• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីក្រុងត្រាវិញ៖ ជួយយុវជនផ្តើមអាជីពតាមរយៈបណ្តាទម្រង់សេដ្ឋកិច្ចសហការ

03/08/2021 08:37

សកម្មភាពឧបត្ថម្ភយុវជនផ្តើមអាជីព ពង្រីកសេដ្ឋកិច្ចតែងបានសម្ព័ន្ធយុវជន និងសមាគមសហព័ន្ធយុវជនវៀតណាមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ សំដៅជួយឱ្យសមាជិកសម្ព័ន្ធយុវជនមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ កម្រិតជីវភាព។ ក្នុងនោះ នៅទីក្រុងត្រាវិញ សម្ព័ន្ធយុវជនទីក្រុង ពង្រីកបានទម្រង់សហការជាច្រើនក្នុងយុវជន នាំមកប្រសិទ្ធភាពជាក់ស្តែង។

     គិតមកទល់ពេលនេះ ទីក្រុងត្រាវិញមានក្រុម សហការដាំដុះ ចិញ្ចឹមសត្វ សេវាកម្ម។ល។ របស់ យុវជនចំនួន ៨ ក្រុមនៅតាមបណ្តាសម្ព័ន្ធយុវជនសង្កាត់ ឃុំស្ថិតក្រោមឱវាទ ជាតួយ៉ាងដូចជា៖ ក្រុមសហការយុវជន “ចិញ្ចឹមមាន់”របស់សម្ព័ន្ធយុវជនសង្កាត់ទី ១ ក្រុមសហការ “ចិញ្ចឹមសត្វ” របស់សម្ព័ន្ធយុវជនឃុំឡុងឌឹកជាមួយប្រភេទសត្វចិញ្ចឹមជាច្រើនប្រភេទ(គោមេ កង្កែប និងមាន់សាច់) ក្រុមសហការ “សេវាកម្មថែទាំយានយន្ត” របស់ សម្ព័ន្ធយុវជនសង្កាត់លេខ ៦ ក្លឹបយុវជនពង្រីក សេដ្ឋកិច្ចជាមួយទម្រង់ “ចិញ្ចឹមគោមេ” របស់ សម្ព័ន្ធយុវជនសង្កាត់លេខ ៩។ល។ ទន្ទឹមនឹង នោះ សម្ព័ន្ធយុវជនសង្កាត់លេខ ៤ នៅទាំងផ្សព្វផ្សាយឱ្យយុវជនសកម្មចូលរួមជាមួយសហករណ៍ ផ្កាលម្អថាញ់បិញ ដោយមានយុវជនចំនួន ៧១ នាក់ចូលរួម (ក្នុងនោះមានសមាជិក ១៥ នាក់ជា យុវជន)។
     បងស្រី ផាងថាញ់យ៉ឹង លេខាសម្ព័ន្ធយុវជនទីក្រុងបានឱ្យដឹងថា ដើម្បីបង្កលក្ខណៈជួយឱ្យយុវជនពង្រីកកម្លាំងយុវវ័យ ហានក្លា មានជំនឿខ្លួនឯងក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ ចាប់ពីដើម ឆ្នាំ សម្ព័ន្ធយុវជនទីក្រុង គណៈកម្មាធិការសមាគមសហព័ន្ធយុវជន បានចង្អុលការបណ្តាសម្ព័ន្ធ យុវជនមូលដ្ឋាន សមាគមស្ថិតក្រោមឱវាទរក្សា ប្រសិទ្ធភាពបណ្តាក្រុមសហការយុវជនចូលរួម បណ្តាសហករណ៍នៅមូលដ្ឋាន និងបង្កើតថ្មី បណ្តាក្រុមសហករណ៍ពេលគ្រប់លក្ខណៈ។  សម្ព័ន្ធយុវជន សមាគមគ្រប់លំដាប់ថ្នាក់ តែងអម ដំណើរជាមួយយុវជន ចាត់តាំងជាប្រចាំ បណ្តាសកម្មភាពសួរសុខទុក្ខ ជំរុញទឹកចិត្ត តាមដានសកម្មភាពរបស់បណ្តាក្រុមសហការ អនុវត្តការ ផ្ទេរជូនបច្ចេកទេស លើកកម្ពស់ការយល់ដឹង បទពិសោធន៍សម្រាប់បណ្តាយុវជនរបស់ក្រុមសហការ ជាពិសេស ឆ្លៀតយកបណ្តាប្រភពទុន បុលឧបត្ថម្ភផ្តើមអាជីពសម្រាប់យុវជន។
     ទម្រង់ក្រុមសហការ “សេវាកម្មថែទាំយានយន្ត” របស់សមាជិកសម្ព័ន្ធយុវជនសង្កាត់លេខ ៦ បាន វាយតម្លៃធ្វើសកម្មភាពមានប្រសិទ្ធភាព បង្កការងារធ្វើ ប្រាក់ចំណូលសម្រាប់យុវជនមូលដ្ឋានផង និងពង្រីកសាមគ្គីភាព ប្រមូលផ្តុំយុវជនចូលរួមជាមួយសកម្មភាពសម្ព័ន្ធយុវជន ដើម្បីកំណត់ទិសដៅសតិអារម្មណ៍សម្រាប់សមាជិកសម្ព័ន្ធយុវជនផង។ បងហ្វិញទ្រុងហ៊ីវ ប្រធានក្រុម សហការ ជាកងទ័ពចេញចាកកងជួរ ជាមួយចរិតរហ័សរហួន រវៀសរវៃ និងសកម្មចូលរួម បណ្តាសកម្មភាព ចលនាតាំងពីកាលនៅជាសិស្ស សាលាមកម៉្លេះ។ ឆ្នាំ ២០១៩ ក្រោយពេលចេញ ចាកកងជួរទ័ព បងបានចូលរួមជាមួយសកម្មភាព សម្ព័ន្ធយុវជននៅមូលដ្ឋាន ទទួលតួនាទីជាលេខាសាខាសម្ព័ន្ធយុវជនអនុសង្កាត់លេខ ៣។ ក្រោយមកបងរៀនរបរកែយានយន្ត បំពាក់បណ្តាឧបករណ៍ ចាំបាច់សម្រាប់ប្រកបមុខរបរ។ ពង្រីកចលនា សាមគ្គីប្រមូលផ្តុំយុវជន បងស្នើដល់សម្ព័ន្ធយុវជនសង្កាត់លេខ ៦ បង្កើតក្រុមសហការសេវាកម្មថែទាំយានយន្តរួមជាមួយសមាជិកមួយចំនួនទៀត រួមប្រជុំជីវភាពក្នុងសាខាសម្ព័ន្ធយុវជន។ ក្រុមសហការធ្វើសកម្មភាពមានប្រសិទ្ធភាពបង្គួរ មានយុវជនចំនួន ៦ នាក់ចូលរួម បានសម្ព័ន្ធយុវជនសង្កាត់ស្នើគណៈកម្មាធិការប្រជាជន សង្កាត់បង្កលក្ខណៈអំពីទីធ្លានៅអាគារវប្បធម៌សហគមន៍អនុសង្កាត់លេខ ៦ ដើម្បីក្រុមសហ ការធ្វើសកម្មភាព។
     បងហ្វិញទ្រុងហ៊ីវចែករំលែកធ្វើសេវាកម្ម ជួនកាលប្រាក់ចំណូលមិនលំនឹង ប៉ុន្តែបណ្តាសមាជិកក្រុមសហការតែងខិតខំបម្រើការឱ្យបានល្អជូនអតិថិជន ម៉្លោះហើយសន្សឹមៗបានមនុស្សជាច្រើនគាំទ្រ។ ក្រុមសហការ អនុវត្តបណ្តាសេវា កម្មលាងយានយន្ត កែយានយន្ត ថែទាំយានយន្ត ជារៀងរាល់ខែគិតប្រាក់ចំណូលសរុប រួចចែករកកម្រិតមធ្យមភាគសម្រាប់សមាជិកម្នាក់ៗប្រមាណ ៤ លានដុង និងបានហូបបាយពេលថ្ងៃ ត្រង់នៅនឹងកន្លែងធ្វើការ។ ថ្មីៗនេះ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ ១៩ ម្ល៉ោះហើយការងារ ក៏ថយចុះ រថយន្តមកលាងមិនច្រើនដូចកាលមុន ប៉ុន្តែបណ្តាសេវាកម្មកែ ថែទាំទោចក្រយានយាន យន្តនៅតែរក្សាលំនឹង។ ក្រុមសហការ មានការ បំពាក់ម៉ាស៊ីនកាំព្យុទ័របោះពុម្ពវិក្កយបត្រសម្រាប់ អតិថិជន និងរក្សាទុក តាមដានសកម្មភាពរបស់ ក្រុម ឯកសារប្រជុំជីវភាពសម្ព័ន្ធយុវជន។ល។
     ទន្ទឹមនឹងការរក្សាសកម្មភាពរបស់ក្រុមសហការសាខាសម្ព័ន្ធយុវជនសង្កាត់លេខ ៣ នៅទាំង អនុវត្តល្អការប្រមូលផ្តុំយុវជនរក្សាទៀងទាត់ការ ប្រជុំសាខាសម្ព័ន្ធយុវជនប្រចាំខែទៀតផង។ បានដឹងថា សាខាសម្ព័ន្ធយុវជន មានសមាជិក សម្ព័ន្ធយុវជន ១២/១៦ នាក់តែងចូលរួមប្រជុំ ជីវភាពទៀងទាត់រាល់ខែ សកម្មចូលរួម បណ្តាសកម្មភាព ចលនារបស់សម្ព័ន្ធយុវជនសង្កាត់ដែលបានផ្សព្វផ្សាយ បំផុតគឺបណ្តាចលនាអនាម័យបរិស្ថាន កសាងទីក្រុងអារ្យធម៌។
     បងស្រីផាងធីថាញ់យ៉ឹង បានឱ្យដឹងបន្ថែម ទៀតថា៖ ទោះបីទម្រង់របស់ក្រុមសហការរបស់យុវជននៅលើភូមិសាស្រ្តទីក្រុងមិនទាន់ធំក៏ពិតមែន ប៉ុន្តែបានបើកចេញទិសដៅថ្មីសម្រាប់សមាជិកសម្ព័ន្ធយុវជនទីក្រុងត្រាវិញ ជួយឱ្យយុវជនមានប្រាក់ចំណូលលំនឹង ទន្ទឹមនឹងនោះ បង្ក កម្លាំងទាក់ទាញបង្កើនការងារសាមគ្គីប្រមូលផ្តុំយុវជននៅមូលដ្ឋាន៕ 

                     ប្រែសម្រួល៖ សម្បត្តិ

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.