• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន

04/03/2025 13:25

សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីបបានបង្កើតនៅឆ្នាំ ២០២២ មានសមាជិក ៣៥ នាក់ មានទុនលក្ខន្ដិកៈចំនួន ៥០០ លានដុង។ ប្រភពចំណូលប្រមូលបានក្នុងឆ្នាំ ២០២៤ ជា ង ០២ ពាន់លានដុង ក្នុងនោះ ប្រាក់ចំណេញដែលសហករណ៍សម្រេចបាន ១៥៧,៨ លានដុង ចំណាយឲ្យសមាជិករបស់សហករណ៍ ក្រុមសហការផលិតជាង ១,៨៨២ ពាន់ លានដុង។

  សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីបបានបង្កើតឡើងក្នុងបំណងជួយចងសម្ព័ ន្ធក្នុងការផលិត បង្កើនតម្លៃផលិតផលរបស់មាមីងកសិករ។

កសិករតាំងមិញហ្វាងថែទាំម្រះវិសេសផល។

  សមមិត្តហាមិញទ្រី នាយករងសហករណ៍កសិកម្មសរីរាង្គឡុងហ៊ីបមានប្រសាសន៍ឲ្យដឹង ថា៖ បច្ចុប្បន្ន សហករណ៍មានក្រុមសហការផលិតស្រូវគុណភាពខ្ពស់ ០២ ក្រុមនៅភូមិ ក្បាលទូក ០១ ក្រុមមានសមាជិក ៥១ នាក់ចូលរួមផលិត ៤០ ហិកតានិងមួយក្រុមទៀត នៅភូមិអញ្ចាញ (បេ) មានសមាជិក ១៥ នាក់ចូលរួមផលិត ១០ ហិកតា។ បណ្ដាសមា ជិករបស់ក្រុមសហការបានសហករណ៍ចងសម្ព័ន្ធជាមួយក្រុមហ៊ុន ADC ឧបត្ថម្ភអនុវត្ត ទម្រង់ផលិតស្រូវសុវត្ថិភាព។ ទន្ទឹមនឹងនោះ សហករណ៍បាន ផ្គត់ផ្គង់ពូជស្រូវគុណភាព ខ្ពស់ប្រមាណ ២០ តោន ទទួលរួចចែកចាយជីគ្រប់ប្រភេទ ដូចជា៖ NPK N ជប៉ុន, URE កាម៉ាវ, URE Phu My ជាដើមជាង ៣០ តោនដល់សមាជិកនិងមាមីងកសិករនៅលើភូមិ សាស្រ្តឃុំឡុងហ៊ីប។

 ក្រៅពីទម្រង់ផលិតស្រូវគុណភាពខ្ពស់ សហករណ៍នៅទាំងផ្សព្វផ្សាយអនុវត្តជោគជ័យ ទម្រង់ដាំម្រះវិសេសផលទៀតផង។ ទម្រង់បានអនុវត្តលើផ្ទៃដី ០,៣ ហិកតា ទិន្នផលផ្ដ ល់ ១,៤ តោនក្នុងមួយកុង ចំណេញ ៩,៣ លានដុង។ ឆ្លងតាមរយៈនោះ មានកសិករ ច្រើននាក់បានចុះឈ្មោះពង្រីកទូលាយទម្រង់នេះ។

ទម្រង់ផលិតស្រូវសុវត្ថិភាពនៅភូមិក្បាលទូក។

  កសិករតាំងមិញហ្វាង នៅភូមិអញ្ចាញ់បានឲ្យដឹងថា៖ ដោយឃើញប្រសិទ្ធភាពពីទម្រង់វិសោធនកម្ម លោកក៏បានចុះឈ្មោះជាមួយសហករណ៍ដាំម្រះវិសេសផល(ពូជ PaLee F1) ចំនួន ០១ កុងដី។ ក្នុងដំណាក់កាលដាំម្រះ លោកបានវិស្វករកសិកម្មមកឧបត្ថម្ភបង្ហាញ បច្ចេកទេសដាំតាំងពីរបៀបលើករង បណ្ដុះកូនពូជរហូតដល់ការថែទាំ។ល។ ចាប់តាំងពី ពេលដាំមកទល់ពេលនេះ (ជាង ០១ ខែ) បាញ់ថ្នាំបង្ការដង្កូវក្រាតែម្ដងគត់តាមការណែនាំរបស់វិស្វករ ប៉ុន្តែម្រះនៅតែលូតលាស់ល្អជានិច្ច។

  ពេលចូលរួមទម្រង់ផលិតស្រូវគុណភាពខ្ពស់ មាមីងកសិករមិនត្រឹមតែបានសហករណ៍ ផ្គត់ផ្គង់ពូជស្រូវមានគុណភាព ថ្នាំការពាររុក្ខជាតិ ជីដោយតម្លៃអាទិភាព ថែមទាំងបានធា នាប្រមូលទិញផលិតផលជាមួយតម្លៃខ្ពស់ជាងទីផ្សារ ៤០០ ដុងក្នុងមួយគីឡូក្រាម ជួយឲ្យមាមីងកសិករបង្កើនប្រាក់ចំណេញពី ២៥-២៨ លានដុងក្នុងមួយហិកតា។

  ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមូលដ្ឋាន សហករណ៍កសិកម្មសរីរាង្គឡុ ងហ៊ីបកំពុងកសាងពាណិជ្ជសញ្ញាសម្រាប់អង្ករ ០២ ប្រភេទដែលសមាជិកសហករណ៍ ផលិតផ្ទាល់ដៃ (អង្ករសំរូបពណ៌ស្វាយនិងអង្ករស្អាតST24 ឡុងហ៊ីប) ដែលជាផលិតផល ភ្ជាប់ពាណិជ្ជសញ្ញារបស់មូលដ្ឋាន រួមចំណែកបង្កើនគុណភាព តម្លៃផលិតផល កំណត់ទិសដៅកសាងផលិតផល OCOP  មានឈ្មោះថា “អង្ករសរីរាង្គឡុងហ៊ីប” នៅពេល ខាងមុខនេះ។

  សហករណ៍ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំកំណត់ ទិសដៅ ផ្សព្វផ្សាយ បំផុសចលនាមាមីងកសិករចូលរួមផលិតតាមទិសដៅជាសមូហភាព ផលិតស្រូវសុវត្ថិភាពជីវសាស្រ្តដោយមានការចងសម្ព័ន្ធជាមួយបណ្ដាអាជីវកម្ម ក្រុមហ៊ុនមានប្រជាប្រិយភាពដូចជា៖ ក្រុមហ៊ុន ADC, Sumo ។ល។ ដើម្បីបានផ្គត់ផ្គង់ជី ថ្នាំការពាររុក្ខជាតិមានគុណភាពខ្ពស់ និងបានណែនាំបច្ចេកទេសថែទាំស្រូវ បានជួយឧបត្ថម្ភបង្ការ កម្ចាត់ពេលស្រូវ ដំណាំមានជំងឺ៕

អត្ថបទ-រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.