• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

21/03/2025 08:49

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកមា ថាច់ភិរម្យ (ខាងឆ្វេង) ជាមួយ​ម្ទេស​ដៃនាងត្រៀមលក់ក្នុងរដូវចូលឆ្នាំថ្មី។

ទៅកាន់ចម្ការដំណាំលោកមា ថាច់ភិរម្យនៅភូមិចុងផ្នោ គាត់ដាំម្ទេសដៃនាង ១,៥ ហិកតា និងដំណាំផ្សេងៗដូចជា៖ ម្រះ សាលាដជាដើម​ត្រៀមលក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។​ ការដាំ គួបផ្សំថែទាំដំណាំបានល្អ ជាចំណុចដែលលោកមាភិរម្យយកចិត្តទុកដាក់កាលទើបតែចុះពូជរហូតមក។

លោកមា ភិរម្យមានប្រសាសន៍ថា៖ តាមទម្លាប់ប្រចាំឆ្នាំ មុនបុណ្យចូលឆ្នាំថ្មីប្រហែល ០២ ខែ គ្រួសារខ្ញុំដាំឆ្លាស់ប្រភេទដំណាំផ្សេងៗ។ ដូច្នោះហើយ អំឡុងពេលមុន ក្នុង និងក្រោយ បុណ្យចូលឆ្នាំថ្មី គ្រួសារខ្ញុំ មមាញឹកនឹងការថែទាំ ប្រមូលផលដំណាំ ។ ជាពិសេស ខ្ញុំតែងបង្ការ ទប់ស្កាត់ជំងឺលើដំណាំធានាទាំងបរិមាណផល និងគុណភាព។

កសិករថាច់ខាញ់ នៅភូមិពលទេព ឃុំធ្វឹងហ្វា បានឲ្យដឹងដែរថា៖ គ្រួសារខ្ញុំដាំដំណាំឆ្លាស់រដូវលើផ្ទៃដី ២,៥ កុង ដូចជា ខ្ទឹមស្លឹក សាលាដ ជី ជាដើមសម្រាប់លក់អំឡុងពេលមុន និងក្រោយ បុណ្យចូលឆ្នាំថ្មី ២០២៥ ក្នុងនោះមានផ្ទៃដីជាង ១ ហិកតា ដាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ បច្ចុប្បន្ន​មានឈ្មួញ​មកកក់​ផលិតផល​បន្លែ​ផ្សេងៗ​ជា​មុន ដោយ​តម្លៃ​ពី១0 -​២៥ ពាន់​ដុង​ក្នុង​មួយ​គីឡូក្រាម។ ជិត​បុណ្យ​ចូលឆ្នាំ​ថ្មី បើសិន​តម្លៃ​កើនឡើង ​ឈ្មួញ​ក៏​បង្កើន​តម្លៃដែរ​។ បើគិតនឹងតម្លៃពី ១០-២៥ ពាន់ ដុង ក្នុងមួយគីឡូក្រាម ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារចំណេញពី ២-៣,៥ លានដុងក្នុង ១ កុង។

លោកត្រឹងក្វឹកត្វង ប្រធានសមាគមកសិករឃុំធ្វឹងហ្វា បានឲ្យដឹងថា៖ ដើម្បីជំនួយសិករត្រៀមដាំដំណាំផ្សេងៗសម្រាប់លក់នៅ ទីផ្សារបុណ្យចូលឆ្នាំថ្មី សមាគមកសិករឃុំសហការជាមួយកម្មាភិបាលកសិកម្មឃុំផ្សព្វផ្សាយនិងណែនាំមាមីងកសិករអំពីរបៀប បង្ការ និងទប់ស្កាត់ជំងឺលើដំណាំ។ ផ្ទៃដីដាំដំណាំលក់នៅ​ទីផ្សារបុណ្យចូលឆ្នាំ​ថ្មី​ ​ឆ្នាំ ​២០២៥ ​កើនឡើង​ប្រមាណ​ ៤% បើប្រៀបនឹងដំណាក់កាលជាមួយ​គ្នានៃ​ឆ្នាំកន្លង ។

សិករប្រមូលផលដំណាំខ្ទឹមស្លឹក។

បច្ចុប្បន្ន ឃុំធ្វឹងហ្វា ដាំដំណាំគ្រប់ប្រភេទជិត ២០ ហិកតា។ ក្នុងនោះមានដំណាំជាង ៦០% ជារបស់កសិករខ្មែរ។ ដំណាំភាគច្រើនដូចជា៖ម្ទេសដៃនាង សណ្ដែកដី ត្រឡាច ឃ្លោក ម្រះ បន្លែហូបស្លឹកជាច្រើនប្រភេទសម្រាប់លក់នៅទីផ្សារបុណ្យចូលឆ្នាំថ្មី។

លោកត្រឹងក្វឹកត្វង ឲ្យដឹងបន្ថែម៖ សមាគមកសិករឃុំបង្កើនការណែនាំកសិករគឺត្រូវសម្អាតដីមុននឹងដាំ ចុះពូជ គួបផ្សំនឹងការដាក់ជីឲ្យមានតុល្យភាព មិនត្រូវប្រើជីគីមីច្រើនហួសកម្រិត។ ទន្ទឹមនឹងនោះ ណែនាំមាមីងកសិករឲ្យប្រើប្រាស់ថ្នាំការពារុក្ខជាតិតាមគោលការណ៍ត្រូវ ៤ យ៉ាងគឺ៖ ត្រូវថ្នាំ ត្រូវកម្រិតថ្នាំ ត្រូវពេល ត្រូវវិធីសាស្ត្រ ដើម្បីធានាទាំងបរិមាណ និងគុណភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ទិញយកទៅហូបដោយសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍

សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។

  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
  • សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.