• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

21/02/2025 08:32

ក្នុងឆ្នាំ ២០២៤ សមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់ ស្រុកកាងឡុង ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាកចំនួន ៣៥ នាក់ ។ លុះដល់ចុងឆ្នាំមានសមាជិកា ២៥ នាក់រួចផុតពីការលំបាក កសាងជីវភាពបានធូរធា ក្នុងនោះមានសមាជិកាជនជាតិខ្មែរ ១៥ នាក់។

សមាជិកាគឹមធីហាញ់ទិញដំឡូងជ្វាលក់ដុំឲ្យអតិថិជន។

  សមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់ មាន​សមាជិកា ១.៤២៦ នាក់ ក្នុង​នោះ​សមាជិកាខ្មែរ ៣៥% ។ ជារៀងរាល់ឆ្នាំ សមាគមបានដាក់​កម្រិតផែនការច្បាស់លា​ស់ដើម្បីឧបត្ថម្ភសមាជិកាដែលមាន​ស្ថានភាពលំបាក។ផ្តើមពីនោះ សមាគម បំផុសចលនាគ្រួសារសមាជិកាដែលមានជីវភាពធូរធាទទួលឧបត្ថម្ភគ្រួសារសមាជិកាមានស្ថានភាពលំបាក ។ ដើម្បីអនុវត្តល្អចលនានោះ សមាគមចង្អុលការឲ្យសាខាសមាគមក្នុងឃុំទៅ​ស្វែងយល់អំពីជីវភាពគ្រួសារសមាជិកាដែលមានស្ថានលំបាក អាស្រ័យសា​ខាសមាគមទទួលឧបត្ថម្ភ (សាខាសមាគមនីមួយៗទទួលឧបត្ថម្ភសមាជិកាតិចបំផុត ០២ នាក់) រួចរាយការណ៍ជូនសមាគមថ្នាក់លើឧបត្ថម្ភទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ណែនាំអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះសមស្របតាមស្ថានភាពជាក់ស្តែងនៃគ្រួសារសមាជិកាម្នាក់ៗ។ ក្នុងឆ្នាំ ២០២៤ សមាគមបានសហការជាមួយកម្មាភិបាលមូលនិធិឧបត្ថម្ភនារីនៅខេត្តត្រាវិញពង្រីកសេដ្ឋកិច្ចចាត់តាំងរំសាយទុនជាង ១,៥ ពាន់លានដុង ដោះស្រាយជូនសមាជិកា ១១២ នាក់បុល ក្នុងនោះសមាជិកាមានស្ថានភាពលំបាក ៣៣ នាក់។

  សាខា​សមាគមភូមិពិសី មាន​សមាជិកា​ ១១៥​​​​​​​​ នាក់ ក្នុង​នោះ​មាន​សមាជិកាជនជាតិ​ខ្មែរ ៧៥%។ ក្នុងឆ្នាំ ២០២៤ សា​ខាសមាគមមានសមាជិកា ០៤ នាក់ មានជីវភាពធូរធា។ សម្រេចបានលទ្ធផលនោះ សាខាសមាគមបានសហការជាមួយសមាគសហព័ន្ធន៍នារីឃុំ\ និង សមាជិកាដែលមានជីវភាពគ្រួសារគ្រាន់បើបង្កលក្ខណៈឲ្យសមាជិកាដែលមានស្ថានភាពលំបាកមានដើមទុនសម្រាប់ចិញ្ចឹមសត្វ លក់ដូរជាដើម។ ទន្ទឹមនឹងនោះ សា​ខាសមាគមនៅទាំងចលនាសមាជិកាបង្កើតទម្រង់ “ចិញ្ចឹមជ្រូកដី” “ហ៊ុនទុនលក់ដូរ” ដោយមានសមាជិកា ១៨ នាក់ចូលរួម ។ របៀប​ហ៊ុនទុន៖ ក្នុងមួយត្រីមាសហ៊ុនប្រាក់ ​០៣ ​លាន​ដុង រួចចាប់ឆ្នោត បើនរណា​ចាប់បានឆ្នោតមុន អ្នកនោះទទួលប្រាក់ទុនមុន ។

  មកកាន់គ្រួសារសមាជិកាគឹមធីហាញ់ ទើបយើងខ្ញុំបានដឹងថា នៅឆ្នាំ ២០១៨ បងហាញ់បានសាខាសមាគមនារីភូមិជូនប្រាក់ទុន ២៧ លានដុងសម្រាប់លក់ដូ​រ ។ បងហាញ់ បានឱ្យដឹងថា៖ ផ្តើមពីទម្រង់ “ហ៊ុនទុនលក់ដូរ” ខ្ញុំ ទទួលប្រាក់ទុនចំនួន ២៧ លានដុង។ ខ្ញុំទិញគោញី ០១ ក្បាល តម្លៃ ១៥ លានដុង  ក្រៅពីនោះខ្ញុំចំណាយក្នុងការលក់ដូរ។ អាស្រ័យដើមទុននោះ ទើបជីវភាពគ្រួសារខ្ញុំរួចផុតពីការលំបាក ​ធូរធាដូចបច្ចុប្បន្ន។

  ចំពោះគ្រួសារបងស៊ើងធីសុភី នៅភូមិពិសី អាស្រ័យបានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុន ទទួលបានប្រាក់ទុនពីទម្រង់ចិញ្ចឹមជ្រូកដីរបស់សាខាសមាគមទើបសេដ្ឋកិច្ចគ្រួសារបងបានធូរធាគ្រាន់បើ។

  បងសុភីសំណេះសំណាល៖ ឆ្នាំ ២០២១ សមាគមនារីឃុំបង្កលក្ខណៈឲ្យខ្ញុំបុលទុន ៣០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក ។ ពេលទទួលបានទុននោះមក ខ្ញុំទិញគោ ១ ក្បាល និងសង់រោងគោ។ ឆ្នាំ ២០២២ ខ្ញុំទទួលប្រាក់ទុន ១៥ លានដុង ពីទម្រង់ចិញ្ចឹមជ្រូកដីរបស់សាខាសមាគម ខ្ញុំក៏សង់រោងគោឲ្យទូលាយរួចទទួលចិញ្ចឹមគោប្រវាស់ជាមួយអ្នកភូមិផង។បច្ចុប្បន្ន ហ្វូងគោរបស់ខ្ញុំមាន ០៧ ក្បាល (ចិញ្ចឹមប្រវាស់ ០២ ក្បាល) ក្នុងនោះមានកូនគោ ០២ ក្បាល។ ដោយបានសមាគមនារីគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភទើបគ្រួសារខ្ញុំមានគោសម្រាប់ចិញ្ចឹម។

  បងឡឹមធីហុងលៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់បានឲ្យដឹង៖ ដើម្បីបន្ដការអនុវត្ដន៍បណ្ដាចលនារបស់សមាគម ក្នុងនោះមានចលនា “ឧបត្ថម្ភនារីមា​ន​ស្ថានភាពលំបាក” ឆ្នាំ ២០២៥ គណៈអចិន្ដ្រៃយ៍សមាគមនារីឃុំ បន្ដការកសាងផែនការឧបត្ថម្ភសមាជិកាដែលមាន​ស្ថានភាពលំបាកឲ្យរួចផុតពីការលំបាក​។ ទន្ទឹមនឹងនោះ សមាគមបន្តការប្រគល់ភារកិច្ចជូនសាខាសមាគមនីមួយៗ ឧបត្ថម្ភសមាជិកាដែលមាន​ស្ថានភាពលំបាកក្នុងមួយឆ្នាំតិចបំផុត ០២ នាក់ ជម្នះការលំបាកធ្វើមាន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្ដល្អការងារពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត

ប្រភពព័ត៌មានពីគណៈនាយកក្រុមហ៊ុនអគ្កិសនីត្រាវិញ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ៦.៥៩២.០៨៤ គីឡូវ៉ាតស្មើ ២,៣៣% បរិមាណផលអគ្គិសនីពាណិជ្ជ ផល (អគ្គិសនីពាណិជ្ជផលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ចំនួន ២.២១៣.២៣២ គីឡូវ៉ាត)។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តការ ប្រិតសំចៃសម្រេច និងសម្រេចលើសកម្រិតផែនការ។ អំពីអគ្គិសនីពាណិជ្ជផលក្នុងត្រីមាស ទី ១ ឆ្នាំ ២០២២ អនុវត្តសម្រេច ២.២១៣.២៣២ គីឡូវ៉ាត។ អគ្គិសនីក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ កើនខ្ពស់បំផុត គឺអគ្គិសនីចូវថាញ់ ២,៥២% ទាបបំផុតគឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយ ២,១១%។

  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
  • ធានាអត្ថន័យគ្រប់គ្រាន់ និងភាពកក់ក្តៅនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.