• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ធានាលំនឹងជីវភាពជូនប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធ

27/07/2021 08:02

ទោះបីត្រូវអនុវត្តការហ៊ុមព័ទ្ធ ចត្តាឡីស័ក តាំងពីថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែមកដល់បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំលឿងហ្វា ស្រុកចូវថាញ់តែងបានធានាអំពីជីវភាព។ មាមីងតែងប្រតិបត្តិ និងអនុវត្តតាមបណ្ដាសេចក្ដីកំណត់ស្ដីពីការធ្វើចត្តាឡីស័ក មិនធ្វើដំណើរចេញផុតពីភូមិសាស្រ្ត។

ទាក់ទងដល់ ០៣​ ករណីវិជ្ជមានជាមួយ វីរុស SAR‑CoV‑2  កាលពីថ្ងៃទី ០២ និងទី ០៣ កក្កដា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រឃុំលឿងហ្វា ស្រុកចូវថាញ់ គណៈចង្អុលការបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញបានចុះផ្សាយសេចក្តីសម្រេចចិត្តលេខ ៨៣/QĐ-BCĐ “ស្តីពីការបង្កើតតំបន់ចត្តាឡីស័កសុខាភិបាលគម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩” ចំពោះភូមិបត់ចែក និងភូមិពន្លាជ័យ(បន្លា) ឃុំលឿងហ្វា ស្រុកចូវថាញ់។

លោកស៊ើងហុងមិញ ប្រធានគណៈការងាររណសិរ្សមាតុភូមិពន្លាជ័យបានឲ្យដឹង៖ អាស្រ័យជំងឺកូវីដ-១៩ កើតឡើងដោយចៃដន្យ ទើបក្នុងបណ្តាថ្ងៃដំបូងទទួលបញ្ជាចត្តាឡីស័កគ្រួសារប្រជាជនចំនួន ២២ គ្រួ (ក្នុងនោះ មានជនរួមជាតិខ្មែរ ១៩ គ្រួសារ) ដោយមានមនុស្សរាយ ៨៦ នាក់នៅភូមិពន្លាជ័យនរណាក៏មានអារម្មណ៍ស្លន់ស្លោរន្ធត់។ ប៉ុន្តែក្រោយពេលស្តាប់ការផ្សព្វផ្សាយ បំផុសចលនានោះ ប្រជាជនភាគច្រើននឹងនរចិត្ត ហើយប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្តីកំណត់ស្តីពីបង្ការទប់ស្តាត់ជំងឺកូវីដ-១៩។ ដោយឡែកបណ្តាគ្រួសារផលិត ធ្វើអាជីវកម្ម ពេលត្រូវគម្លាតចត្តាឡីស័កដូច្នេះ រដ្ឋអំណាចមូលដ្ឋានក៏មានវិធីសាស្រ្ត កេណ្ឌប្រមូលកម្មាភិបាលនៅមូលដ្ឋាន មាមីងនៅជិតខាង ញាតិសន្តាននៅខាងក្រៅឧបត្ថម្ភមាមីងដែលនៅក្នុងតំបន់ហ៊ុមព័ទ្ធបានលំនឹងជីវភាព​ និងផលិតទាន់រដូវ។

តំបន់ហ៊ុមព័ទ្ធបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។

ចែករំលែកជាមួយយើងខ្ញុំ មីងផាងង៉ុកស៊ើង បានឲ្យដឹង៖ ពេលឮដំណឹងហ៊ុមព័ទ្ធ ខ្ញុំបារម្ភខ្លាំងណាស់ ប៉ុន្តែក្រោយពេលបានស្តាប់ការផ្សព្វផ្សាយ របស់រដ្ឋអំណាចមូលដ្ឋានផ្តល់ដំណឹងថា ប្រជាជននៅទីនេះប្រសិនជាជួបលំបាក ឬក៏ជាប់ជំពាក់វាក់វិនអំពីជីវភាពឬក្នុងការផលិតនោះ នឹងទទួលបានការឧបត្ថម្ភរបស់រដ្ឋអំណាចមូលដ្ឋាន ម៉្លោះហើយខ្ញុំនឹងនរចិត្ត។ រដ្ឋអំណាចមូលដ្ឋានក៏ឧបត្ថម្ភទាន់ពេលបណ្តាសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារខ្ញុំ និងមាមីងនៅជិតខាង។ ដោយឡែកគ្រួសារខ្ញុំជួបលំបាកដោយសារហ្វូងគោគ្មានចំណីស៊ី។ ឃើញដូច្នោះ មាមីងនៅជិតខាង និងញាតិសន្តាននៅក្រៅតំបន់ហ៊ុមព័ទ្ធ ជួយកាត់ស្មៅ រួចដឹកជញ្ជូនមកឲ្យកងកម្លាំងប្រចាំប៉ុស្ដិ៍ពិនិត្យអង្កេតអាសន្នរោគ ទទួលយក​រួចដឹកមកដល់ផ្ទះខ្ញុំ។

បណ្តាអ្នកដែលធ្វើការងារកសិកម្មក្នុងតំបន់ហ៊ុមព័ទ្ធ ​ បន្តរក្សាកិច្ចការកសិកម្ម។ អ្នកណាដែលមិនមានការងារចាំចាច់ ត្រូវបិទទ្វារនៅក្នុងផ្ទះ។ ជីវភាពប្រចាំថ្ងៃនៅតែប្រព្រឹត្តទៅយ៉ាងធម្មតា ប៉ុន្តែចំណុចដែលខុសពីធម្មតាគឺមាមីងទាំងនោះតែងរក្សាជានិច្ចការពាក់របាំងមុខ ដើម្បីបង្ការទប់ស្តាត់ជំងឺកូវីដ-១៩។ ប្រជាជនត្រូវការទិញសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារតែងបានកងកម្លាំងប្រចាំនៅប៉ុស្ដិ៍ត្រួតពិនិត្យឧបត្ថម្ភ។ ការទាក់ទងរបស់ប្រជាជនៅក្នុងភូមិសំខាន់គឺប្រើប្រាស់ទូរស័ព្ទ។ បណ្តាអ្នកដែលនៅធ្វើការក្នុងក្រុមហ៊ុន អាជីវកម្មបានដោះស្រាយឲ្យសម្រាកការងារដើម្បីនៅក្នុងផ្ទះ។

ទន្ទឹមនឹងការផ្សព្វផ្សាយបណ្តាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការគិតគូរឧបត្ថម្ភ ដើម្បីប្រជាជនបានលំនឹងជីវភាពក្នុងតំបន់ចត្តាឡីស័កតែងបានរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយដើម្បីធានាបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ បានអនុវត្តត្រូវតាមសេចក្តីកំណត់។ លោកស៊ើងហុងមិញ ប្រធានគណៈការងាររណសិរ្សមាតុភូមិភូមិពន្លាបានឲ្យដឹងបន្ថែម៖ ក្នុងបណ្តាថ្ងៃកន្លង ២២ គ្រួសារដែលនៅក្នុងតំបន់ចត្តាឡីស័ក ទទួលបានការឧបត្ថម្ភពីបណ្តាគណៈ បណ្តាផ្នែក អង្គការមហាជនពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ និងការចូលរួមវិភាគទានរបស់សប្បុរសជនផងដែរ។ ឆ្លងតាមនោះភូមិទទួលបានបណ្តាសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារដូចជា៖ អង្ករជាង ២,២ តោន ម៉ីកញ្ចប់ជាង ២០០​ ធុង ប្រេង ស្ករ ប៊ីចេង របាំងមុខ ទឹកលាងដៃរម្ងាប់មេរោគ សាច់ជ្រូក ស៊ុត ស្ករគ្រាប់ បន្លែ ផ្លែឈើ។ល។ និងប្រាក់ ២២ លានដុង (ក្នុងមួយគ្រួសារទទួលបាន ០១ លានដុង)។ ដោយឡែកវត្តពន្លាជ័យក៏នៅក្នុងតំបន់ចត្តាឡីស័ក ក្រៅពីទទួលបានការឧបត្ថម្ភបណ្តាសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ព្រះសង្ឃ វត្តនៅទាំងទទួលបានអង្ករជាង ០៣ តោនទៀតផង។

ដើម្បីប្រជាជនក្នុងមណ្ឌលហ៊ុមព័ទ្ធ បាននឹងនរចិត្តអនុវត្តល្អការបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ តាមស្មារតីចង្អុលការរបស់ខេត្តនិងមូលដ្ឋាន ឃុំលឿងហ្វាយកចិត្តទុកដាក់ការងារត្រួតពិនិត្យ ក្នុងការអនុវត្ត។ លោកហ្វិញគឹមជុង‑អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វាបានឲ្យដឹង៖ ថ្នាក់ដឹកនាំឃុំតែងមកកាន់ប៉ុស្ដិ៍ដើម្បីត្រួតពិនិត្យ ក្តាប់ស្ថានភាពជីវភាពរបស់ប្រជាជន និងការងារទទួលឧបត្ថម្ភពីបណ្តាផ្នែក អង្គការមហាជន និងបណ្តាប្រភពឧបត្ថម្ភផ្សេងឲ្យបានទាន់ពេល។

ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់របស់ទូទាំងប្រព័ន្ធនយោបាយ ក៏ដូចជាការចែករំលែក ស្និទ្ធស្នាល ឧបត្ថម្ភទាន់ពេលរបស់សប្បុរសជន និងប្រជាជននៅក្រៅតំបន់ហ៊ុមព័ទ្ធ មិនត្រឹមតែជំនួយឲ្យប្រជាជននៅភូមិពន្លាជ័យ និងភូមិបត់ចែកលំនឹងជីវភាពប៉ុណ្ណោះ ហើយនៅទាំងជាមូលដ្ឋានដើម្បីប្រជាជននៅទីនេះ បាននឹងនរចិត្តអនុវត្តបណ្តាសេចក្តីកំណត់ស្តីពីបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ ទៀតផង៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.