• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម

21/01/2025 08:49

ផ្តើមពីភាពជាក់ស្តែងខាងលើ ក្នុងរយៈពេល ០២ ឆ្នាំកន្លង សាខាបក្ស និងគណៈរៀបរៀងកាសែតត្រាវិញបានបញ្ជាក់ថា៖ ការផ្សព្វផ្សាយអំពីគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំមានអត្ថន័យយ៉ាងសំខាន់ទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ទូទាំងប្រទេសនិយាយរួមរបស់ខេត្តនិយាយដោយឡែក ជាពិសេសគឺក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥។

ទម្រង់ដាំស្រកានាគ។ 
គិតតាំងពីខែមិថុនា ឆ្នាំ ២០២២ រហូតដល់ចុងឆ្នាំ ២០២៤ កាសែតត្រាវិញផ្សព្វផ្សាយលើទំព័រកាសែតឧភយភាសាវៀត-ខ្មែរ និងកាសែត Online ជាមួយនឹងប្រភេទដំណឹង អត្ថបទ កំណត់ ត្រា។ល។ បធានបទសម្បូណ៌បែប សម្រេចលទ្ធផលល្អ បម្រើភារកិច្ចនយោបាយដែលបានប្រគល់ជូន លើកកម្ពស់ការយល់ដឹងជូនកម្មាភិបាល បុគ្គលិក និយោជិត ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសអ្នកជាប្រមុខក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៨៧ /QĐ-TTg ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ការដឹកនាំចង្អុលការរបស់គណៈ កម្មាធិការប្រជាជនខេត្ត  ការសហប្រតិបត្តិការ របស់គណៈកម្មាធិការបក្ស បណ្តាផ្នែក និងបណ្តាមូលដ្ឋាន អាជីវកម្ម មូលដ្ឋានក្នុងខេត្តស្តីពីសេដ្ឋ កិច្ចវិលជុំ។
 ក្នុងរយៈកាល ០២ ឆ្នាំកន្លង កាសែតត្រាវិញ ចុះផ្សាយពាក់ព័ន្ធដល់បធានបទពង្រីកសេដ្ឋកិច្ចវិលជុំបានប្រមាណ ៩០០ ដំណឹង អត្ថបទ រូបថត។ ក្នុងនោះមាន ៣៤០ ដំណឹង ២៦០ អត្ថបទ  និងជាង ៣០០ រូបថត។ 
កាសែតត្រាវិញផ្សព្វផ្សាយពហុវិស័យ អំពីវិស័យឧស្សាហពាណិជ្ជកម្មកាសែតត្រាវិញប្រ មូលផ្តុំផ្សព្វផ្សាយអំពីផ្នែកឧស្សាហពាណិជ្ជកម្មកសាង ផ្សព្វផ្សាយ និងអនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចវិលជុំ ជំរុញការផលិត និងប្រើប្រាស់ស្ថិរភាពថាមពលប្រិតសំចៃ និងមានប្រសិទ្ធភាព នៅលើភូមិសាស្ត្រខេត្ត។  ក្នុងនោះយកចិត្តទុកដាក់ ផ្សព្វផ្សាយលទ្ធផលផ្លាស់ប្តូររចនាសម្ព័ន្ធថាមពលតាមទិសដៅបៃតង ជ្រះស្អាត ស្ថិរភាព បង្កើនសមាមាត្រថាមពលកកើតឡើងវិញ បង្កើនបណ្តា វិធានការបច្ចេកវិទ្យាធានាភាពអភិវឌ្ឍន៍ស្រុះស្រួលថាមពលថ្មី បង្កើនសមត្ថភាពសម្រួបសម្រួល ថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធអគ្គិសនី (សំខាន់នោះគឺ ថាមពលអគ្គិសនីព្រះអាទិត្យ និងវាយោអគ្គិសនី) បន្ថយការបង់ខាតថាមពល។ 
អំពីវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទកាសែត ត្រាវិញផ្សព្វផ្សាយអំពីលទ្ធផល លទ្ធិគ្រប់គ្រងគោលនយោបាយដើម្បីបង្កជារបៀងធរមានប្បញ្ញត្តិសម្រាប់បង្កបង្កើត ពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចវិលជុំនៅក្នុងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។  ស្រាវជ្រាវអនុវត្តបណ្តាវិធានការលើក កម្ពស់លទ្ធភាពច្នៃឡើងវិញ ប្រើប្រាស់វត្ថុធាតុ ដើមកាកសំណល់កសិកម្មប្រកបដោយនិរន្តរភាព ស្រាវជ្រាវផ្សព្វផ្សាយបច្ចេកវិទ្យាវិនិច្ឆ័យវត្ថុធាតុ ដើមកាកសំណល់កសិកម្ម វិនិយោគស្រាវជ្រាវ និងផ្លាស់ប្តូរវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងការវិនិច្ឆ័យវត្ថុធាតុដើមកសិកម្ម។ ផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគម្រោងការអនុវត្តសេដ្ឋកិច្ចវិលជុំ ទៅក្នុងការពង្រីកបណ្តាកន្សោមតម្លៃកសិផល ចម្បងដើម្បីលើកកម្ពស់លទ្ធភាពប្រជែង(បង្កង ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់) ពូជឈើដាំសរីរាង្គ ផលិតស្រូវ-បង្កងក្នុងបណ្តាទម្រង់សរីរាង្គ វិលជុំ បរិសុទ្ធកាត់បន្ថយកខ្វក់បរិស្ថាន។  ជាពិសេស គឺកសាង និងផ្សព្វផ្សាយកម្មវិធីកសិកម្មបៃតងពង្រីកសេដ្ឋកិច្ចស្ថិរភាព សេដ្ឋកិច្ចវិលជុំទៅក្នុង ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ស្រាវជ្រាវ ស្នើផ្សព្វផ្សាយកម្មវិធីឃុំជនបទថ្មីនីមួយៗមាន ទម្រង់សេដ្ឋកិច្ចវិលជុំមួយ (ផលិតផល OCOP )។  ក្នុងនោះ ផ្សព្វផ្សាយជម្រៅទៅក្នុងបណ្តាផលិតផលដែលបានផលិតពីដូងខ្ទិះសម្រេច OCOP ផ្កាយ ៣ ផ្កាយ ៤ និងផ្កាយ ៥។ល។
 ក្នុងវិស័យបច្ចេកទេស-បច្ចេកវិទ្យា កាសែតត្រាវិញផ្សព្វផ្សាយអនុវត្តភារកិច្ចជំរុញបណ្តាសម្បទាផ្លាស់ប្តូរជាមួយនឹងបណ្តាផលិតផលមុខទំនិញ សេវាកម្មពីទម្រង់សេដ្ឋកិច្ចវិលជុំ អាស្រ័យ ដោយផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាផ្សព្វផ្សាយបណ្តាគម្រោងការអនុវត្ត។ ជាពិសេសវិស័យពលកម្ម-យុទ្ធជនពិការ និងសង្គម នេះគឺជាវិស័យសំខាន់ កាសែតត្រាវិញប្រមូលផ្តុំផ្សព្វផ្សាយលទ្ធផលបណ្តុះបណ្តាលកម្លាំពលករក្នុងផ្នែកអាជីវកម្មដែលមានតម្រូវការអនុវត្តសេដ្ឋកិច្ចវិលជុំ សហការប្រឹក្សាឧទ្ទេសនាមផ្តើមអាជីព និងចាត់តាំងបណ្តុះបណ្តាលពង្រីកប្រភពធន ធានឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្ត។
 អាចបញ្ជាក់បានថា ឆ្លងតាមរយៈការផ្សព្វផ្សាយអនុវត្តគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្តបានរួមចំណែកជំរុញ ការពង្រីកសេដ្ឋកិច្ចព្រមៗគ្នា គ្រប់វិស័យ ស្ថិរភាព។ ជាពិសេសគឺ ជំរុញសម្ទុះកំណើនកសាងជនបទថ្មី ដោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រ បង្កើនកំណើនសេដ្ឋកិច្ចតាមគោលដៅឆ្នាំក្រោយកើនជាងឆ្នាំមុន។  

ទម្រង់ស្រះចិញ្ចឹមបង្កង។ 
ឆ្លងតាមនោះផ្សព្វផ្សាយអំពីសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្តក្នុងរយៈកាល ០២ ឆ្នាំកន្លង បានរួមចំណែកលើកកម្ពស់ការយល់ដឹងផ្លាស់ប្តូរវិធានការផលិតពីតូចល្មមរាត់រាយ ឆ្លងមកទ្រង់ទ្រាយធំចងសម្ព័ន្ធអន្តរតាមគោល​ដៅ សកម្មបំផុត។  
គិតមកដល់ពេលនេះ បញ្ចាក់បានថា កាសែតត្រាវិញផ្សព្វផ្សាយអំពីគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំនៅលើភូមិសាស្ត្រខេត្ត ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ សមស្រប និងទាន់ពេល។ អនុវត្តគម្រោងការពង្រីកសេដ្ឋកិច្ចវិលជុំ រួមចំណែកជាមួយនឹងគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជា ជនខេត្ត ក៏ដូចជាបណ្តាមន្ទីរ ផ្នែក មូលដ្ឋាន អាជីវកម្មអនុវត្តសម្រេចបណ្តាភារកិច្ច ភាគកម្រិតអំពីសេដ្ឋកិច្ចដែលសេចក្តីសម្រេចចិត្តមហា សន្និបាតបក្ខភាគខេត្តបានដាក់ចេញក្នុងអាណត្តិកាល ២០២០-២០២៥៕   អត្ថបទ-រូបថត៖ រតនា  

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.