• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន

14/03/2025 10:13

ដើម្បីជួយឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាក “មាន ទីលំនៅសុខសាន្ត ប្រកបរបររកស៊ីរីកចម្រើន” ក្នុងបណ្ដាឆ្នាំកន្លង ឃុំតឹបង៉ាយ ស្រុកទីវកឹង តែងគិតគូរដល់ជីវភាព ឧបត្ថម្ភអំណោយ លំនៅឋានដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារលំបាកអំពីលំនៅឋាន ដើម្បីជួយលំនឹងជីវភាព។

ផ្ទះទើបបានសាងសង់ថ្មីរបស់គ្រួសារបងង្វៀងង៉ុកញី និងបងស្រី ថាច់ធីថាញ់ហាំង។ រូបថត៖ ហុងញុង

  ​​​   សមមិត្ត ង្វៀងថាញ់វៀត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយបានឲ្យដឹងថា៖ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនឃុំ ឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនឃុំបានផ្សព្វផ្សាយព្រមៗគ្នាបណ្តាវិធីសាស្រ្ត ចង្អុលការបណ្តាផ្នែក បណ្តាភូមិឲ្យផ្តុំកម្លាំងអនុវត្តបណ្តាគោលដៅ ភារកិច្ចចាប់តាំងពីដើមឆ្នាំ។ ក្នុងនោះ គណៈកម្មា​ធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានធ្វើជាស្ពានមេត្រីភាពរវាងបក្សរដអំណាចនិងប្រជាជន។​ ដោយរូបភាពជាច្រើនក្នុងការ​ងារ​ផ្សព្វផ្សាយ ចលនាឧបត្ថម្ភមូលនិធិដើម្បីជនក្រីក្រ មូលនិធិតបស្នងសងគុណ សាងសង់ផ្ទះមហាសាមគ្គី និងចលនា “ប្រជា​ជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” បានរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយសង្គម បណ្តាអង្គការចាត់តាំងសប្បុរសធម៌ និងប្រជាជននៅក្នុង និងក្រៅមូលដ្ឋានចូលរួមជ្រោមជ្រែង។

   សមមិត្ត ឡេធីញ៉ឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបង៉ាយបានឲ្យដឹងថា៖ បណ្តាសកម្មភាព ប្រភពកម្លាំងចលនាគឺដើម្បីឧបត្ថម្ភគិតគូរដល់ជនក្រីក្របណ្តាមុខសញ្ញាមានស្ថានភាពលំបាកក្នុងសង្គម ជាពិសេសគឺឧបត្ថម្ភ សាង​សង់ជួសជុលលំនៅឋាន។ដើម្បីអនុវត្តការងារឧបត្ថម្ភផ្ទះលំនៅសម្រេចប្រសិទ្ធភាពខ្ពស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាម​ឃុំ សហការជាមួយគណៈកម្មាធិការប្រជាជន បណ្តាអង្គការចាត់តាំងជាសមាជិកអនុវត្តត្រួតពិនិត្យ ក្តាប់ស្ថាន ភាពជីវភាព តម្រូវការអំពីលំនៅឋានរបស់បណ្តាមុខសញ្ញាដើម្បីពិនិត្យ ឧបត្ថម្ភ។ ឆ្នាំ ២០២៤ ទូទាំងឃុំមានអ្នកក្រីក្រ ២៣ គ្រួសារ ស្មើ ០,៦៤% ប្រៀបនឹងចំនួនគ្រួសាររួម អ្នកជិតក្រ ៨៤ គ្រួសារ ស្មើ ២,២៣% ប្រៀបនឹងចំនួនគ្រួសាររួម។ ឃុំតឹបង៉ាយបានផ្សព្វផ្សាយសាងសង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីចំនួន ៧០ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកលើភូមិសាស្រ្តឃុំ សរុបថវិកាជាង ៣,៨ ពាន់លានដុង។ ក្នុងនោះ ផ្ទះមហាសាមគ្គី ២៤ ខ្នង ថវិកាពីក្រសួងនគរបាល និងខេត្តឧបត្ថម្ភ ៤២ខ្នងសាងសង់ពីប្រភពថវិកាមូលនិធីសុខុមាលភាពសង្គមខេត្តឧបត្ថម្ភ ផ្ទះមេត្តាធម៌ ០២ ខ្នងសាងសង់ពីប្រភពកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និង ចលនាសប្បុរសជននៅក្រៅខេត្តឧបត្ថម្ភសាងសង់បាន ០២ ខ្នង។

 ផ្ទះមួយខ្នងៗ បានសាងសង់រឹងមាំតាមការកំណត់របស់ក្រសួងស្ថាបនា។ គ្រួសារបងស្រី ថាច់ធីថាញ់ហាំង និងប្តីគឺបង ង្វៀង ង៉ុកញី នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ឲ្យដឹងថា៖ ខ្ញុំមិនហ៊ានគិតដល់ការសាង់សង់ផ្ទះឡើយ ពីព្រោះគ្រួសារមានសមាជិកដល់ទៅ ០៥ នាក់ គ្មានដីផលិត ជីវភាពប្រចាំថ្ងៃពឹង លើមុខរបរស៊ីឈ្នួល ហើយត្រូវថែទាំកូនៗរៀនសូត្រទៀត ជីវភាពជួបលំបាកយ៉ាងខ្លាំង។ ពេលបានមូលដ្ឋានពិនិត្យឧបត្ថម្ភសាងសង់ផ្ទះ ប្តីប្រពន្ធខ្ញុំត្រេកអរខ្លាំងណាស់ ឪពុកម្តាយ បងប្អូន សាច់សាលោហិតប្រមូលប្រាក់ឲ្យខ្ចីបន្ថែម ៥០ លានដុងដើម្បីសាងសង់ផ្ទះឲ្យបានសមរម្យជាង។ សព្វថ្ងៃមានផ្ទះរឹងមាំ ប្តីប្រពន្ធខ្ញុំស្ងប់ចិត្តទៅធ្វើការស៊ីឈ្នួល មិនបារម្ភពីផ្ទះរលំពេលមានភ្លៀងខ្យល់ម្តងៗ។

  អាចអះអាងថា ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌នីមួយៗបានសាងសង់ឡើង រួមចំណែកសាយភាយ ប្រពៃណី “ផឹកទឹកនឹកប្រភព” “ជួយគ្នាទៅវិញទៅមក” ដ៏ល្អរបស់ជនជាតិ។ទន្ទឹមនឹងនោះ រួមចំណែកអនុវត្តមានប្រសិទ្ធភាពចលនា “ទូទាំងប្រទេស ចូលរួមដើម្បីជនក្រីក្រ - មិនទុកឲ្យអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយខ្នង” និងចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌”៕  តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
  • សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.