• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន

14/02/2025 09:50

ភូមិក្បាលទូកបេ ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានគ្រួសារប្រជាជន ២៣៧ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរ ៧,៣%។ ដោយអាស្រ័យអនុវត្តល្អការងារបំផុសចលនាប្រជាជន ទើបជួយឱ្យ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ។

ស្ពានជនបទភូមិក្បាលទូកបេ តភ្ជាប់ដងផ្លូវគមនាគមន៍ជាមួយតំបន់នានា។

   លោក ង្វៀងវ៉ាំងសី លេខាសាខាបក្ស ភូមិក្បាលទូកបេ មានប្រសាសន៍ឱ្យដឹងថា៖ អនុវត្តផែនការលេខ ៧១-KH/ĐU ចុះថ្ងៃទី ២០/៣/២០២៤ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំស្ដីពីអនុវត្តទម្រង់ “ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជន ផលប្រយោជន៍សម្រាប់ប្រជាជន” ក្នុងឆ្នាំ ២០២៤ ភូមិបំផុសចលនាប្រជាជនចាក់ក្រួសកសាងផ្លូវបេតុងបានប្រវែងប្រមាណ ៦០០ ម៉ែត្រ គិតជាតម្លៃ ៣០ លានដុង។ ក្នុងនោះ គណៈកម្មាធិការប្រជាជនឧបត្ថម្ភ ១០ លានដុង ចំនួនទឹកប្រាក់ ២០ លានដុងទៀតអាស្រ័យប្រជាជនរួមវិភាគទាន។ អនុវត្តសំណង់ផ្លូវបេតុង សាខាបក្ស និងប្រជាជនចូលរួមថ្ងៃពលកម្មប្រមាណ ៥០ ថ្ងៃ ក្លាយជាសំណង់យ៉ាងសំខាន់អំពីស្មារតីសាមគ្គីក្នុងការកសាងជនបទថ្មី។ ក្រៅពីនោះ ក្នុងឆ្នាំ ២០២៤ ភូមិបំផុសចលនា ដាក់ផ្គុំអំពូលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ សរុបតម្លៃ ៩ លានដុង ជួយឱ្យដងផ្លូវជាច្រើននៅតាមបណ្ដាតំបន់អា សយជន ភ្លឺ-បៃតង-ជ្រះ-ស្អាត បង្កើនចំនួនគិតមកទល់ពេលនេះភូមិកសាងបានបង្គោលអំពូលភ្លើងចំនួន ៦០ បង្គោលប្របតាមផ្លូវស្រុក និងដងផ្លូវមួយចំនួនក្នុងតំបន់អាសយជន។

       

ផ្លូវគមនាគមន៍ជនបទ។

  ទទួលផលពីធារាសាស្រ្តវាលស្រែបម្រើឱ្យការផលិតជូនប្រជាកសិករ ម៉្លោះហើយកសិករក្នុងភូមិផលិតស្រូវទៅតាមរដូវនីមួយៗបានប្រមាណ ២៤០ ហិកតា សរុបបរិមាណផលក្នុងរដូវផលិតនីមួយៗសម្រេច  ៧៨០ តោន និងចម្ការដូងបច្ចុប្បន្នមាន ២៧ ហិកតា ទិន្នផលសម្រេចប្រមាណ ២៤ តោនមួយហិកតាក្នុងមួយឆ្នាំ។ នៅពេលខាងមុខមានផ្ទៃដីផលិតស្រូវមួយចំនួនសម្រេចទិន្នផលទាប នឹងបានបង្វែរមកដាំដូង ព្រមទាំងដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់មួយចំនួនទៀត។ របរចិញ្ចឹមសត្វក្នុងភូមិក៏កំពុងមានការរីកចម្រើន។ បច្ចុប្បន្ន ភូមិមានជ្រូកប្រមាណ ១.៧០០ ក្បាលបានចិញ្ចឹមជាលក្ខណៈគ្រួសារ និងគោជាង ៤០០ ក្បាលសុទ្ធតែបានបង្កាត់ដោយបណ្ដាប្រភេទពូជគោប្រកបដោយគុណភាពខ្ពស់។ ភូមិតែងយកចិត្តដល់ការងារបណ្ដុះបណ្ដាលមុខរបរ ឧទ្ទេសនាមការងារធ្វើជូនពលករក្នុងភូមិ។ អាស្រ័យហេតុនោះ ភូមិមានពលករក្នុងអំឡុងអាយុជាង ៨៥%មានការ ងារធ្វើ។ ផ្ដើមពីនោះ ជួយឱ្យភូមិសម្រេចកម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២៤ ចំនួន ៦៤,២​ លាន ដុង។

  តាមប្រសាសន៍របស់អ្នកស្រី ង៉ូធីយីវហឿង លេខាគណៈកម្មាធិការបក្សឃុំ ថាញ់ស៊ើង៖ ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីគោល ដៅជាតិកសាងជនបទថ្មី ភូមិក្បាលទូកបេ ទទួលបានការឧបត្ថម្ភកសាងថ្មី ជួសជុលបង្កើនកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងឆ្នាំ ២០២៤ ភូមិនៅទាំងបំផុសចលនាសប្បុរសជនកសាងស្ពានជនបទបាន ៣ កន្លែង ធ្វើឱ្យបណ្ដាដងផ្លូវជន បទបានតភ្ជាប់គ្នាជាមួយបណ្ដាតំបន់លើភូមិសាស្រ្តប្រកបដោយភាពស្រួលរលូន។ក្រៅពីនោះនៅមានសំណង់ដទៃទៀតក៏បាន អនុវត្តដោយមានការចូលរួមបដិភាគរបស់ប្រជាជន ជួយឱ្យភូមិមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។

  នៅពេលខាងមុខ ភូមិមានផែនការបើកទូលាយដងផ្លូវមួយចំនួន ក្នុងនោះមានដងផ្លូវចុះទៅដល់តំបន់ផលិតកសិកម្មសំខាន់របស់ភូមិ ។ បំផុសចលនាបណ្ដាគ្រួសារដែលមានដីផលិតស្រូវសម្រេចទិន្នផលទាបមកដាំប្រភេទដំណាំមួយចំនួនសមស្របជាមួយស្ថានភាព និងតំបន់ដី។

  លោក ង្វៀងហ្វាមិញ ប្រធានគណៈកម្មការប្រជាជនភូមិក្បាលទូកបេ បានឱ្យដឹងថា៖ បានការបំផុសចលនារបស់រដ្ឋអំណាចមូលដ្ឋាន ប្រជាជនលើភូមិសាស្រ្តតែងជ្រោងខ្ពស់បន្ទុករបស់ខ្លួនក្នុងការចូលរួមកសាងជនបទថ្មី លើកស្ទួយជីវភាព។ គិតដោយឡែកអំពីអត្រាចូលរួមគាំពារសុខាភិបាលសម្រចជាង ៩៥% ហើយភូមិនៅតែរក្សារហូតមកទល់ពេលនេះ។ បណ្ដាវិស័យវប្បធម៌សង្គម សន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានរក្សាខ្ជាប់៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.