានគ្រួសារប្រជាជន ២៣៧ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរ ៧,៣%។ ដោយអាស្រ័យអនុវត្តល្អការងារបំផុសចលនាប្រជាជន ទើបជួយឱ្យ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ។

  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.