• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន

11/02/2025 08:36

សមាគមព័ន្ធន៍នារីឃុំតឹបស៊ើង មានសមាជិកា ១.៩៥៥ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរ ៦៥% ។ ដើម្បីឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន សមាគមបង្កលក្ខណៈជូនសមាជិកាបុលទុនអាទិភាព ។ ជាពិសេស បង្កើតក្រុមប្រិតសំចៃឥណទានបាន ០៥ ក្រុម ដោយមានសមាជិកា ១២៥ នាក់ចូលរួម គបប្រាក់ជិត ២០០ លានដុង ដើម្បីឲ្យបងប្អូននារីខ្ចី។ ឧបត្ថម្ភគ្រួសារសមាជិកាអនុវត្តសម្រេចសម្បទា “គ្រួសារស្អាត ៥ យ៉ាង គ្មាន ៣ យ៉ាង” ។

បងង្វៀងធីហុងហ្គឹម (ទី១ ខាងឆ្វេង) ប្រធានសមាគមនារីឃុំតឹបស៊ើង អញ្ជើញទៅទ​​​ស្សនាទម្រង់ដាំដំណាំស្រោចទឹកដោយប្រព័ន្ធជ្រួចទឹករបស់បងធូហា។

   បច្ចុប្បន្ន សមាគមមានសមាជិកា ៩៨% សម្រេចសម្បទាស្អាត ៣ យ៉ាង។ក្រៅពីនោះ សមាគមបង្កលក្ខណៈឲ្យសមាជិកា បុលទុនអាទិភាពសម្រាប់ផលិត ចិញ្ចឹមសត្វ ភ្ជាប់នឹងការពារបរិស្ថាន សរុបប្រភពទុនរបស់ធនាគារគោលនយោបាយសង្គមស្រុកជាង ១១,២ ពាន់លានដុង ដោះស្រាយឲ្យសមាជិកា ៥៣៤ នាក់បុល។

   សាខាសមាគមសហព័ន្ធន៍នារីភូមិកំពង់ចាញ់ទ្រី ជាសាខាសមាគម ១/៩ សាខាសមាគមដែលអនុវត្តសម្រេចជោគជ័យចលនាឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ច ភ្ជាប់នឹងការពារបរិស្ថាន។ សាខាសមាគម មានសមាជិកា ១៦៨ នាក់ ក្នុង​នោះ​សមាជិកាជនជាតិ​ខ្មែរ ៨៩%។សាខាសមាគមលុបបំបាត់គ្រួសារសមាជិកាក្រីក្រ ១00% កាលពីឆ្នាំ ២០២១ រហូតមក។ ដើម្បីបន្តការគិតគូរជូនសមាជិកាពង្រីកសេដ្ឋកិច្ចគ្រួសារ សាខាសមាគមបានរក្សាខ្ជាប់ក្រុមបុលទុនចំនួន ០២ ក្រុម ។ នៅដើមឆ្នាំ ២០២៥ ក្រុមបង្កលក្ខណៈជូនសមាជិកា ៥0 នាក់ បុលទុនជិត ២ ពាន់លានដុង។

ទម្រង់ដាំដំណាំនៅឃុំតឹបស៊ើង ស្រោចទឹកដោយប្រព័ន្ធប្រិតសំចៃទឹកផង ការពារបរិស្ថានផង។

   បានបុលទុនអាទិភាពនៅដើមឆ្នាំ ២០២៤ ចំនួន ៥0 លានដុងពីធនាគារគោលនយោបាយសង្គមស្រុក បងគីមធីធូហា នៅភូមិកំពង់ចាញ់ទ្រី បានវិនិយោគទិញបំពង់ជ័រធ្វើប្រព័ន្ធស្រោចស្រព ដើម្បីប្រិតសំចៃទឹកផង ការពារបរិស្ថានផង ។

   បងគីមធីធូហា បានឲ្យដឹង៖ គ្រួសាររបស់ខ្ញុំដាំដំណាំជាង ១០ ឆ្នាំមកហើយ។ ពីមុនមកគ្រួសារខ្ញុំប្រើបំពង់ជ័រប្រភេទទន់ ពេលស្រោចទឹកដំណាំម្តងៗទាញបំពង់ចុះឡើងៗ ពេលខ្លះ បណ្តាលឲ្យខូចដំណាំ។ បានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុនអា ទិភាពគ្រួសារខ្ញុំក៏វិនិយោគក្នុងទម្រង់ស្រោចទឹកតាមប្រព័ន្ធស្រោចស្រពលើផ្ទៃដីដាំផ្កាជិត ០,១ ហិកតា ប្រាក់ទុនក្រៅពីនោះ ខ្ញុំចំណាយក្នុងការដាំដំណាំផ្សេងៗ និងចិញ្ចឹមមាន់លែងក្នុងចម្ការ។ ទម្រង់ស្រោចស្រពទឹកដោយប្រព័ន្ធប្រិតសំចៃបានទឹក កាត់បន្ថយប្រាក់ចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយកម្លាំងពលកម្មទៀតផង ។ បុណ្យតេតកន្លងហើយ ខ្ញុំដាំផ្កាស្បៃរឿង ០,១ ហិកតា ទូទាត់ខ្ទង់ចំណាយរួចខ្ញុំចំណេញ ជិត ២០ លានដុង។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងដាំត្រសក់ស្រូវ ដាំបន្លែ ហូបស្លឹកទៀតផង។ ជារៀងរាល់ឆ្នាំផ្តើមពី ដំណាំជាង ០,៣ ហិកតា ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញ ជិត ១០០ លានដុង ។

   បងស្រី ង្វៀងធីហុងហ្គឹម ប្រធានសមាគមសហព័ន្ធន៍នារីឃុំ តឹបស៊ើង បានឲ្យដឹងថា៖ ចលនា ឧបត្ថម្ភបងប្អូននារីពង្រីកសេដ្ឋកិច្ចភ្ជាប់នឹងការពារបរិស្ថាន ជាការងារសំខាន់មួយ។ ពីព្រោះវិនិយោគក្នុងការងារការពារបរិស្ថាន ជាការវិនិយោគរីក ចម្រើនស្ថិរភាព។ ការពារបរិស្ថានជាផលប្រយោជន៍ និងកាតព្វកិច្ចរបស់សហគមន៍ និងសង្គម។ ដើម្បីរួមចំណែកអនុវត្តល្អការងារសំខាន់នោះ សមាគមបានសកម្មក្នុងការផ្សព្វផ្សាយដើម្បីកម្មាភិបាល សមាជិកាបង្កើនការយល់ដឹង និងទទួលខុសត្រូវក្នុងការងារការពារបរិស្ថាន។ ផ្តើមពីនោះ កម្មាភិបាល សមាជិកានៅមូលដ្ឋានតែងធ្វើជាគំរូឈានមុខធ្វើការងារមានប្រ យោជន៍ជាក់ស្ដែងដើម្បីការពារបរិស្ថាន។ ក្នុងនោះការដាំដំណាំ ចិញ្ចឹមសត្វ តែងយកចិត្តទុកដាក់ដល់ការងារការពារបរិស្ថានជានិច្ច៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.