• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បង្វែរដីផលិតស្រូវផ្តល់ទិន្នផលទាបជាង ២.០០០ ហិកតាមកដាំដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់

30/07/2021 08:17

លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឲ្យដឹង៖ ឆ្នាំ ២០២១ ខេត្តត្រាវិញបង្វែរផ្ទៃដីផលិតស្រូវបានប្រមាណ ១.៥៥០ ហិកតា និងដីដាំអំពៅផ្តល់ទិន្នផលទាបប្រមាណ ៥០០ ហិកតាមកដាំឈើប្រចាំឆ្នាំ ឈើយូរឆ្នាំ ឬផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល។

អនុវត្តគោលការណ៍របស់រដ្ឋាភិបាលស្តីពីការបង្វែរដីផលិតស្រូវផ្តល់ទិន្នផលទាបមកចិញ្ចឹម ដាំឈើដំណាំផ្សេងមានលទ្ធផលខ្ពស់ជាងនោះ គិតតាំងពីឆ្នាំ ២០១៤​ មកទល់ពេលនេះ ខេត្តបានឧបត្ថម្ភបង្វែរពីផលិតស្រូវមកដាំពោត ជំរុញទឹកចិត្តពង្រីកសហការ ចងសម្ព័ន្ធក្នុងការផលិតភ្ជាប់ជាមួយការច្នៃលក់កសិផល កសាងវាលស្រែធំ ឧបត្ថម្ភវិធានការអនុវត្តផលិតកសិកម្មបានល្អលើវិស័យកសិកម្ម-រុក្ខកម្ម -ជលផល គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។ល។   ដើម្បីជំរុញទឹកចិត្តឲ្យកសិករបន្តផ្លាស់ប្តូរពូជឈើដំណាំ ដំណាក់កាល ២០២១-២០២៥ ខេត្តបានបត់បែងប្រាក់ទុន ៣៩០ ពាន់លានដុងសម្រាប់អនុវត្តគោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ជាមួយមុខសញ្ញាជាច្រើន និងខ្លឹមសារអនុវត្ត។ ក្នុងនោះ បណ្តាផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាបបានឧបត្ថម្ភម្តងសម្រាប់ទិញពូជ ជី ថ្នាំការពាររុក្ខជាតិដើម្បីបង្វែរមកដាំបណ្តាប្រភេទឈើដំណាំផ្សេងដូចជា៖ ពោត សណ្តែកដី បន្លែ ស្មៅ ជាមួយកម្រិតមិនលើសពី ១០ លានដុងក្នុងមួយហិកតាដីដាំពោត សណ្តែកដី ០៨ លានដុងក្នុងមួយហិកតាចំពោះ ដីដាំបន្លែ ០៦ លានដុងក្នុងមួយហិកតាចំពោះដីដាំស្មៅសម្រាប់ចិញ្ចឹមសត្វ។ បណ្តាផ្ទៃដីចម្ការមិនសូវមានផល ដីដាំអំពៅបង្វែរមកដាំបណ្តាប្រភេទឈើដំណាំ ចិញ្ចឹមសត្វផ្សេងៗបានឧបត្ថម្ភពី ០៣-១០ លានដុងក្នុងមួយហិកតា យោងតាមប្រភេទដី។

ទម្រង់ដាំត្រសក់ផ្អែមផ្លែមូលនៅឃុំលឿងហ្វា។ រូបថត៖ រតនា

តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ខេត្តបង្វែរផ្ទៃដីផលិតស្រូវបានជាង ១.២០០ ហិកតា និងដីដាំអំពៅជាង ១២៥ ហិកតាមកដាំបណ្ដាប្រភេទដំណាំ ដូង ឈើហូបផ្លែ និងចិញ្ចឹមជលផល។ ដូច្នោះ គិតតាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ  ខេត្តបាន បង្វែរដីផលិតស្រូវផ្តល់ទិន្នផលទាបប្រមាណ ២០.០០០ ហិកតាមកដាំបណ្តាប្រភេទដំណាំ និងចិញ្ចឹមសត្វផ្សេង។ ផ្ទៃដីដែលបានបង្វែរភាគច្រើនជួយឲ្យកសិករមានប្រភពចំណូលខ្ពស់ជាងច្រើនដងបើប្រៀបនឹងការផលិតស្រូវ។

ពូង៉ូមិញ នៅឃុំហាមយ៉ាង ស្រុកថ្កូវបានឲ្យដឹង៖ ដោយជះឥទ្ធិពលពីអាកាសធាតុប្រែប្រួល ក្តៅអូសអន្លាយ ផ្ទៃដីស្រូវមិនគ្រប់ទឹកស្រោចស្រព្វនៅរដូវប្រាំង ម្ល៉ោះហើយគ្រួសារបានបង្វែរមកដាំដកពិសោធន៍ ដាំឆ្លាស់បន្លែបង្កា និងពោតលើផ្ទៃដី ០,២ ហិកតានៅឆ្នាំ ២០១៦។ ក្រោយរយៈពេល ០១ ឆ្នាំ ទម្រង់ ចំណេញបានជាង ៦០ លានដុង។ ផ្តើមពីការសម្រេចជោគជ័យនេះ គ្រួសារពូង៉ូមិញ បានបង្វែរដីទាំងអស់ ០,៣៥ ហិកតាដែលនៅសលមកដាំដំណាំ ០២ រដូវ និងផលិតស្រូវ ០១ រដូវ។ មួយឆ្នាំៗគ្រួសារពូមានប្រភពចំណូល ១១០ លានដុង ខ្ពស់ជាងច្រើនដងបើប្រៀបនឹងការផលិតស្រូវតែមួយមុខដូចពីមុននេះ។

ពូង៉ូវ៉ាំងហ្គឹម នៅឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវក៏បានឲ្យដឹងដែរថា ឆ្នាំ ២០១៦ គ្រួសារគាត់បានរដ្ឋអំណាចមូលដ្ឋានចលនាបង្វែរដីផលិតអំពៅ ០,៧ ហិកតាមកដាំពោត ០៣ រដូវក្នុងមួយឆ្នាំ។ លទ្ធផលក្នុង ១.០០០ ម៉ែត្រក្រឡាទិន្នផលសម្រេចពី ០២-២,២ តោនក្នុងមួយរដូវ។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គិតជា មធ្យមមួយឆ្នាំៗគ្រួសារពូនៅចំណេញជាង ៨០ លានដុង ខ្ពស់ជាងច្រើនដងបើប្រៀបនឹងដាំអំពៅ។ ក្រៅពីនោះ ពូនៅទាំងយកដើមពោតធ្វើជាចំណីចិញ្ចឹមគោមេ ម្ល៉ោះហើយមានប្រភពចំណូលលំនឹងគ្រាន់បើ។

លោកញ៉ាងរ៉ានី លេខាបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវបានឲ្យដឹង៖ ការបង្វែររចនាសម្ព័ន្ធផលិតឈើដំណាំ យកដំណាំចុះដាំនៅស្រែអំពៅបាននាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនគ្រួសារកសិករនៅនឹងមូលដ្ឋាន ជួយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ ឈានឡើងលំនឹងជីវភាព។ គិតមកទល់ពេលនេះ ឃុំបង្វែរផ្ទៃដីផលិតដាំអំពៅផ្តល់ទិន្នផលទាបជាង ៩៨០ ហិកតាមកដាំដំណាំផ្សេង និងចិញ្ចឹមជលផល៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.