• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

សង្ឃឹមថានឹងឆាប់បង្រ្កាបបានជំងឺ ដើម្បីជីវភាពវិលមកសភាពដើមវិញ

27/07/2021 09:04

បច្ចុប្បន្ន ទូទាំងខេត្តមានមណ្ឌលហ៊ុមព័ទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ច្រើនកន្លែង ក្នុងនោះ នៅស្រុកថ្កូវមាន ០២ កន្លែង រួមមាន ២២ គ្រួសារ ដោយមានប្រជាជនចំនួន ៧៦ នាក់នៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ទាក់ទងដល់ករណីជំងឺ BN38377 និង BN42232។ ក្នុងដំណាក់កាលដែល ត្រូវហ៊ុមព័ទ្ធ រដ្ឋអំណាចមូលដ្ឋានរួមជាមួយផ្នែក មានសមត្ថកិច្ចតែងយកចិត្តទុកដាក់ ឧបត្ថម្ភប្រជាជនស្ងប់ចិត្តក្នុងការប្រជុំជីវភាពប្រតិបត្តិត្រឹមត្រូវ បណ្ដាសេចក្ដីកំណត់ស្ដីពីបង្ការទប់ស្កាត់អាសន្នរោគ។

មណ្ឌលហ៊ុមព័ទ្ធ គម្លាតសង្គម។
     បងគឹមញ៉ឹក ប្រជាជននៅក្នុងមណ្ឌលហ៊ុមព័ទ្ធ បង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ស្រុកថ្កូវ សំណេះសំណាល៖ ពេលអ្នកជំងឺ  BN38377  បានបញ្ជាក់ថាវិជ្ជមានជាមួយវិរុស SARS-CoV-2 ភ្លាម កងកម្លាំងសមត្ថកិច្ចបានមកទីនេះបាញ់ថ្នាំរម្ងាប់មេរោគ អនុវត្តការពិនិត្យ អង្កេត រួចសំណូមពរឲ្យប្រជាជនកុំចេញពីផ្ទះ។ ក្រោយមក យើងខ្ញុំក៏ទទួលបានដំណឹងហ៊ុមព័ទ្ធ ចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ យើងខ្ញុំស្លន់ស្លោ យ៉ាងខ្លាំងព្រោះអ្វីៗមកដល់ដោយចៃដន្យ។ ថ្វីត្បិតដូច្នោះក្ដី បានការឧបត្ថម្ភពីសំណាក់ស្ថាប័ន សមត្ថកិច្ច ម៉្លោះហើយយើងខ្ញុំស្ងប់ចិត្ត ប្រតិបត្តិត្រឹមត្រូវ គ្រប់គ្រាន់តាមបណ្ដាសេចក្ដីកំណត់ ហើយសង្ឃឹមថារដ្ឋអំណាចឆាប់បង្រ្កាបបានជំងឺ ដើម្បីជីវភាពវិលមកកាន់សភាពធម្មតាវិញ។
     នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នៅភូមិ ផ្សារលើ ឃុំភឿកហ៊ឹងបន្តរកឃើញ ០១ ករណី ទៀតវិជ្ជមានវិរុសSARS-CoV-2 ជា F1  របស់ BN38377 ។ យោងតាមនោះ គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ របស់ខេត្តបន្តផ្សាយសេចក្ដីសម្រេចចិត្តលេខ ១០៨-BCĐ បង្កើតតំបន់ហ៊ុមព័ទ្ធដើម្បីបង្ការទប់ស្កាត់ជំងឺ ដោយមាន ០៣ មានមនុស្ស ១០ នាក់ចាប់ផ្ដើមពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១។ ក្រោយពេលបានសំណេះ សំណាលជាមួយប្រជាជនក្នុងមណ្ឌលហ៊ុមព័ទ្ធ ទើបយើងខ្ញុំដឹងថា អ្នកណាក៏ប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្ដីកំណត់ ៥K របស់ផ្នែកសុខាភិបាលស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩។
     អាស្រ័យដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់រដ្ឋអំណាចមូលដ្ឋានទាំងសម្ភារ និងស្មារតី បច្ចុប្បន្នប្រជាជនក្នុងមណ្ឌលហ៊ុមព័ទ្ធនៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ស្រុកថ្កូវនរណាក៏បានស្ងប់ចិត្ត។ ក្រៅពីនោះ បណ្ដាគ្រួសារនៅក្នុងមណ្ឌល ហ៊ុមព័ទ្ធតែងបានសួរសុខទុក្ខអំពីសុខភាពជាញឹក ញាប់ ហើយបានឧបត្ថម្ភអំណោយតាមចំនួន សមាជិកក្នុងគ្រួសារ។ រដ្ឋអំណាចមូលដ្ឋានសកម្ម បំផុសចលនារួចទទួលបានការរួមវិភាគទាន ឧបត្ថម្ភគ្រឿងឧបភោគ ពីសំណាក់សប្បុរសជនក្នុង និងក្រៅឃុំសម្រាប់ឧបត្ថម្ភដល់ប្រជាជន។
     លោកង្វៀងវុាំងត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹងបានឲ្យដឹងថា ក្នុងដំណាក់កាលហ៊ុមព័ទ្ធបង្ការ ទប់ស្កាត់អាសន្នរោគ រដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភប្រជាជនធានាសុខុមាល ភាពសង្គម។ ឃុំបានចាត់ឲ្យបណ្ដាផ្នែក អង្គការ  មហាជន ជួយប្រជាជនក្នុងការទទួល ផ្គត់ផ្គង់សម្ភារ គ្រឿងឧបភោគ ទិញអីវ៉ាន់ចាំបាច់ ចំណីអាហារ ធានាការងារភ័ស្ដុភាគ្រប់គ្រាន់ដល់កងកម្លាំង សមត្ថកិច្ចប្រចាំការនៅនឹងប៉ុស្ដិ៍ត្រួតពិនិត្យ៕       

  អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.