• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ

07/03/2025 08:30

ក្នុងឆ្នាំ ២០២៤ តាមរយៈការឧបត្ថម្ភជាក់ស្តែងដូចជាឧបត្ថម្ភដើមទុន កូនពូជ គួបផ្សំនឹងជំនួយបច្ចេកទេសក្នុងការដាំដុះ សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាក ស្រុកយ្វៀងហាយ លុបបំបាត់គ្រួសារសមាជិកាក្រីក្រ ០៤ គ្រួសារ (ក្នុងនោះសមាជិកជនជាតិខ្មែរ ៥៩%) សម្រេច ១២០% នៃផែនការ។

មីងស៊ើងធីហាញ់ នៅភូមិដើមជ្រៃ ថែទាំម្ទេសរបស់គ្រួសារគាត់។

  ដើម្បីអនុវត្តសម្រេចលទ្ធផល ខាងលើ តាំងពីដើមឆ្នាំមក សមាគមទាក់ទាញប្រភពកម្លាំងជាច្រើនដើម្បីឧបត្ថម្ភសមាជិកាក្រីក្រ ក្នុងនោះមានបុលទុនអាទិភាពជាដើម។ជាពិសេសបង្កលក្ខណៈជូនគ្រួសារសមាជិកាក្រីក្រ ០៤ គ្រួសារ បុលទុនអាទិភាព ពីធនាគារគោលនយោបាយសង្គមស្រុក ២០០ លានដុង។ ទន្ទឹមនឹងនោះ សមាគមសហការជាមួយក្រុមហ៊ុនពិគ្រោះការងារធ្វើ ថុងធ្វឹង ដើម្បីឧទ្ទេសនាមសមាជិកាក្រីក្រ ០៤ នាក់ ទៅធ្វើការនៅបណ្តាមូលដ្ឋានធ្វើអាជីវកម្ម ក្នុងឃុំ សមាជិកា ២៥០ នាក់ ធ្វើការក្នុង និងក្រៅខេត្ត។

  មីង ស៊ើងធីហាញ់ នៅភូមិដើមជ្រៃ ឃុំ ង៉ូវឡាក អាស្រ័យបានសមាគមនារីឃុំបង្កលក្ខណៈឲ្យចូលរួមវគ្គបំពាក់បំប៉នបង្កើនចំណេះដឹងពីការដាំដំណាំផ្សេងៗ និងបុលទុនអាទិភាពនៅឆ្នាំ ២០២៣ គាត់ក៏ជួលដី ០,៣ ហិកតា ដើម្បីដាំម្ទេស និងដំណាំផ្សេងៗ។ ​ផ្តើមពី​​នោះ ​ឆ្នាំ ២០២៤ ជីវភាពគ្រួសារមីង រួចផុត​ពី​ភាព​ក្រីក្រ។

  មីងហាញ់ សំណេះសំណាល៖ ដោយសារគ្មានដីផលិតទើបគ្រួសារខ្ញុំទៅធ្វើការស៊ីឈ្នួលឆ្ងាយ។ តាំងពីឆ្នាំ ២០២៣ មកទល់ពេលនេះ គ្រួសារខ្ញុំបានសមាគមនារីបង្កលក្ខណៈឲ្យបុលទុន ៥0 លានដុង​ និង និងបានទទួលផលពីគោលនយោបាយជនជាតិឧបត្ថម្ភ ១0 លានដុងទៀត គ្រួសារខ្ញុំសម្រេចចិត្តជួលដីដើម្បីដាំដំណាំផ្សេងៗ។ គ្រួសារខ្ញុំជួលដី ០,៣ ហិកតា ដាំបណ្ដាប្រភេទដំណាំ៖ ម្ទេស ស្ពៃក្តោប បន្លែហូបស្លឹកជាដើម ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញ ជាង ៦០ លានដុងក្នុងមួយឆ្នាំ។ ក្រៅ​ពី​នោះ សមាគម ​បង្កលក្ខណៈ​ឲ្យ​ខ្ញុំ​ធ្វើ​ការគិតតម្លៃតាម​ម៉ោង​នៅ​សហករណ៍​ត្វងថាំង ​មាន​ទីតាំង​នៅក្នុង​ភូមិ។ អាស្រ័យហេតុនោះទើបខ្ញុំមានចំណូលបន្ថែមពី ១,៥-០២ លានដុង ក្នុងមួយខែ។ បច្ចុប្បន្ន​គ្រួសារ​ខ្ញុំ​មាន​ប្រាក់​ចំណូលលំនឹង។

សណ្ដែកដីជាប្រភេទដំណាំ ដែលបងប្អូននារីឃុំង៉ុវឡាក ជ្រើសដាំដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។

 ចំពោះសមាជិកា ថាច់ធីណាវី ជាគ្រួសារក្រីក្រនៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់សមាគមនារី សេដ្ឋកិច្ចគ្រួសារគាត់ឈានឡើងបានធូរធាគ្រាន់បើ។

  បង ណាវី បានឲ្យដឹង៖ គ្រួសារខ្ញុំមាន ដីស្រែ ០,៤ ហិកតា ប៉ុន្តែដោយសារគ្មានដើមទុនទើបជារៀងរាល់ឆ្នាំគ្រួសារខ្ញុំផលិតស្រូវ ទិន្នផលមិនបានខ្ពស់ ។ ដោយបានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមស្រុក (កាលពីដើមឆ្នាំ ២០២៣) និងបានចូលរួមវគ្គបំពាក់បំប៉នចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកទេសក្នុងការដាំដំណាំផ្សេងៗ ខ្ញុំក៏បង្វែរផ្ទៃដីផលិតស្រូវ 0,៣ ហិកតា មកដាំសណ្តែកដី ឆ្លាស់នឹងដំណាំផ្សេងៗ។ ទូទាត់ខ្ទង់ចំណាយ​រួច គ្រួសារ​ខ្ញុំ​នៅចំណេញ​ពី ៦០ - ៨០ លាន​ដុង ​ក្នុង​មួយ​ឆ្នាំ។

  អ្នកស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាក មានប្រសាសន៍ថា៖ “គោលបំណងដែលសមាគមចាត់តាំងសកម្មភាពជាច្រើន គឺដើម្បីរួមដំណើរជាមួយសមាជិកានិយាយរួម សមាជិកាជនជាតិខ្មែរ និយាយដោយឡែកពង្រីកសេដ្ឋ កិច្ច លុបបំបាត់ភាពក្រីក្រស្ថិរភាព ជំនួយឲ្យបងប្អូនធ្វើមានស្របច្បាប់។ ឆ្នាំ ២០២៥ សមាគមបន្តការឧបត្ថម្ភបណ្តាគ្រួសារ សាមជិកាដែលទើបនឹងរួរូចផុតពីភាពក្រីក្រមានទិសដៅថ្មីក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារស្ថិរភាព។

  អ្នកស្រី ង្វៀងធីម៉ីចូវ ប្រធានសមាគមសហព័ន្ធន៍នារីស្រុក យ្វៀងហាយ បានឲ្យដឹងថា៖ សមាគមស្រុកតែងចង្អុលការសមា គមនារីនៅមូលដ្ឋានគិតគូរដល់ជីវភាពសមាជិកានិយាយរួម សមាជិកាជនជាតិខ្មែរនិយាយដោយឡែក។ព្រោះនោះជាភារកិច្ច សំខាន់មួយរបស់អង្គការចាត់តាំងសមាគមនារីគ្រប់លំដាប់ថ្នាក់។ តាមរយៈនោះ សមាគមនារីឃុំង៉ូវឡាក ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពអនុវត្តល្អភារកិច្ចនោះ ។ សមាគមមានទម្រង់ និងសកម្មភាពជាក់ស្តែងជាច្រើនដើម្បីឧបត្ថម្ភសមាជិកា ក្នុងនោះមានសមាជិកជនជាតិខ្មែរ។

  សមាគមនារី​ឃុំ​ង៉ូវ​ឡាក មាន​សមាជិកា​ជាង ២.៨៣០ ​នាក់។ ក្នុង​នោះ​សមាជិកា​ជនជាតិ​ខ្មែរ​ជាង ​៦៣%។ ឆ្នាំ ២០២៥ សមាគមបន្តការឧបត្ថម្ភសមាជិការួម ក្នុងនោះមាន សមាជិកា ១៣ គ្រួសារ ទើបនឹងរួចផុតពីភាពក្រីក្រ បន្តការពង្រីកសេដ្ឋកិច្ចគ្រួសារ៕    អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.