07/05/2025 13:28
បងស្រីថាច់ធីអ្វាញ់ស៊ីដាក់ជីម្ទេស។
មកកាន់ភូមិដុំទេសមុនបណ្ដាថ្ងៃបុណ្យចូលឆ្នាំថ្មី គយគន់វាលស្រែឃើញគ្របដណ្ដប់ ដោយពណ៌បៃតងស្រស់នៃស្រូវនិងដំណាំគ្រប់ប្រភេទ ពន្លឺអគ្គិសនីភ្លឺសព្វច្រកល្ហកពេលរាត្រី គេហដ្ឋានថ្មីបានសាងសង់ឡើងយ៉ាងសមរម្យ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទបានកសាងរាបស្មើ រឹងមាំ។
ដំណាំចម្បងគឺម្ទេសដៃនាងបានគ្រួសារបងស្រី ថាច់ធីអ្វាញ់ស៊ី នៅភូមិដុំទេសរក្សាជាង ១០ ឆ្នាំកន្លង។ អាស្រ័យដំណាំម្ទេស ទើបគ្រួសារបងស្រីមានសេដ្ឋកិច្ចគ្រួសារបានកែលម្អជាលំដាប់ សាងសង់បានផ្ទះយ៉ាងសមរម្យព្រមទាំងទិញបានសម្ភារប្រើប្រាស់ គ្រប់មុខសម្រាប់ប្រជុំជីវភាពប្រចាំថ្ងៃ។ បង ស្រីអ្វាញ់ស៊ីមានប្រសាសន៍ឲ្យដឹង៖ “រដូវនេះ ខ្ញុំដាំម្ទេស ០៣ កុង។ អាស្រ័យបាន ទៅហ្វឹកហាត់បច្ចេកទេសក្នុងការដាំដំណាំ ក្នុងមួយកុងទិន្នផលផ្ដល់មធ្យម ១,៥ តោន។ ក្រោយពេលដាំប្រហែល ៤៥ ថ្ងៃ ម្ទេសចេញផ្កា ផ្លែ។ ពេលវេលាប្រមូលផលអូស អន្លាយប្រមាណ ០៣ ខែទើបអស់។ បីថ្ងៃខ្ញុំប្រមូលផលម្ដងហើយលក់ជាមួយតម្លៃ ពី ៤៣.០០០ - ៤៥.០០០ ដុងក្នុងមួយគីឡូក្រាម តាមការប៉ាន់ស្មានអាចទទួលបានប្រាក់ចំណូលជិត ២០០ លានដុង ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញជាង ១០០ លានដដុង”។
បងថាច់សឿនថែទាំចម្ការម្ទេស។
ចំណែកបងថាច់សឿន នៅភូមិជាមួយនោះក៏មានជីវភាពធូរធាអាស្រ័យដំណាំម្ទេសដែរ។ រដូវនេះ បងដាំម្ទេស ១,៥ កុង។ បងគិតដោយស្មានៗ ប្រសិនបើតម្លៃម្ទេសស្ថិរភាពដូចសព្វថ្ងៃនេះ បងនឹងប្រមូលប្រាក់បានប្រមាណ ១០០ លានដុង។ តាមប្រ សាសន៍របស់បងសឿន ដាំម្ទេសចំណេញជាងពី ៣ - ៤ ដងបើប្រៀបនឹងការផលិតស្រូវ ហើយបានឈ្មួញចុះទិញដល់ចម្ការ។
តាមរយៈប្រភពទុនពីមូលនិធិឧបត្ថម្ភកសិករគួបផ្សំជាមួយទុនរបស់ផ្នែកកសិកម្មតាមសេចក្ដីសម្រេចចិត្តលេខ ០៣/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ដីពីការចេញផ្សាយសេចក្ដីកំណត់គោលនយោបាយឧបត្ថម្ភរៀបចំផ្នែកកសិកម្មឡើងវិញ ដំណាក់កាល ២០២១-២០២៥ ភូមិដុំទេសមាន ០៣ គ្រួ សារបានវិនិយោគទុនកសាង រោងសំណាញ់សម្រាប់ដាំដំណាំ (វិនិយោគ ១០០ លាន ដុងសម្រាប់មួយទម្រង់ទំហំផ្ទៃដី ១.០០០ ម៉ែត្រក្រឡា)។
ផ្លូវឆ្លងកាត់វាលស្រែភូមិដុំទេសទើបបានកសាងរឹងមាំ។
ភូមិដុំទេសមានផ្ទៃដីធម្មជាតិ ១៦០,៦ ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម ៩៥,៩ ហិកតា ផ្ទៃដីដាំដុះរាល់ឆ្នាំជាង ៣៨៥ ហិកតា។ តម្លៃផលិតកសិកម្មសម្រេច ២៩,៥ ពាន់លានដុងក្នុងមួយឆ្នាំ។ លទ្ធផលនេះបញ្ជាក់ឲ្យឃើញពីវិស័យកសិកម្មនៅភូមិដុំទេសរីកចម្រើនខ្លាំង រួមចំណែកបង្កើនប្រភពចំណូលរបស់ប្រជាជនគួរកត់សម្គាល់។ ក្នុងឆ្នាំ ២០២៤ ភូមិបំបាត់គ្រួសារក្រីក្រចំនួន ០៥ គ្រួនិងគ្រួសារជិតក្រ ០៣ គ្រួ។ បច្ចុប្បន្ន ទូទាំងភូមិនៅមានគ្រួសារក្រីក្រតែ ០៩ គ្រួ និងគ្រួសារជិតក្រចំនួន ០២ គ្រួប៉ុណ្ណោះ។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ៗសម្រេច ៦៨ លានដុងក្នុងមួយឆ្នាំ។
តាមប្រសាសន៍របស់សមមិត្ត ថាច់ជាតិ ប្រធានគណៈកម្មការប្រជាជនភូមិដុំទេស៖ ភាពផ្លាស់ប្ដូរធំបំផុតរបស់មាមីងនៅទី នេះគឺមនោសញ្ចេតនារវាងអ្នកភូមិផងកាន់តែស្អិតល្មួត ស្និទ្ធស្នាល ចំណងសាមគ្គីក្នុង សហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានរឹតបន្តឹង។ មាមីងចេះអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសទៅក្នុងការផលិត ចិញ្ចឹមសត្វ ចេះទៅកាន់ដំណាក់សុខាភិបាលពិនិត្យជំងឺជាញឹកញាប់។ មាមីងមានរបៀបគិត របៀបធ្វើថ្មីៗញ៉ាំងឲ្យជីវភាពរស់នៅកាន់តែមានភាពវិវឌ្ឍន៍។
សមមិត្តផាងមិញតៀង លេខាគណៈកម្មាធិការបក្សឃុំង៉ូវឡាកមានប្រសាសន៍ឲ្យដឹងថា៖ សាខាបក្សភូមិដុំទេសមានបក្ខជន ២១ នាក់ ក្នុងនេះបក្ខជន ១៦ នាក់ជាជនជាតិខ្មែរ។ ក្នុងប៉ុន្មានឆ្នាំមកអាយនេះ សាខាបក្សភូមិបំផុសចលនាប្រជាជនឲ្យបង្កើនការផលិត អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ផ្លាស់ប្ដូរពូជដំណាំដែលផ្ដល់ទិន្នផលខ្ពស់ ពង្រីកផ្ទៃដីដាំដំណាំ ដើម្បីរួមចំណែកក្នុងការបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ។ សាខា បក្សតែងយកចិត្តទុកដាក់ដល់ការប្រគល់ភារៈឲ្យបក្ខជនទទួលបន្ទុកតាមដានស្ថានភាពផលិត ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីលាតត្រដាង ដោះស្រាយទាន់ពេលនូវបំណងប្រាថ្នារបស់ប្រជា ជន៕
អត្ដបទ- រូបថត៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។