• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

18/02/2025 09:27

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

បងង្វៀងធីទូ (ប្រពន្ធបងទ្រុង) ជាមួយនឹងស្រែ កក់របស់គ្រួសារគាត់។

  នាគកោះ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករមានគ្រួសារជនរួមជាតិខ្មែរជាង ២៧០ គ្រួ ស្មើ ៧០% នៃចំនួនគ្រួសារប្រជាជនរួម។ នាគកោះមានផ្ទៃដីកសិកម្ម ៨៧,៩ ហិកតា ក្នុងនោះផ្ទៃដីផលិតស្រូវមិនសូវបានផល ២៣ ហិកតា ចម្ការដូង ៦៣,៤ ហិកតា។ ចំពោះ​ផ្ទៃដីផលិតស្រូវមិនសូវបានផល​ជាដី​ទំនាប។ ផ្តើមពីស្ថានភាពជាក់ស្តែងនោះ សាខាបក្ស និងរដ្ឋអំណាចភូមិចលនាប្រជាជនឲ្យបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានមកដាំដូង និងដាំកក់វិញ។

  ដំណាក់កាល ២០២៣-២០២៤ សាខាបក្ស រដ្ឋអំណាច និងអង្គការមហាជនភូមិ ចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផល ៥,៣ ហិកតា មកដាំដូង សម្រេច ១២៥% នៃផែនការ។

 លោកថាច់ហៀង កសិករ​នៅ​ភូមិនាគកោះ បានឲ្យដឹង​ថា៖ បច្ចុប្បន្ន​គ្រួសារ​ខ្ញុំ​មាន​ផ្ទៃដីផលិត​ស្រូវ ១,២ ហិកតា និងផ្ទៃដីដាំ​ដូង ០,១ ហិកតា។ ជាច្រើនឆ្នាំកន្លង គ្រួសារខ្ញុំមានជីវភាពធូរធាដោយសារចម្ការដូង។ ថ្វីត្បិតតម្លៃដូងប្រែប្រួលមិនទៀងទាត់ ប៉ុន្តែមានប្រាក់ចំណូលរឿយៗ ម៉្យាងទៀតដាំដូងចំណាយទុនតិច មិនសូវចំណាយកម្លាំងថែទាំ ជាពិសេសសមស្របនឹងលក្ខណៈ ដីធ្លីនៅទីនេះ។ ដំណាក់កាលដូងលក់បានតម្លៃ ១ ទ្វាទស ១00 ពាន់ដុង (១២ ផ្លែ) គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យម ជាង ១00 លានដុងក្នុងមួយឆ្នាំ។ ឆ្នាំ ២០២៣ គ្រួសារខ្ញុំបានបង្វែរផ្ទៃដីស្រែផលិតស្រូវមិនសូវបានផល 0,៤ ហិកតាមកដាំដូងបន្ថែមទៀត។

ប្រជាជន​នៅ​ភូមិនាគកោះ ​អនុវត្តទម្រង់យកខ្លី ចិញ្ចឹមវែង ឆ្លៀតដាំបន្លែនៅចម្ការដូង។

  ចំពោះគ្រួសារបងថាច់ទ្រុង នៅភូមិនាគកោះ ជាគ្រួសារមានស្ថានភាពលំបាកប៉ុន្តែដោយសារបង្វែរផ្ទៃដីស្រែផលិតស្រូវមិនសូវបានផលមកដាំកក់ទើបជីវភាពបានធូរធាសង់បានផ្ទះមួយខ្នងតម្លៃជាង៤០០លានដុងព្រមទាំងសល់ប្រាក់ទុនបន្ថែមសម្រាប់​ទិញគោមកចិញ្ចឹមទៀតផង។ ជាពិសេសបន្តការ​វិនិយោគទុនដើម្បី​ពង្រីក​ផ្ទៃដី​ដាំកក់​ពី ០,​៤ ​ហិកតា ​កើនឡើង ​១,៦ ​ហិកតា​។

  បងង្វៀងធីទូ (ប្រពន្ធផងទ្រុង) បានឲ្យដឹងថា៖ បើតាមខ្ញុំយល់ឃើញថា កក់ជាប្រភេទដំណាំងាយដាំ ងាយថែទាំ ទោះបីរដូវប្រាំង ឬរដូវវស្សា កក់ក៏លូតលាស់ល្អ។ ជាពិសេស ងាយលក់ ​ប្រាក់ចំណេញ​ខ្ពស់​ជាងផលិតស្រូវពី ៣-៤ ដង​។ បន្ទាប់ពីប្រមូល ផល យកទៅហាលឲ្យស្ងួត មានឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​ជាមួយតម្លៃ​​ពី ២០ - ២៥​ ពាន់ដុង ​​ក្នុង​មួយ​គីឡូក្រាម ទូទាត់ខ្ទង់​ចំណាយ​រួច គ្រួសារ​ខ្ញុំ​​ចំណេញ​បានពី ០៨-១០​ លាន​ដុង​ក្នុង ០,១ ហិកតា។

  អ្នកស្រីស៊ើងធីយឹង លេខាសាខាបក្សភូមិនាគកោះ មានប្រសាសន៍ថា៖ ដើម្បីអនុវត្តល្អការងារផ្លាស់ប្តូរ ពូជដំណាំ ភូមិបានបង្កើនការផ្សព្វផ្សាយ ចលនាបណ្តាគ្រួសារដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផលទៅរៀនបច្ចេកទេសជឿនលឿនក្នុងការដាំ និងថែទាំដូង និងកក់សមស្របនឹងលក្ខណៈដីធ្លីនៅទីនេះ។ ការពង្រីកសក្តានុពលរបស់មូលដ្ឋាន មិនត្រឹមតែបង្កើនប្រសិទ្ធ ភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅទាំងការពារបរិស្ថានទៀតផង។ ពីព្រោះដាំដូង និងដាំកក់មិនសូវប្រើថ្នាំការពាររុក្ខជាតិ ប្រសិន បើគ្រួសារដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផលយល់ព្រមបង្វែរផ្ទៃដីមកដាំដូងឬដាំកក់ទាំងអស់គ្នាពិតជាជំរុញវិស័យសេដ្ឋ កិច្ចរបស់ភូមិរីកចម្រើនស្ថិរភាពនាពេលអនាគត៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន

ភូមិក្បាលទូកបេ ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានគ្រួសារប្រជាជន ២៣៧ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរ ៧,៣%។ ដោយអាស្រ័យអនុវត្តល្អការងារបំផុសចលនាប្រជាជន ទើបជួយឱ្យ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ។

  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.