• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកថ្កូវ៖ បង្វែរផ្ទៃដីដាំអំពៅផ្ដល់ទិន្នផលទាបមកផលិតស្រូវ និងដាំដំណាំវិញ

03/08/2021 08:48

ស្ថិតក្នុងស្ថានភាពតម្លៃអំពៅវត្ថុធាតុដើមចុះថោកបណ្ដាលឲ្យអ្នកដាំអំពៅនៅស្រុកថ្កូវខាតដើមទុនជាច្រើនឆ្នាំបន្តបន្ទាប់។ ដើម្បីរកទិសដៅឲ្យអ្នកដាំអំពៅនៅស្រុកថ្កូវ ទន្ទឹមនឹងបណ្ដាផ្ទៃដីដាំអំពៅដែលមានលក្ខណៈផលិតងាយស្រួលបានមាមីងកសិករបង្វែរមកផលិតស្រូវ ដាំដំណាំផ្សេងៗ និងដាំស្មៅចិញ្ចឹមគោ។ បច្ចុប្បន្ននេះ ការដាំស្មៅចិញ្ចឹមគោផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់បង្គួរសម្រាប់កសិករស្រុកថ្កូវ ជាពិសេសនៅបណ្ដាតំបន់ដាំអំពៅដូចជា៖ ឃុំគីមស៊ើង អាងក្វាងហ៊ឺវ លឺវង៉ីបអាញ់ ង៉ាយស្វៀង ថាញ់ស៊ើង។ល។

សំណេះសំណាលជាមួយយើងខ្ញុំ លោក ត្រឹងវ៉ាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹងថា៖ ដើម្បីបង្កើនលទ្ធផលសេដ្ឋកិច្ចក្នុងការផលិត ជាពិសេសចំពោះបណ្ដាតំបន់ដាំអំពៅមិនសូវបានងាយស្រួល ផ្ដល់ទិន្នផលទាប គិតតាំងពី ឆ្នាំ ២០១៧ មកទល់ពេលនេះ អ្នកដាំអំពៅក្នុងស្រុកបានបង្វែរមកចិញ្ចឹមជលផលនិងដាំប្រភេទដំណាំផ្សេងវិញ។ ជាពិសេសគឺបង្វែរពីផ្ទៃដីដាំអំពៅមកដាំស្មៅបានជាង ៧៥៦ ហិកតា។ ដោយឡែកក្នុងរយៈពេល ០៦ ខែដើមឆ្នាំ​ ២០២១ មានផ្ទៃដីដាំអំពៅចំនួន ៤៥,២៤ ហិកតាបានបង្វែរមកដាំស្មៅ។ តម្លៃសេដ្ឋកិច្ចពីផ្ទៃដីដាំអំពៅបង្វែរមកដាំស្មៅផ្ដល់ទិន្នផលខ្ពស់ នេះជាប្រភេទដំណាំមួយក្នុងបណ្ដាប្រភេទដំណាំមានលក្ខណៈពិសេសច្រើនអាចដាំបាននៅតំបន់ដីមិនសូវមានជីជាតិ ពិបាកផលិត (ខ្វះទឹក ជន់លិច ជ្រាបជាតិជូរប្រៃ​។ល។) ឆ្លងតាមនោះជំរុញចលនាចិញ្ចឹមគោឲ្យរីកចម្រើន។

មាមីងកសិកររៀបចំចម្ការអំពៅដើម្បីចុះពូជដំណាំ។ រូបថត៖ រតនា

កសិករឡឹមយ៉ង នៅភូមិបាឆាវ (បេ) ឃុំគីមស៊ើងបានឲ្យដឹងថា គ្រួសារគាត់មានផ្ទៃដីដាំអំពៅជិត ០,២ ហិកតា ប៉ុន្ដែដាំខាតដើមទុនច្រើនឆ្នាំបន្តបន្ទាប់។ ឆ្នាំ ២០១៩ គាត់ចាប់ផ្ដើមដាំស្មៅចិញ្ចឹមគោមេ ០៤ ក្បាល គ្រួសារមិនចាំបាច់ទិញចំបើងបន្ថែមឡើយ។ ក្នុងមួយឆ្នាំ ហ្វូងគោមេរបស់គាត់កើតកូនបានពី ០៣ -០៤ ក្បាល។ តម្លៃកូនគោនាពេលបច្ចុប្បន្នក្នុងមួយក្បាលពី ១៧-២០ លានដុង(កូនគោមានអាយុកាល ០៦ ខែ)ក្នុងមួយឆ្នាំគ្រួសារគាត់ទទួលបានប្រភពចំណូលជាង ៣៥ លានដុង។

បានដឹងថា ជាមួយបណ្ដាពូជស្មៅបច្ចុប្បន្ននេះ កំពុងបានប្រជាជននៅស្រុកថ្កូវដាំច្រើនសម្រាប់ចិញ្ចឹមគោ ចិញ្ចឹមពពែក្នុងមួយហិកតាផ្ដល់ទិន្នផលពី ១៦០-២០០ តោនក្នុងមួយឆ្នាំ។តាមប្រសាសន៍របស់លោកត្រឹងវ៉ាំងតឿ កម្មាភិបាលការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ៖ ស្មៅបច្ចុប្បន្នបានម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយចំនួនទិញក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ១.០០០-១.១០០ ដុង ប្រសិនបើទម្រង់ដាំស្មៅរបស់មាមីងកសិករឆ្ពោះទៅតាមទិសពាណិជ្ជកម្ម និងចងសម្ព័ន្ធជាមួយបណ្ដាកសិដ្ឋានគ្រួសារចិញ្ចឹមគោច្រើនដើម្បីលក់ស្មៅនោះនឹងនាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេង។ តាមការគិតប្រសិនបើដាំស្មៅ តែមួយមុខក្នុងមួយហិកតាក្នុងមួយឆ្នាំអាចមានប្រភពចំណូលជាង ១៥០ លានដុង ព្រោះទុន ចំណាយដាំស្មៅតិច។

ផ្ដើមពីចលនាបង្វែរដីដាំអំពៅមកដាំស្មៅចិញ្ចឹមគោ បានជះឥទ្ធិពលយ៉ាងសកម្មដល់ការបង្កើនហ្វូងគោរបស់ស្រុកថ្កូវ។ បច្ចុប្បន្ននេះ  សរុបហ្វូងគោរបស់មាមីងនៅស្រុកថ្កូវមកពង្រីកបាន ៣៩.២៦៤ ក្បាល សម្រេច ១០៦,១១% ប្រៀបជាមួយផែនការ (៣៧.០០០ ក្បាល)​កើន ១១.៩០៩ ក្បាលប្រៀបជាមួយដំណាក់កាលជាមួយនៃឆ្នាំមុន។

មីងគឹមធីបៃ នៅភូមិស្វាយជ្រំ ឃុំគីមស៊ើង បានឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លង គ្រួសារដាំអំពៅខាតដើមទុន ម៉្លោះហើយឆ្នាំ ២០២០ គ្រួសារគាត់បង្វែរមកដាំស្មៅជាង ០,៤ ហិកតា។ គ្រួសារគាត់ចិញ្ចឹមគោបាន ០៥ ក្បាល ចាប់តាំងពីពេលដាំស្មៅមកទល់ពេលនេះ គ្មានទិញចំបើងទៀតឡើយ ស្មៅផ្ដល់គ្រប់សម្រាប់ហ្វូងគោរបស់គ្រួសារ។ ដាំស្មៅផ្ដល់ប្រភពចំណូលខ្ពស់ ប៉ុន្តែដោយសារហ្វូងគោក្នុងបណ្ដាគ្រួសារមិនច្រើនប៉ុន្មាន ម៉្លោះហើយផ្ទៃដីដាំអំពៅនៅចោលច្រើន បច្ចុប្បន្ននេះ ចំនួនផ្ទៃដីដែលបានបង្វែរមកដាំស្មៅគ្រប់តែផ្ដល់ឲ្យហ្វូងគោរបស់គ្រួសារ។ បណ្ដាគ្រួសារដែលមានផ្ទៃដីដាំអំពៅនៅទីនេះមានបំណងថា បើសិនបានចងសម្ព័ន្ធជាមួយបណ្ដាតំបន់ដែលមានចិញ្ចឹមគោច្រើនត្រូវការទិញស្មៅនោះ​ នឹងមានគ្រួសារជាច្រើនទៀតបង្វែរផ្ទៃដីដាំអំពៅមកដាំស្មៅសម្រាប់លក់៕    

ប្រែសម្រួល៖ លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.