• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍

18/03/2025 08:53

សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។

ទម្រង់ដាំបន្លែរបស់បក្ខជនភូមិកំពង់ប្រើស។

  តាមរយៈការអនុវត្តន៍បណ្ដាទម្រង់ បានក្លាយជាទម្រង់ពូកែ និងមានប្រសិទ្ធភាព ជួយឱ្យប្រជាជនត្រាប់តាមដើម្បីការរីក ចម្រើនលើបណ្ដាវិស័យជីវភាព។ តួយ៉ាងដូចជាទម្រង់ដាំបន្លែរបស់បក្ខជននៅភូមិកំពង់ប្រើស ឬក៏ទម្រង់កាមេរ៉ានៅភូមិង៉ា តឺ បានរួមចំណែករៀបចំឡើងវិញសណ្ដាប់ធ្នាប់ជីវភាពប្រជាជន នាំមកជីវភាពសុខសាន្តជូនប្រជាជន។ ក្រៅពីនោះ ទម្រង់នៅភូមិក្រកណ្ដាល បានរួមចំណែកឱ្យភូមិអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់។

  គណៈកម្មាធិការបក្សឃុំ បានជ្រើសបណ្ដាភូមិ៖ កំពង់ប្រើស ង៉ាបា ផ្សព្វផ្សាយទម្រង់ “ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជន ផលប្រយោជន៍ជូនប្រជាជន” ចង្អុលការនិយោជិតជំនាញធ្វើសេនាធិការបង្កើតក្រុមសហការផលិតស្រូវគុណភាពខ្ពស់នៅភូមិកំពង់ប្រើស ចាប់ផ្ដើមអនុវត្តតាំងពីរដូវស្រូវសម្រកឆ្នាំ ២០២៤ ចាត់តាំងអនុវត្តទម្រង់កាមេរ៉ានៅភូមិកំពង់ប្រើស ង៉ាបា។ លទ្ធផលអនុវត្តនៅភូមិកំពង់ប្រើស បំផុសចលនាបានទម្រង់កាមេរ៉ាសន្តិសុខចំនួន ៣ ទម្រង់ សរុបថវិកាចំនួន ៥,៦ លាន ដុង ភូមិង៉ាបា បំផុសចលនាបង្គោលភ្លើងចំនួន ០៧ បង្គោល សរុបថវិកា ២,១ លានដុង​ និងកាមេរ៉ាចំនួន ១២ ដោយថវិកាសរុបចំនួន ៩​លានដុង។ ទាក់ទងជាមួយផ្នែកអគ្គិសនីចុះពិនិត្យដាក់ផ្គុំបង្គោលបន្ទាបថាមពលផ្លូវអគ្គិសនីប្របទន្លេផ្លូវបេ តុងប្រឡាយ T៧ នៃភូមិកំពង់ប្រើស។ បំផុសចលនាមាមីងនៅភូមិក្រកណ្ដាល រួមវិភាគទានថវិកាចាក់ក្រួសតភ្ជាប់ដងផ្លូវសំខាន់ក្នុងវាលស្រែ(ប្រវែង ៥០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ) បង្កលក្ខណៈឱ្យប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួល សរុបថវិកាអនុវត្តចំនួន ១៥,៧ លានដុង។ ចង្អុលការអនុវត្តទម្រង់អំពូលភ្លើងបំភ្លឺដងផ្លូវ បំផុសចលនាប្រជាជនភូមិង៉ាបា រួមវិភាគទានថវិកាធ្វើបន្តដងផ្លូវដែលនៅសេសសល់។

 ទន្ទឹមនឹងនោះ បណ្ដាសាខាបក្ស បន្តអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈិមបក្សលើកទី​ ៤ (នីតិកាលទី ១២) “ស្ដីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ ច្រានថយភាពថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង”​ តាមស្មារតីសេចក្ដីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១២។ គិតមកទល់ពេលនេះ សមូហភាព បុគ្គលនៃគណៈប្រតិបត្តិការបក្ខភាគ បក្ខជនមិនមានគុណវិបត្តិថ្មីកើតឡើង។ ដឹក នាំផ្ទាល់អនុវត្តសេចក្ដីកំណត់លេខ ៤៤៩៥-QĐ/TU ចុះថ្ងៃទី ១០/៤/២០១៩ របស់គណៈកម្មាធិការបក្សខេត្តស្ដីពី “បន្ទុកធ្វើគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត កម្មាភិបាលស្នូលអ្នកជាប្រមុខផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត”។គណៈកម្មាធិការបក្សចង្អុលការដល់គណៈកម្មាធិការបក្សបណ្ដាផ្នែក សាខា បក្សផ្ទាល់បន្តផ្សព្វផ្សាយអនុវត្តទូលំទូលាយក្នុងកម្មាភិបាល បក្ខជន និយោជិត បុគ្គលិក។ តាមរយៈនោះ កម្មាភិបាល បក្ខ ជនម្នាក់ៗ បំផុតគឺកម្មាភិបាលស្នូល អ្នកជាប្រមុខគណៈកម្មាធិការបក្ស ប្រធានបណ្ដាស្ថាប័ន អង្គភាព តែងអនុវត្តល្អតាមស្មារតីសេចក្ដីកំណត់លេខ ៤៤៩៥ របស់គណៈកម្មាធិការបក្សខេត្ត ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើជាគំរូនាំមុខក្នុងរាល់ចលនានៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
  • សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.