• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី

25/02/2022 08:44

វត្តវាលលាក់ ចម្ងាយពីទីក្រុងត្រាវិញប្រមាណ ៤០ គីឡូម៉ែត្រទៅទិសខាងត្បូងមានទីតាំងនៅ​ភូមិវាលលាក់ ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ។

ណែនាំរបៀបប្រើប្រាស់បណ្ដាឧបករណ៍អគ្គិសនី ។ រូបថត៖ ហ្វីហ្វាង

      បណ្ដាឆ្នាំកន្លង វត្តវាលលាក់តែងជ្រោមជ្រែង​ល្អការងារប្រិតសំចៃអគ្គិសនីអាស្រ័យផ្នែកអគ្គិសនីបំផុសចលនា។ រៀងរាល់ថ្ងៃ ក្នុងវត្តប្រើប្រាស់ បណ្ដាឧបករណ៍អគ្គិសនីដូចជា៖ ម៉ូតើ ទូត្រជាក់ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង កង្ហារ និងឧបករណ៍អគ្គិសនីផ្សេងៗមួយចំនួនទៀតក្នុងមួយខែចំណាយប្រាក់អគ្គិសនីជាមធ្យម ២,៨ លានដុង។ តាម ថេរដីការបស់ព្រះតេជគុណ ថាច់យ៉េត ព្រះចៅអធិការវត្តវាលលាក់ឲ្យដឹងថា៖ ដើម្បីកាត់បន្ថយចំនួនអគ្គិសនី និងប្រាក់អគ្គិសនីប្រើប្រាស់ក្នុងវត្តនោះ វត្តតែងអនុវត្តបណ្ដាវិធីសាស្រ្តដូចជា៖ ផ្លាស់អំពូលភ្លើងសរសៃសក់ទាំងស្រុងមកប្រើប្រភេទ អំពូលភ្លើងមិនសូវបង់អគ្គិសនី កាត់បន្ថយការប្រើ ម៉ាស៊ីនត្រជាក់ ប្រើកង្ហារជំនួសវិញ អំពូលភ្លើងប្រើសម្រាប់ក្នុងការប្រជុំជីវភាពច្រើនប្រើតែក្នុងពេលមានពិធីបុណ្យទានក្នុងវត្តពេលថ្ងៃប្រើពន្លឺព្រះអាទិត្យ កាត់បន្ថយការប្រើប្រាស់អំពូលភ្លើង និងកង្ហារអគ្គិសនី ។ សំណូមពរឲ្យព្រះសង្ឃក្នុងវត្តទាំងអស់អង្គអនុវត្តវិធានការប្រិតសំចៃអគ្គិសនី “បិទអំពូលភ្លើងពេលមិនចាំបាច់”  និងឧបករណ៍ អគ្គិសនីទាំងអស់ពេលចេញទៅក្រៅ។ ក្រៅពីនោះ បណ្ដាអំពូលភ្លើងនៅខ្លោងទ្វារនិងនៅកន្លែង មួយចំនួនទៀតសុទ្ធសឹងបានផ្លាស់ដោយអំពូល ភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ។ អាស្រ័យហេតុនោះ បច្ចុប្បន្នប្រាក់អគ្គិសនីទូទាត់ ក្នុងមួយខែប្រិតសំចៃបានជាង ៣០០.០០០ ដុង។
     ព្រះចៅអធិការវត្តវាលលាក់ឲ្យដឹងបន្ថែម៖ វត្តមានពុទ្ធបរិស័ទជាង ២០០ នាក់តែងអញ្ជើញមក វត្តប្រជុំជីវភាពសាសនា។ នៅរាល់ថ្ងៃឧបោសថសីលក៏ដូចជាថ្ងៃបុណ្យទាន វត្តតែងចលនា ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឲ្យអនុវត្តវិធានការប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីសុវត្ថិភាព។ ក្រោយពេលធ្វើការផ្សព្វផ្សាយចលនាពុទ្ធបរិស័ទទាំងនោះបានយល់អំពីអត្ថន័យនៃការប្រិតសំចៃអគ្គិសនីនាំមកផលប្រយោជន៍សម្រាប់សង្គមផង ប្រិតសំចៃខ្ទង់ចំណាយសម្រាប់គ្រួសារផង។ អាស្រ័យហេតុនោះ គ្រួសារពុទ្ធបរិស័ទទាំងអស់ សុទ្ធសឹងប្រើប្រាស់អគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ៕                ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
  • ធានាអត្ថន័យគ្រប់គ្រាន់ និងភាពកក់ក្តៅនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.