• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដាក់ក្តីសង្ឃឹមលើរដូវស្រូវដើមឆ្នាំ ២០២១

03/08/2021 08:50

តាមការវាយតម្លៃពីផ្នែកជំនាញ ស្រូវរដូវដើមឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តងាយស្រួលបង្គួរ បើប្រៀបជាមួយស្រូវរដូវដើមឆ្នាំ ២០២០ ទិន្នផលក៏ដូចជាបរិមាណផលអាចសម្រេចខ្ពស់ជាងពី ១៥‑២០%។ ជាពិសេសចំពោះបណ្តាផ្ទៃដីដែលចុះពូជនៅដើមរដូវមិនត្រូវជះឥទ្ធិពលពីគ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃ ដូចបណ្តាឆ្នាំកន្លង រួមជាមួយនោះគឺស្ថានភាពអាសន្នរោគជំងឺ និងដង្កូវបំផ្លាញស្រូវរដូវដើមឆ្នាំតិចផង ហើយបានកម្មាភិបាលបចេ្ចកទេសតាមដាន និងគ្រប់គ្រងម៉ត់ចត់ ព្រមទាំងការងារព្យាករណ៍ទាន់ពេល។ល។

គិតដល់ចុងខែមិថុនាឆ្នាំ​ ២០២១ មាមីងកសិករក្នុងខេត្តចុះពូជស្រូវរដូវដើមឆ្នាំបាន ៧២.៧០២ ហិកតា (សម្រេច ៩៩,៣៥% ផែន ការ) កើន ៣.៣៩៣ ហិកតាបើប្រៀបជាមួយរដូវស្រូវដើមឆ្នាំ ២០២០។ បច្ចុប្បន្ន មានស្រូវ  ៤៨.៦៨១​ ហិកតាកំពុងស្ថិតក្នុងដំណាក់កាលល្បាច ស្រូវ ១១.៩៩៨ ហិកតាកំពុងបែកគុម្ព​ ១១.៩៨១ ​ហិកតាទុំ។ល។ និងមានផ្ទៃដីមួយចំនួនបានប្រមូលផលរួចស្រេច ភាគច្រើននៅ តំបន់ឃុំថាញ់ភូ​ ថុងហ្វា (ស្រុកកូវកែ) តឹងអាង ​តឹងបិញ (ស្រុកកាងឡុង)។ តាមប្រសាសន៍ លោកឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញបានឲ្យដឹង៖ ការរចនាពូជក្នុងរដូវស្រូវដើមឆ្នាំ ២០២១​ ភាគច្រើនប្រ មូលផ្តុំក្នុងក្រុមពូជមានគុណភាពខ្ពស់  ស្រូបយកអត្រា ៦៧,៨% ផ្ទៃដីរួម (រួមមាន៖ OM ៥៤៥១, OM៤៩០០, ដាយធើម ៨, OM៤២៩, OM៦៩៧៦។ល។) ក្រុមពូជមានគុណភាពមធ្យមស្រូបយកអត្រា ២១,៨% (រួមមាន៖ IR ៥០៤០៤, ML២០២ ស៊ីវហាមត្រូវ) និងក្រុមពូជក្រអូបវិសេសផលស្រូបយកអត្រា ០,៧% ផ្ទៃដី (រួមមាន៖ ST២៤ ST២៥ RVT ណាងធើម ៩) ក្រៅពីនោះគឺបណ្តាពូជផ្សេងស្រូបយកអត្រា ៩,៧%។ល។

ទម្រង់ផលិតស្រូវ។ រូបថត៖ រតនា

កត់សម្គាល់ពីស្ថានភាពផលិតស្រូវរដូវដើមឆ្នាំ ២០២១ នៅលើភូមិសាស្រ្តស្រុកកូវកែ មកដល់បច្ចុប្បន្ន ផ្ទៃដីចុះពូជរដូវដើមឆ្នាំរបស់ស្រុកសម្រេចជាង ៨.១០១ ហិកតា (សម្រេចលើស ០,២% ផ្ទៃដីបើប្រៀបជាមួយផែនការ) ក្នុងនោះមាន ៧.៨៥០ ហិកតាកំពុងល្បាច។ តាមលោកង្វៀងវ៉ាំងដើម​ ប្រធានដំណាក់ដាំដុះ និង ការពាររុក្ខជាតិស្រុកកូវកែបានឲ្យដឹង៖ ចំពោះស្រូវរដូវដើមឆ្នាំនេះលូតលាស់ល្អជាងបើប្រៀបជាមួយឆ្នាំ ​២០២០ ដើមរដូវស្រូវមិនជះឥទ្ធិពលអាស្រ័យជ្រាបជាតិជូរប្រៃ រាំងស្ងួត និងក្នុងដំណាក់ពេលលូតលាស់មិនសូវមានជំងឺ និងដង្កូវបំផ្លាញ កសិករអនុវត្តល្អវិធានការវប្បកម្ម និងបង្ការទប់ស្កាត់ជំងឺលើស្រូវ។ ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងឲ្យឃើញថា ទិន្នផលស្រូវអាចសម្រេចខ្ពស់ជាង ២៥% បើប្រៀបជាមួយស្រូវរដូវដើមឆ្នាំ ២០២០ (ក្នុងមួយហិកតាស្រូវស្ងួតសម្រេចពី ៦,៣%‑៦,៥ តោន)។

ចំណែកនៅស្រុកទីវកឹវ​រដូវស្រូវដើមឆ្នាំ ២០២១  ចុះពូជបាន ១១.៥៦៦/១១.៧១០ ហិកតា សម្រេច ៩៨,៧% ផែនការ បណ្តាពូជស្រូវដែលបានកសិករចុះពូជច្រើនដូចជា៖ OM ១៨​, OM៥៤៥១, OM៤៩០០។ល។

សំណេះសំណាលជាមួយយើងខ្ញុំ លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសហករណ៍កសិកម្មឃុំភូកឹង ស្រុកទីវកឹងបានឲ្យដឹង៖ ស្រូវរដូវដើមឆ្នាំនេះងាយស្រួលបង្គួរ មាមីងកសិករគ្មានចុះពូជច្រើនលើកដូចរដូវដើមឆ្នាំ ២០២០​ ទន្ទឹមនឹងនោះគឺកាលបរិច្ឆេទបានផ្សព្វផ្សាយព្រមៗគ្នា និងតម្លៃស្រូវខ្ពស់ ម៉្លោះហើយ កសិករវិនិយោគល្អក្នុងការផលិតហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតែងបានពង្រីកមានលទ្ធផលក្នុងការផលិត។ ចំពោះផ្ទៃដីផលិតស្រូវរបស់បណ្តាសមាជិកក្នុងសហករណ៍ ទិន្នផលអាចសម្រេចខ្ពស់បង្គួរ ក្នុងមួយហិកតាសម្រេចបានប្រមាណ ០៧ តោន។

សេចក្ដីប្រកាសព្រមានមួយចំនួនរបស់ផ្នែកកសិកម្ម ចំពោះផ្ទៃដីផលិតស្រូវនឹងចាប់ផ្តើមទុំ និងប្រមូលផលក្នុងខែសីហា និងខែកញ្ញា កសិករជួបលំបាកអាស្រ័យភ្លៀងកាន់តែច្រើន។ ហេតុនោះដើម្បីកាត់បន្ថយកុំឲ្យស្រូវរលំ មាមីងកសិករគប្បីប្រតិបត្តិល្អតាមវិធីសាស្រ្តបច្ចេកទេសដូចជាបន្ថយ ៣​ យ៉ាង‑បង្កើន ៣​ យ៉ាង ត្រូវ ១ ប្រការ‑បន្ថយ ៥ ប្រការ។  ជាពិសេសគប្បីគ្រប់គ្រងល្អចំនួនទឹកក្នុងវាលស្រែ និងព្រាចជីសមស្រប ដើម្បីស្រូវក្រេបយកជាតិបំប៉នល្អ និងចេញឫសល្អ ជំនួយឲ្យដើមស្រូវរឹងមាំ។ កសិករមិនគប្បីប្រើជីក្នុងដំណាក់កាលស្រូវកំពុងបែកគុម្ព ឬក៏មានគ្រាប់រួចស្រេច​ ព្រោះក្នុងរយៈពេលនេះគប្បីរក្សាឲ្យស្លឹកស្រូវខៀវស្រស់និងលឿង​ដើម្បីមានលទ្ធភាពធន់ទ្រាំជាមួយនឹងភ្លៀងព្យុះបានល្អជាង៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.