• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

យុទ្ធជនកងប្រជាស្វ័យត្រាណនៅនឹងសមរភូមិមុខបង្ការអាសន្នរោគជំងឺ

03/08/2021 08:44

ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបង្កើតបណ្តាប៉ុស្តិ៍ពិនិត្យសុខាភិបាលនៅនឹងតំបន់ច្រកចេញចូលភូមិសាស្ត្រខេត្ត។ ប៉ុស្តិ៍សុខាភិបាលនីមួយៗរួមមាន បុគ្គលិកសុខាភិបាល កងតម្រួតចរាចរណ៍ អធិការកិច្ចចរាចរណ៍ និងកងកម្លាំងយោធា សមាជិកសម្ព័ន្ធយុវជនរបស់មូលដ្ឋានចូលរួមប្រចាំការអនុវត្តភារកិច្ច។

ស្ថិតនៅនឹងបុស្តិ៍ប្រចាំការនីមួយៗ បណ្តាយុទ្ធជនប្រជាស្វ័យត្រាណជានិច្ចកាលគឺជាបណ្តាកត្តាយ៉ាងសកម្ម អស់ពីចិត្តចូលរួមអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន។

បណ្តាប៉ុស្តិ៍មានភារកិច្ចត្រួតពិនិត្យការរបាយការណ៍សុខាភិបាល អប់រំ ក្រើនរំលឹកប្រជាជនឱ្យលើកកម្ពស់ចំណេះដឹងរួមជាមួយនឹងសហគមន៍ដើម្បីបង្ការរោគជំងឺ ហើយរបាយការណ៍ទាន់ពេលជូនគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ចំពោះបណ្តាករណីសង្ស័យមានជ្រាបមេរោគដើម្បីម្ចាស់ការអនុវត្តបណ្តាវិធានការធ្វើចត្តាឡីស័កបង្ការរោគជំងឺ។

យើងខ្ញុំមកកាន់ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលស្ពានកូចៀង ឃុំដាយភឿក ស្រុកកាងឡុង បណ្តាបុគ្គលិកសុខាភិបាលប្រចាំការនៅប៉ុស្តិ៍កំពុងបំពេញការងារនៅក្រោមម្លុប់ជុំរុំដោយកម្ដៅស្អុះស្អាប់។ ទន្ទឹមនឹងនោះប៉ុស្តិ៍ក៏មានមនុស្សច្រើន និងមធ្យោបាយដឹកជញ្ជូនកំពុងរងចាំដល់វេនដើម្បីរាយការណ៍សុខាភិបាល នៅខាងក្នុងបណ្តាក្រុមប្រចាំការធ្វើការយ៉ាងអស់ពីពលភាព។ បណ្តាយុទ្ធជនកងប្រជាស្វ័យត្រាណ បណ្តាសមាជិកស្ម័គ្រចិត្តរបស់ឃុំ ទីប្រជុំជនកំពុងសកម្មក្តាប់ព័ត៌មានរបាយការណ៍សុខាភិបាលរបស់ប្រជាជនឆ្លងប៉ុស្តិ៍ ឆ្លងតំបន់ ត្រួតពិនិត្យសុខាភិបាល បណ្តាគ្រូពេទ្យវេជ្ជបណ្ឌិតកំពុងធ្វើតេស្តរហ័សជូនប្រជាជនបើកបរឆ្លងប៉ុស្តិ៍។

យុទ្ធជនប្រជាស្វ័យត្រាណកំពុងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល។ រូបថត៖ ថាញ់ញ៉ា

យុទ្ធជនប្រជាស្វ័យត្រាណង្វៀងដឹកហ្វី ប្រជាស្វ័យត្រាណប្រចាំការស្រុកកាងឡុងបានឱ្យដឹងថា៖ បងបានចូលរួមជាកងកម្លាំងប្រជាស្វ័យត្រាណប្រចាំការស្រុកកាលពីខែមេសាឆ្នាំ ២០២១ ឆ្លងតាមការងារហ្វឹកហាត់ បងជ្រួតជ្រាបបានអំពីសមត្ថកិច្ច ភារកិច្ចរបស់កងកម្លាំងប្រជាស្វ័យត្រាណសំខាន់នោះគឺ ការចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈប្រយុទ្ធរួមចំណែកជួយមូលដ្ឋានអនុវត្តសម្រេចភារកិច្ចការងារយោធា-ការពារជាតិមូលដ្ឋាន និងចូលរួមការងារប្រជាចលនា ការងារបង្ការប្រឆាំង គ្រោះធម្មជាតិ អាសន្នរោគជំងឺ ដូច្នោះពេលដែលមានបទបញ្ជា បងនិងបណ្តាមិត្តរួមអាវុធក្នុងក្រុមប្រជាស្វ័យត្រាណប្រចាំការត្រៀមលក្ខណៈទទួលភារកិច្ចនៅនឹងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលស្ពានកូចៀងនេះ។

ចូលរួមប្រចាំការនៅនឹងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល បងហ្វីរួមជាមួយនឹងបណ្តាយុវជនស្ម័គ្រចិត្តរបស់បណ្តាឃុំ ទីប្រជុំជនអនុវត្តភារកិច្ចចែកចាយប័ណ្ណរបាយការណ៍សុខាភិបាល យកព័ត៌មានឱ្យអ្នកបើកបរ ម្ចាស់មធ្យោបាយឆ្លងប៉ុស្តិ៍។ ក្នុងនោះ ការកត់ត្រាបណ្តាព័ត៌មានអំពីគោត្តនាម បកតិនាម អាសយដ្ឋាន កន្លែងផ្តើមដំណើរ កន្លែងទៅដល់ លេខទូរស័ព្ទទាក់ទង ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ ក្រើនរំលឹកប្រជាជនអនុវត្តការរាយការណ៍សុខាភិបាលជាមួយនឹងមូលដ្ឋាន អនុវត្តតាមអនុសាសន៍ ៥K ក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

ចូលរួមអនុវត្តប្រចាំការនៅនឹងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលស្ពានម៉ាយតឹក ទីប្រជុំជនកាងឡុង ស្រុកកាងឡុងមាន កៅង្វៀងខាញ់ យុទ្ធជនប្រជាស្វ័យត្រាណប្រចាំការទីប្រជុំជនកាងឡុង។ អាស្រ័យដោយប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលធ្វើសកម្មភាពជានិច្ចកាល ២៤/២៤ ម៉ោង បានជាក្នុងមួយថ្ងៃចែកចេញជា ០៣ វេនប្រចាំការ ក្នុងមួយវេនៗ ០៨ ម៉ោង ជូនពេលមានវេនខ្លះប្រចាំការពេលយប់ទៀត។ យុទ្ធជនកៅង្វៀងខាញ់បានឱ្យដឹងថា៖ ពេលមានបទបញ្ជាកោះហៅអនុវត្តភារកិច្ចនៅនឹងប៉ុស្តិ៍ ខ្លួនខ្ញុំនិងបណ្តាយុទ្ធជនក្នុងក្រុមតែងជ្រោងខ្ពស់ស្មារតីភារកិច្ច ត្រៀមជាស្រេចដើម្បីរួមជាមួយនឹងមូលដ្ឋានចូលរួមការងារបង្ការរោគជំងឺ។ ខ្ញុំយល់ឃើញថានេះជាភារកិច្ចដែលមានផលប្រយោជន៍ជាក់ស្តែង ដើម្បីទុកឱ្យកម្មាភិបាល យុទ្ធជនកងកម្លាំងប្រជាស្វ័យត្រាណដូចជាយើងខ្ញុំបានរួមវិភាគទានមួយចំណែកសម្រាប់ការងារបង្ការអាសន្នរោគជំងឺរបស់មូលដ្ឋាន។

លោកង្វៀងវ៉ាំងនិញ ប្រធានក្រុមអធិការកិច្ចចរាចរណ៍-ដឹកជញ្ជូនលេខ ១ របស់មន្ទីរគមនាគមន៍-ដឹកជញ្ជូន ប្រធានប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលស្ពានម៉ាយតឹកបានឱ្យដឹងថា៖ បណ្តាយុទ្ធជនប្រជាស្វ័យត្រាណចូលរួមអនុវត្តប្រចាំការនៅនឹងប៉ុស្តិ៍តែងមានអត្តចរិតម៉ឹងម៉ាត់ ប្រតិបត្តិល្អបណ្តាសេចក្តីកំណត់អំពីពេលវាលា បងៗគឺជាកត្តាសកម្ម អស់ពីចិត្តក្នុងការអនុវត្តន៍ភារកិច្ច។ ទន្ទឹមនឹងនោះ បណ្តាបងក៏គឺជាកងកម្លាំងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅនឹងតំបន់ប៉ុស្តិ៍ពេលដែលមានសភាពការណ៍កើតឡើង៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.